រថយ​ន្តក្រុង​ជិត៥០០គ្រឿង ត្រៀម​ដឹកពលរដ្ឋ​ទៅស្រុក​កំណើត ឥតគិតថ្លៃ​ ក្នុងឱកាស​​បុណ្យភ្ជុំ​បិណ្ឌ រយៈពេល៥ថ្ងៃ

រាជរដ្ឋាភិបាល នឹងត្រៀមបញ្ចេញរថយន្តក្រុងសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ជិត៥០០គ្រឿង សម្រាប់ដឹកប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយឥតគិតថ្លៃ​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា រហូតដល់ថ្ងៃទី៤ ខែតុលា ។ នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបញ្ចុះបឋមសិលា​ បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន៖ អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីថៃ ចំពោះការបាត់បង់ជីវិតប្រជាជនថៃ ដោយសារព្យុះទីហ្វុង Yagi

សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី នៃកម្ពុជា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ បានផ្ញើជូន លោកជំទាវ Paeto ngt arn Shinawatra នាយករដ្ឋមន្ត្រីថៃ ចំពោះសោកនាដកម្មបង្កឡើងដោយព្យុះទីហ្វុង Yagi  ដែលបានបាត់បង់ជីវិតមនុស្ស របួស និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនៅភាគខាងជើង និងភាគឦសាននៃប្រទេសថៃ។ ក្នុងសារលិខិតចូលរួមរំលែកទុក្ខរបស់សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ […]

ឯកឧត្ដម  គួច ចំរើន៖  ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដីពិត​ ត្រូវស្ដាប់ពាក្យពិត ស្ដាប់ពាក្យចាក់រុក​ គឺស្នេហាជាតិរវេីរវាយ

តាមរយៈការបង្ហោះសារផ្លូវការរបស់ឯកឧត្ដម  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ថ្ងៃទី១៥កញ្ញានេះបញ្ជាក់ថា៖ ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដីពិតត្រូវស្តាប់ពាក្យពិត ស្តាប់ពាក្យចាក់រុក គឺស្នេហាជាតិរវើរវាយ។  កន្លងមកនេះ ខណៈដែលឯកឧត្ដម  គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តកណ្តាល អមដំណើរឯកឧត្ដម  ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក ចុះពិនិត្យបង្គោលព្រំដែនកម្ពុជា-វៀតណាមលេខ២៤៦ /២(១) ដែលរងគ្រោះ ដោយទឹកជំនន់ទន្លេបាសាក់ហូរច្រោះកន្លងមក ហើយត្រូវរាជរដ្ឋាភិបាលសំរេចឲ្យក្រសួងធនធានទឹក ធ្វើការពង្រឹងជើងទម្រយ៉ាងរឹងមាំរួចរាល់ហើយ ស្ថិតនៅទីតាំង […]

២ឆ្នាំ បានផ្តល់សៀវភៅស្នាក់នៅថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេសជាង ១០ម៉ឺនក្បាល និងបំបែកសៀវភៅគ្រួសារជាង៤ម៉ឺនក្បាល

ក្នុងរយៈពេល២ឆ្នាំ ដោយគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤នេះ មន្រ្តីរាជការសុីវិល នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃនៅទូទាំងប្រទេស បានផ្ដល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋបានចំនួនជាង ១០មុឺនក្បាល និងបំបែកសៀវភៅគ្រួសារថ្មី ចំនួនជាង ៤មុឺននក្បាល។ នេះបើតាមលោក ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ការផ្ដល់ជូនសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋនោះ លោក ទូច សុឃៈ (សុខៈ) បានលម្អិតឱ្យដឹងថា បើយោងតាមរបាយការណ៏របស់នាយកដ្ឋានអត្តសញ្ញាណ បានផ្តល់សៀវភៅស្នាក់នៅថ្មីចំនួន​១៣២,៥១២​ក្បាល បានបំបែកសៀវគ្រួសារថ្មីចំនួន […]

ជំទាវទី១កម្ពុជា ដឹកនាំក្រុមគ្រូពេទ្យ TYDA ព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅក្រុងរុនតាឯក

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅសង្កាត់រុនតាឯក ក្រុងរុនតាឯក ខេត្តសៀមរាប សរុបចំនួន ៩.២២៤ ករណី នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សា-អនុវិទ្យាល័យ ហ៊ុន សែន រុនតាឯក ដោយមានការចូលរួមផងដែរពីសំណាក់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងយុវជន អ.ម.ត, ស.ស.យ.ក, […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ឱ្យបន្តរឹតបន្តឹងស្តង់ដារជ្រើសរើសពេទ្យ ដោយសុខចិត្តរើសបានតិច តែមានគុណភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក៏ដូចជានីតិកាលមុនៗ ចាត់ទុកការអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាពខ្ពស់ជាអាទិភាព ក្នុងនោះ ការពង្រីក និងពង្រឹងគុណភាពសេវាសុខាភិបាល នៅតាមទីជនបទដាច់ស្រយាល គឺជាការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ហើយអាណត្តិទី៧នេះ រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់កាន់តែខ្លាំងបន្ថែមទៀត។ ការថ្លែងរបស់សម្តេចធិបតី ក្នុងពិធីបញ្ចុះបឋមសិលា​បើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណត និងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា […]

ឯកឧត្តម ហ៊ុន ម៉ានី ចាត់ទុកជាការ «ចាប់ដៃ ជាន់ជើង» ករណីការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបញ្ចេញទស្សនៈជុំវិញការសម្រេចចិត្តដោយអយុត្តិធម៌របស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ចំពោះលោកអ្នកឧកញ៉ា លី យ៉ុងផាត់។ សារប៉ុន្មានឃ្លាជាមួយនឹងចំណងជើង «ចាប់ដៃ ជាន់ជើង» លើហ្វេសប៊ុកនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បានលើកឡើងថា៖ “សូមជូនបងប្អូនជនរួមជាតិ និងមិត្តភក្តិបរទេសពិចារណា“ចាប់ដៃ ជាន់ជើង”! ជាឃ្លាដែលវប្បធម៌ខ្មែរ ឬសាសន៍ណាក៏ដោយ ពិបាកទទួល ក្នុងនាមជារដ្ឋអធិបតេយ្យមួយ និងមានលក្ខណៈអវិជ្ជមានជាខ្លាំង […]

សម្តេចធិបតី ផ្តាំឲ្យដាក់វិន័យគ្រូពេទ្យឱ្យតឹងរឹងពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់

ក្នុងបើកការដ្ឋានសាងសង់អគារមជ្ឈមណ្ឌលកណ្តាល អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង និងអគារចំណត នៃមន្ទីរពេទ្យកាល់ម៉ែត្រ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា កុំបន្ទន់ កុំទម្លាក់ស្ដង់ដាសុខាភិបាល ត្រូវដាក់វិន័យឱ្យតឹងរឹង ពីព្រោះការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ណាស់។ បើតាមសម្ដេចធិបតីគ្រូពេទ្យធ្វើការងាររបស់ទេវតា ខណៈដែលពេទ្យបានចូលរួមដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងនេះ សម្ដេចធិបតីអំពាវនាវឱ្យមានការចូលរួមវាយតម្លៃ ពីក្រសួងសុខាភិបាល ជាពិសេសលើការបណ្ដុះបណ្ដាលលើការផ្ដល់សេវាសុខាភិបាល។ សម្ដេចធិបតីបញ្ជាក់ថា ជំហានទី១ […]

ថ្ងៃនេះគឺជា ខួប២០ឆ្នាំ សម្តេចតេជោ ហ៊ុន សែន ជាសមាជិកមេធាវី

ផ្តើមចេញពីបទពិសោធ ការដឹកនាំអនុវត្ត និងសញ្ញាបត្រជំនាញជាន់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ ( បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ) នេះ សម្តេចអគ្គមហាសេនាបតីតេជោ […]

សម្តេចតេជោ ហ៊ុន សែន បញ្ចេញសញ្ញាបត្រដែលធ្លាប់បានទទួលកន្លងទៅ ពីបណ្តាប្រទេសនានា

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានលើកឡើងលើទំព័រហ្វេសប៊ុកនៅថ្ងៃសៅរ៍នេះថា៖ “កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរ ថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺ ខ្ញុំសូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។ […]