តាមរយៈបណ្តាញតេឡេក្រាមផ្លូវការនៅរសៀលថ្ងៃទី១០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ ទន្ទឹមនេះ សម្តេចតេជោ និងភរិយា ចាប់អារម្មណ៍ និងបានជួយឧបត្ថម្ភ ១មុឺនដុល្លារ(10,000$) កីឡាការិនី ប៊ូ សំណាង ដែលរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ បានប្រារព្វធ្វើជាផ្លូវការហើយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ […]
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ ១មុឺនដុល្លារដល់កីឡាការិនី ប៊ូ សំណាង
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១ម៉ឺនដុល្លារ ជូនកីឡាការិនី ប៊ូ សំណាង ជាការលើកទឹកចិត្តចំពោះការអត់ធ្មត់តស៊ូរហូតដល់ទីបញ្ចប់ ទោះបីជាដឹងថា ខ្លួនមិនជាប់ចំណាត់ថ្នាក់ក៏ដោយ។ តាមរយៈបណ្តាញតេឡេក្រាមផ្លូវការសម្តេចតេជោ នៅរសៀលថ្ងៃទី១០ ខែឧសភានេះ បានសរសេរថា៖ បើទោះជាខ្ញុំកំពុងប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេសុីតែខ្ញុំក៍នៅបន្តតាមដានការប្រកួតកីឡាសុីហ្គេមលើកទី៣២នៅកម្ពុជាយើងបានដែរ។ រឿងដែលគួរឲ្យចាប់អារម្មណ៍គឺកីឡាការិនី ប៊ូ សំណាងរត់ក្រោមដំណក់ទឹកភ្លៀង រហូតដល់ទីបញ្ចប់ទោះបីជាខ្លួនមិនជាប់ ចំណាត់ថ្នាក់ក៍ដោយ។ ដើម្បីលើកទឹកចិត្តសម្រាប់ការអត់ធ្មត់ ខ្ញុំនិងភរិយាសូមជួយឧបត្ថម្ភ ១មុឺនដុល្លារ(10,000$)។ […]
ព្រះមហាក្សត្រ យាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនប្រជាកសិករ ៤៤០គ្រួសារ នៅខេត្តកំពង់ឆ្នាំង
នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយ ជូនបងប្អូនប្រជាកសិករប្រកបរបរធ្វើស្រែប្រមាណ ៤៤០គ្រួសារ ស្ថិតនៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញអមព្រះរាជដំណើរពីសម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង៕
កីឡាការី ស្នូកឃ័រនិងប៊ីយ៉ា ស្រួង ភាវី បង្ហាញមោទនភាពចំពោះការគាំទ្ររបស់ប្រជាជនកម្ពុជា
កីឡាការី ស្រួង ភាវី បានបង្ហាញនូវអារម្មណ៍រំភើបនិងរីករាយចំពោះការគាំទ្ររបស់បងប្អូនកម្ពុជា
គ.ជ.ប ណែនាំ ៦ចំណុច ដល់ភាគីពាក់ព័ន្ធដើម្បីធានាសន្តិសុខ សុវត្ថិភាព គ្មានអំពើហិង្សា ក្នុងការបោះឆ្នោតជាតិខាងមុខ
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សេចក្ដីណែនាំស្ដីពី កិច្ចសហការការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។
ក្រសួងបរិស្ថាន ដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង»
«ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង គឺជាឧបករណ៍ដ៏ពិសិដ្ឋ ជំនួយដល់ការសម្រេចចិត្តអោយបានត្រឹមត្រូវ និងរៀបចំគោលនយោបាយ ប្រកបដោយភាពជាក់ស្តែង ទាក់ទងនឹងកិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ សម្បត្តិធម្មជាតិ និង ការរស់នៅដោយចីរភាព» នេះជាការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដាក់អោយដំណើរការជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងទិន្នន័យស្រុកយើង» នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពី លោកស្រី Allisar Chaker នាយកកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី Salimata D. Follea តំណាងធនាគារពិភពលោកប្រចាំកម្ពុជា តំណាងស្ថានទូត នានាប្រចាំព្រះរាណាចក្រកម្ពុជា ដៃគូរអភិវឌ្ឍន៍ មន្ទីរបរិស្ថាន២៥រាជធានីខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គការសង្គមស៊ីវិលយ៉ាងច្រើនកុះករ។
រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នានា ផ្តល់ថវិកាលើកទឹកចិត្តកីឡាការិនីដែលស៊ូទ្រាំរត់ក្រោមតំណក់ភ្លៀង រហូតសម្រេចគោលដៅ ៥ ០០០ម៉ែត្រ
ជាដំណឹងដ៏រីករាយជូន កញ្ញា ប៊ូ សំណាង កីឡាការិនីអត្តពលកម្មកម្ពុជាក្នុងព្រឹត្តិការណ៏ស៊ីហ្គេមលើកទី ៣២ ដែលបានស៊ូទ្រាំរត់ក្រោមតំណក់ភ្លៀង បានបង្ហូរទឹកភ្នែកពេលរត់សំរេចដល់គោលដៅទីក្នុងចម្ងាយ ៥ ០០០ ម៉ែត្រ។ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោកផ្តល់ការលើកទឹកចិត្តជាថវិកា ១ ០០០ ០០០ រៀល។ រីឯ ឯកឧត្តម លី វ៉ាន់ហុង មន្រ្តីក្រសួងព័ត៌មានសូមចូលរួមជួយលើកទឹកចិត្តជាថវិកា […]
កម្ពុជា ផ្តល់បច្ចុប្បន្នភាពលើការអនុវត្តច្បាប់ សិទ្ធមនុស្ស និងករណីសំណុំរឿងសកម្មជនមួយចំនួន តាមការស្នើសុំរបស់ UN-OHCHR
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ បានទទួលជួបជាមួយលោក Benjamin Moreau អនុប្រធានការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា UN-OHCHR ដើម្បីពិភាក្សាការងារលើរបៀបវារៈសំខាន់ៗ ដូចជា ការងារកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ បច្ចុប្បន្នភាពនៃការអនុវត្តច្បាប់និងសិទ្ធមនុស្សនៅកម្ពុជា ការវិវឌ្ឍនៃដំណើរការស៊ើបអង្កេត និងករណីសំណុំរឿងមួយចំនួននៅតុលាការដែលពាក់ព័ន្ធនឹងសកម្មជន។ ជំនួបពិភាក្សាការងាររវាងក្រសួងយុត្តិធម៌ និង UN-OHCHR នេះ បានប្រព្រឹត្តទៅជារៀងរាល់ខែ តាមការស្នើសុំរបស់ UN-OHCHR […]
មន្ត្រីជាន់ខ្ពស់សន្តិសុខសិង្ហបុរី សរសើរកម្ពុជាចំពោះការស្វាគមន៍ និងការរៀបចំកន្លែងអត្តពលិកស្នាក់នៅក្នុងស៊ីហ្គេម បានយ៉ាងល្អប្រសើរ
ឯកឧត្តម ធាវ ឈី ហាន (TEO CHEE HEAN) ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីសម្របសម្រួលសន្តិសុខ នៃសាធារណរដ្ឋសឹង្ហបុរី ចូលរួមអបអរសាទជាមួយកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ហើយឯកឧត្តម ក៏បានលើកថា ប្រជាពលរដ្ឋកម្ពុជា បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅគ្រប់អត្តពលិកពីគ្រប់ប្រទេសមកកាន់កម្ពុជា។ ឯកឧត្តម ផ្ទាល់ បានទស្សនកិច្ចនៅទីកន្លែងដែលអត្តពលិកស្នាក់នៅ ហើយបានឃើញនូវការរៀបចំទទួលបដិសណ្ឋារកិច្ច កន្លែងស្នាក់នៅ មធ្យោបាយដឹកជញ្ជូន និងកិច្ចការងារផ្សេងៗ ត្រូវបានរៀបចំបានយ៉ាងល្អប្រសើរ […]
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជានរណា?
អតីតបេសកជនអ្នកនាំសារមេបញ្ជាការអង្គភាព៥៧៨ ដែលស្មោះត្រង់បំពេញភារកិច្ច មានការទទួលខុសត្រូវរហូតទទួលបានតំណែងជាមន្ត្រីជាន់ខ្ពស់ក្នុងជួរកងរាជអាវុធហត្ថ ហើយចុងក្រោយបានក្លាយទៅជាមេដឹកនាំកំពូលនៃកងយោធពលខេមរភូមិន្ទដែលជាឥស្សរជនដ៏ឆ្នើមជាមួយនឹងស្នាដៃកិត្តិនាមល្បាញល្បីនៅពេលបច្ចុប្បន្ន។