ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្តីសម្រេច ស្តីពីការ បិទ និងដកហូតសេចក្តីសម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលចំនួន ៣ផ្សេងគ្នា នៅរាជធានីភ្នំពេញ។ មន្ទីរសម្រាកព្យាបាលទាំង ៣នោះរួមមាន មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។ ចំពោះមូលហេតុដែលក្រសួងសុខាភិបាលសម្រេចបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលទាំងនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល៕ អត្ថបទ៖ […]
Category: សង្គម
អបអរសាទរ! ទីបំផុតកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា ឈ្នះមេដាយមាសលើកដំបូង
មេដាយមាសដំបូងបំផុត ត្រូវបានកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា កម្ពុជា ដណ្តើមបានក្នុងការប្រកួតលើប្រភេទវិញ្ញាសា ហែលចម្ងាយ ៤០០ម៉ែត្រ Bi Fins ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀត ក្នុងការប្រកួតតែមួយ ជូនប្រជាជាតិកម្ពុជាផងដែរ។ សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន […]
កម្ពុជាជាប់ក្នុងការបោះឆ្នោតជាសមាជិកសា្ថប័នចំណុះចំនួន២ របស់អង្គការសហប្រជាជាតិ
កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហប្រជាជាតិ។
ក្រសួងពីរ កំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ លើការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ធម្មជាតិ
គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ […]
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិតជាអតីតសកម្មជនក្រុមប្រឆាំង ៩រូប ក្រោយមានសំណើពីសម្តេចតេជោ ហ៊ុន សែន
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិត ៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
អ្នកសម្អាតបរិស្ថានក្នុងតំបន់អង្គរ សំណូមពរភ្ញៀវទេសចរកុំចោលសំរាមពាសវាលពាសកាល
ការងារសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។ ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។ អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ […]
ទឹកប្រាក់ជិត៧ម៉ឺនដុល្លារ របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧
ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។
រដ្ឋសភា បេីកិច្ចប្រជុំអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។
ក្រសួងមហាផ្ទៃ តម្រូវឲ្យមេភូមិប្តូរពីការកត់ត្រាទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ
ក្រសួងមហាផ្ទៃ បានដាក់ចេញផែន ការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង។
សម្តេចក្រឡាហោម ស ខេង វិជ្ជមានជំងឺកូវីដ-១៩
តាមរយៈហ្វេកបុកផេកនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺ កូវីដ-១៩ បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។