សម្តេចតេជោ ហ៊ុន សែន៖ គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិចរឹលប៉ះពាល់ទៅដល់បរិស្ថានទេ ប៉ុន្តែយើងអាចមានវិធានការទប់ស្កាត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា “គ្មានការអភិវឌ្ឍន៍ណាមួយដែលមិនរិច​រឹល​ប៉ះពាល់ទៅដល់បរិស្ថានទេ ក៏ប៉ុន្តែយើងអាចមានវិធានការដើម្បីទប់ស្កាត់ទៅលើការបាត់បង់ព្រៃឈើសម្រាប់វិស័យកសិកម្ម តាមរយៈការបង្វែរទិសអភិវឌ្ឍបើកទូលាយមកកាន់ការអភិវឌ្ឍន៍បែបស៊ីជម្រៅ”។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំមិនមានទម្លាប់ដណ្តើម​ស្នាដៃរបស់​​អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមស្នាដៃរបស់ខ្ញុំទៅបានហើយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំមិនមានទម្លាប់ទៅដណ្តើមស្នាដៃរបស់អ្នកណាទេ ប៉ុន្តែសុំអ្នកដទៃកុំដណ្តើមយកស្នាដៃរបស់ខ្ញុំទៅបានហើយ និយាយការពិតទៅបានហើយ ខ្ញុំអត់និយាយឲ្យលើសពីហ្នឹងទេ”។ សម្តេចតេជោបានថ្លែងបែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន៖ ក្នុងជីវិតរបស់ខ្ញុំពោរពេញដោយកំណែទម្រង់ និងសុទ្ធតែយកក្បាលទៅដូរ

“ក្នុងជីវិតរបស់ខ្ញុំនេះ គឺជាជីវិតពោរពេញដោយកម្រែទម្រង ហើយសុទ្ធតែយកក្បាលទៅដូរ ដូរជាមួយការរស់ឡើងវិញរបស់ប្រទេស ដូរនឹងសន្តិភាពរបស់ប្រទេស ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ចក្នុងនោះមានចំណែកដីធ្លី”។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕ អត្ថបទ៖ អក្ខរា

គ.ជ.ប អះអាងពីការអនុវត្តស្តង់ដារតែមួយ ចំពោះគ្រប់គណបក្សចូលរួមប្រកួតប្រជែងការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បំភ្លឺជុំវិញការលើកឡើងរបស់អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល ដែលធ្វើឱ្យមានការភាន់ច្រឡំ និងមិនឆ្លុះបញ្ចាំងពីស្មារតីការអនុវត្តការងារតាមផ្លូវច្បាប់របស់ គ.ជ.ប ។ ក្នុងសេចក្ដីបំភ្លឺនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា​ខ្លួនអនុវត្តស្ដង់ដារតែមួយ តាំងពីការបោះឆ្នោតជ្រើតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ចំពោះគ្រប់គណបក្សនយោបាយដែលមានបំណងចូលរួមប្រកួតប្រជែងការបោះឆ្នោតដោយឯករាជ្យ សេរី ត្រឹមត្រូវ និងស្មើភាព៕ អត្ថបទ៖ អក្ខរា

ព្រះមហាក្សត្រ ប្រោសព្រះរាជទានថ្វាយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំជាតិ និងអង្គទូត ២៨ប្រទេស ចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរ នៅព្រះបរមរាជវាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសព្រះរាជទានថ្វាយសម្តេចព្រះញាតិវង្ស និងព្រះរាជវង្សានុវង្ស ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត រដ្ឋទូត ភារៈធារី នៃបណ្តាប្រទេសប្រចាំនៅកម្ពុជាចំនួន២៨ប្រទេស, សម្តេច ថ្នាក់ដឹកនាំកំពូលជាតិ សមាជិក សមាជិកា នៃរាជរដ្ឋាភិបាលកម្ពុជា រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ តុលាការ នាយទាហាន នាយនគរបាល និងគណៈអភិបាល ក្រុមប្រឹក្សាខេត្ត ចូលក្រាបថ្វាយបង្គំគាល់ […]

ពិតជាទឹកចិត្តដ៏ល្អប្រពៃ! ស្រួង ភាវី ប្រកាសផ្តល់ថវិកាដែលទទួលបានពីការប្រកួត ដាក់ក្នុងមូលនិធិសប្បុរធម៌ទាំងអស់

លោកស្រី ស្រួង ភាវី ប្រកាសថា រាល់ថវិកា ដែលទទួលបានពីការប្រកួតប្រមូលដាក់ទៅក្នុងមូលនិធិសប្បុរសធម៌ទាំងអស់

ទូតអាមេរិក៖ កីឡាការិនី ខាន់ ជេសា បានធ្វើឲ្យកម្ពុជានិងអាមេរិក មានមោទនភាព

លោកឯកអគ្គរដ្ឋទូតអាមេរិក Murphy និងក្រុមសមាជិកបុគ្គលិក និងគ្រួសារ​របស់ស្ថានទូតជាង ១០០នាក់ បង្ហាញការសប្បាយរីករាយក្នុងការទទួលជួបកីឡាការិនី ខាន់ ជេសា ជនជាតិអាមេរិកមានដើមកំណើតខ្មែរ និងជាអ្នកទទួលបានមេដាយមាស​ក្នុងការប្រកួតកីឡាស៊ីហ្គេម។ ក្នុងពេលបដិសណ្ឋារកិច្ចនៅក្នុងស្ថានទូតកាលពីពេលថ្មីៗនេះ ជេសាបាននិយាយពីបទពិសោធន៍​ក្នុងការប្រកួតកីឡាស៊ីហ្គេម និងការខិតខំរបស់នាង ក្នុងការជំរុញការស្រឡាញ់ចំពោះក្បាច់គុននេះ ក្នុងចំណោមស្រ្តី និងក្មេងស្រី ទាំង​នៅកម្ពុជា និងសហរដ្ឋអាមេរិក។ ស្ថានទូតអាមេរិកចាត់ទុកកីឡាការិនី ខាន់ ជេសា បានធ្វើឲ្យប្រជាជាតិទាំងពីរ មានមោទនភាព។ ទន្ទឹមនេះ ស្ថានទូតគាំទ្រ […]

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រាប់សិស្សនិស្សិត​ អំពី​សមិទ្ធផលនិងវឌ្ឍនភាព​រីកចម្រើនជាលំដាប់លើគ្រប់​វិស័យ​​របស់កម្ពុជា

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក​-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពី​រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេច​តេជោ ហ៊ុន សែន នៅ​តែ​ដឹង​គុណ​ជានិច្ច ចំពោះ​យុទ្ធ​ជន​យុទ្ធនារីដែលបានពលីជីវិ​ត​ក្នុងបុព្វហេតុ​រំដោះ​ជាតិ ពី​របប​ប៉ុល ពត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើ​កង​ទ័ព​ឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

មកដឹងពីប្រវត្តិមិនធម្មតា! នាឡិកាដែលសម្តេចតេជោ ហ៊ុន សែន ពាក់តាំងពីមុនសង្គ្រាម និងកំពុងស្វែងរក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានបង្ហាញរូបថតនាឡិកា ដែលសម្តេចពាក់តាំងពីមុនសម័យសង្គ្រាម និងកំពុងខិតខំស្វែងរក ខណៈនាឡិកានេះ មានប្រវត្តិវែងឆ្ងាយជាមួយសម្តេចតាំងពីនៅជាក្មេងវត្ត រហូតដល់ក្លាយជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនាជំនាន់នោះ។ តាមរយៈសំណេរលើបណ្តាញសង្គមសម្តេចតេជោបង្ហោះជាមួយរូបថតសម្តេច ៣សន្លឹកពាក់នាឡិកាដៃនេះបានរៀបរាប់ថា៖ “បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀលយកទៅទិញនាឡិកា […]