អាជ្ញាធរ​រាជធានី​ភ្នំពេញ នឹង​រៀប​​ចំ​ទីតាំង​ផ្សាយ​បន្ត​ផ្ទាល់ពិធី​បើក​​និងបិទ​កីឡា​ស៊ីហ្គេម​​ចំនួន ៧កន្លែង

អាជ្ញាធររាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំទីតាំង​ផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ចំនួន៧កន្លែង​ចាប់​ពីម៉ោ​ង ៦:៣០​នាទីយប់ រហូតដល់ចប់ការប្រារព្ធពិធី

គណៈសង្ឃពុទ្ធសាសនា ច្រាន​ចោល​ការ​បកស្រាយ​របស់បុគ្គល ប៊ុត ប៊ុន​តិញ លើគោរម្យ៍​ងារ​«ពុទ្ធមាម​កាភិ​បាល»

គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានច្រានចោលការបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់បុគ្គល ប៊ុត ប៊ុន​តិញ ពាក់ព័ន្ធនឹងការទទួលបានគោរម្យ៍ងារ«ពុទ្ធមាមកាភិបាល» ពីអង្គការ​ពុទ្ធសាសនិកពិភពលោក សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា កាលពី​ថ្ងៃទី២ ខែឧសភា ។

សម្តេចតេជោ​ ហ៊ុន ​សែន ​សុំចិត្តពលរដ្ឋដែលមិនបានចូលទស្សនាស៊ីហ្គេមផ្ទាល់​ យោគយល់ ​និងកុំវាយប្រហារតាមបណ្តាញសង្គម​

សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមានបំណងចង់ចូលទៅទស្សនាការប្រកួតកីឡានានានៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេម រួមទាំងការបើកស៊ីហ្គេមផងដែរ​ តែមិនមានសំបុត្រ។ តាមរយៈសារសម្លេងរបស់សម្តេចតេជោ​ នៅយប់ថ្ងៃ​ទី៣​ ខែឧសភានេះ​ សម្ដេចយល់ថា ​ពលរដ្ឋពិតជាចង់ទៅមើលដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏ប៉ុន្តែដោយសារតែស្ថានភាពពហុកីឡដ្ឋានមានទំហំមិនគ្រប់គ្រាន់សម្រាប់អ្នកដែលចង់ទៅមើលទាំងអស់ ដូច្នេះសម្ដេចស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមិនបានចូលទៅមើល។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ពាក់ព័ន្ធសំបុត្រចូលរួមបើក-បិទ និងការចូលរួមមើលកីឡាបាល់ទាត់ បានក្លាយជាប្រធានបទ នៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ […]

ក្រសួងអប់រំ ប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីឯកឧត្តម បានប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ ប្រសិនបើការប្រកួតក្នុងកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់ទេនោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ […]

ក្រសួង២ ដាក់​ឱ្យប្រើថ្នាល​ផ្ទៀង​ផ្ទាត់​ឯកសារ តាមរយៈការ​ដាក់​បញ្ចូល QR Code ស្តង់​ដា​នៅ​លើ​ឯកសារ និង ការ​លើក​កម្ពស់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់​ឌីជីថល

ក្រសួងចំនួន២ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណេតរវាងក្រសួងទាំងពីរ កាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣

រដ្ឋមន្ត្រី​ក្រសួង​ការងារ ផ្សព្វ​ផ្សាយ​កិច្ច​ខិត​ខំលើក​ស្ទួយកម្មករ​និយោជិត ក្នុងកម្មវិធី​ប្រកួត​សមាជិក ប.ស.ស. ឆ្នើម ២០២៣

ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត

ប្រធាន​សហព័ន្ធ ប្រកាសនឹងលា​លែង​ពីតំ​​ណែ​ង បើ​​ក្រុម​បាល់​​ទាត់​កម្ពុជា ធ្លាក់​​ក្នុង​វ​គ្គ​ចែក​​ពូល

នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) បានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម៉ោងប្រមាណ ១២រំលងអាទ្រាធថា ប្រសិនបើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ លោកសូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។

ក្រសួង​​កសិកម្ម និង​វិស័យ​​ឯ​កជន ចុះMOU បង្កាត់​ពូជ គោ​សិប្បនិម្មិត​លើកស្ទួយ​​វិស័យ​​កសិកម្ម

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន

សមាគមកាយឫទ្ធិនារីកម្ពុជា រៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ នៅខេត្តបាត់ដំបង

(បាត់ដំបង)៖ នៅចុងសប្តាហ៍នេះ សមាគមកាយឫទ្ធិនារីកម្ពុជា បានរៀបចំពិធីសច្ចាបញ្ចូលសមាជិកថ្មី លើកទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការ និងមានការអញ្ជើញចូលរួមពីសំណាក់សហស្ថាបនិក និងទីប្រឹក្សាជាន់ខ្ពស់ សមាជិកា សមាជិកសរុបប្រមាណជាង៤០០ នាក់នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង