កម្ពុជា-វៀតណាម ដាក់ចេញ៤ចំណុច ដើម្បី​ជំរុញទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ

កម្ពុជា-វៀតណាមបានចុះអនុស្សរណៈនៃការយោគយល់គ្នា ដោយបានដាក់ចេញនូវ៤ចំណុច ដើម្បីរួមគ្នាជំរុញទេសចរណ៍ឆ្ពោះការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន និងមានភាពធន់កាន់តែប្រសើរក្រោយវិបត្តិកូវីដ១៩

ប្រវត្តិនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល

ភ្នំពេញ ៖ ថ្ងៃចន្ទ ៤ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ។ ព្រះរាជពិធីនេះ គឺសំខាន់បំផុត បន្ទាប់ពីព្រះរាជាអភិសេក ដែលជាពិធីមួយស្ថិតក្នុងចំណោមពិធីផ្សេងៗ ជាច្រើនទៀតប្រចាំឆ្នាំ

នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាស​លាលែង​ពី​តំណែង​ប្រធាន​សហពន្ធ័​កីឡាបាល់ទាត់​កម្ពុជា

ភ្លាមៗក្រោយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាប្រកួតចាញ់ក្រុមមីយ៉ាន់ម៉ា ក្នុងលទ្ធផល២ទល់០ នារាត្រីថ្ងៃ អាទិត្យ ទី០៧ ខែឧសភា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រកាសលាលែងពីតំណែងប្រធានសហពន្ធ័កីឡាបាល់ទាត់ ដោយប្រគល់ភារកិច្ចជូនលោក ខៀវ សាម៉េត អនុប្រធានសហពន្ធ័ជាប្រធានស្តី

សម្តេចតេជោ ហ៊ុន សែន អបអរសាទរក្រុមអត្តពលិកសីដក់ជម្រើសជាតិកម្ពុជា ឈ្នះមេដាយមាសលើវិញ្ញាសា Chinlone ចម្រុះបុរស-នារី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមតេឡេក្រាមនាយប់ថ្ងៃទី៧ ខែឧសភានេះ អបអរសាទរ ក្រុមអត្តពលិកសីដក់ជម្រើសជាតិកម្ពុជា ដែលបានឈ្នះមេដាយមាស លើវិញ្ញាសា Chinlone ចម្រុះបុរស-នារី។ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣នេះ កម្ពុជាបន្ដឈរលើកំពូលតារាង មានមេដាយច្រើនជាងគេចំនួន ៧៣គ្រឿង ក្នុងនោះមេដាយមាស ២៨គ្រឿង, មេដាយប្រាក់ចំនួន ២១គ្រឿង និងមេដាយសំរិទ្ធចំនួន ២៤គ្រឿង។​នេះយោងតាមលទ្ធផលផ្លូវការរបស់ […]

សម្តេចតេជោ ហ៊ុន សែន កោតសរសើរកាយវិការរបស់ខាន់ ចេសា ចំពោះគូប្រកួត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកោតសរសើរ កាយវិការរបស់កីឡាការិនីជឺជិតស៊ូ ជម្រើសជាតិកម្ពុជា ខាន់ ចេសា ដែលបានជួយលើកកីឡាការិនី ហ្វីលីពីន ដែលជាគូប្រកួត

ព្រះមហាក្សត្រ អបអរសាទរការបើកទំព័រប្រវត្តិសាស្ត្រថ្មី និងការរៀបចំយ៉ាងល្អមិនធ្លាប់មានពីមុន ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម

ព្រះរាជសារ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានហឫទ័យសោមនស្សរីករាយយ៉ាងក្រៃលែង សូមចូលរួមអបអរសាទរការបើកទំព័រ ប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះក្នុងពិធីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលរៀបចំបានយ៉ាងល្អត្រចះត្រចង់មិនធ្លាប់មានពីមុនមក ស្របពេលដែល សម្តេចអគ្គមហាសេនាបតីតេជោ បានទទួលគ្រឿងឥស្សរិយយស […]

អ្នកទ​ទួ​លខុសត្រូវ​ សុំទោស​ឥណ្ឌូនេស៊ី វៀតណាម និង មីយ៉ាន់​ម៉ា​ ចំពោះ​ការកាន់​ទង់​ជាតិ​បញ្ច្រាស​ក្នុងព្រឹត្តិ​ការ​ណ៍​បើក​ស៊ីហ្គេម

ផលិតកម្មទីក្រុងភាពយន្ត នៅព្រឹកថ្ងៃទី៦​ ខែឧសភាពនេះ​ លិខិតសុំទោសជាសាធារណៈសុំធ្វើការសុំទោសជាសាធារណៈ និងសុំការអនុគ្រោះជាទីបំផុតពីសំណាក់ ពលរដ្ឋឥណ្ឌូនេស៊ី ពលរដ្ឋវៀតណាម ពលរដ្ឋមីយ៉ាន់ម៉ា (ភូមា) ដោយ​ខ្វះ​ស្មារតី​ប្រុង​ប្រយ័ត្ននៃក្រុមការងារបានធ្វេសប្រហេសកាន់ទង់ជាតិបញ្ជ្រាស់ក្នុងកម្មវិធី «បើកកីឡាស៊ីហ្គេមលើកទី៣២» នៅ​ព​ហុ​កីឡាដ្ឋានជាតិមរតកតេជោកាលពីល្ងាចថ្ងៃទី០៥​ខែឧសភា ឆ្នាំ២០២៣ ។

សម្តេច​តេជោ ហ៊ុន សែន ទទួល​មេដាយ​មរតក​អូឡាំពិក​​អន្តរជាតិ ​ក្នុង​ឱកាស​ពិធីបើក​ជាផ្លូវការ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបានមេដាយ “មរតកអូឡាំពិក” ពីគណៈ​កម្មា​ធិការ​អូឡាំពិកអន្តរជាតិ នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ជាផ្លូវការ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។

សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍​កីឡាស៊ីហ្គេមលើកទី៣២ ចាប់ពីពេលនេះតទៅ

នារាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងប្រកាសបើកជាផ្លូវការព្រឹត្តិការណ៍កីឡាស៉ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។ ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស បានបង្ហាញនូវមោទនភាពជាទីក្រៃលែងចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ជាពិសេសការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការទទួលរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «កីឡារស់ក្នុងសន្តិភាព»។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងនាំកិត្តិនាមជាតិកម្ពុជាឱ្យកាន់តែខ្ពស់ត្រដែត ដោយស្មើមុខស្មើមាត់ លើឆាកអន្តរជាតិ ក្រោមម្លប់នៃសុខសន្តិភាពដែលកម្ពុជាយើងមានបច្ចុប្បន្ន និងបន្តទៅថ្ងៃអនាគត។ ស៊ីហ្គេមចាប់ផ្តើមពីថ្ងៃទី០៥-១៧ […]

សមត្ថកិច្ច ឃាត់ខ្លួន ដេវីដ ឆាណាយវ៉ា ពីបទញុះញង់ និងបទបរិហាកេរិ៍្ត​ជាសាធារណៈ

លោក ដេវីដ ឆាណាយវ៉ា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានចាប់ខ្លួនហើយ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចោទពីបទញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ និង​បទ​បរិហាកេរិ៍្តជាសាធារណៈ