រដ្ឋសភា បេីកិច្ចប្រជុំអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័ត​លើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។

ក្រសួងមហាផ្ទៃ តម្រូវឲ្យមេភូមិប្តូរពីការកត់ត្រាទិន្នន័យប្រជាពលរដ្ឋដោយក្រដាសស្នាម មកគ្រប់គ្រងតាមប្រព័ន្ធទូរស័ព្ទវិញ

ក្រសួងមហាផ្ទៃ បានដាក់ចេញផែន ការឱ្យក្រុមការងារ ធ្វើការសិក្សាស្រាវជ្រាវ អភិវឌ្ឍកម្មវិធីកត់ត្រា និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដើម្បីឈានទៅអនុវត្តនូវកម្មវិធីកត់ត្រានេះ និងគ្រប់គ្រងទិន្នន័យប្រជាពលរដ្ឋនៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ដោយត្រូវអនុវត្តចាប់ពីភូមិតែម្តង។

សម្តេចក្រឡាហោម ស ខេង វិជ្ជមានជំងឺកូវីដ-១៩

តាមរយៈហ្វេកបុកផេកនៅព្រឹកថ្ងៃទី១២ ខែឧសភានេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា សម្តេចបានធ្វើតេស្តរកឃើញថាមានវិជ្ជមានជំងឺ កូវីដ-១៩ បន្ទាប់ពីអការៈសុខភាពខុសប្លែកពីធម្មតាបន្តិចបន្តួច។

យុវជន៖ ទស្សនកិច្ចសិក្សារបស់សាលាក្ដីខ្មែរក្រហម ទទួលបានចំណេះដឹងប្រវត្តិសាស្ដ្រច្បាស់ជាងការអានសៀវភៅ​

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានរៀបចំកម្មវិធីទស្សនកិច្ចសិក្សាជូនសិស្សា​នុសិស្សប្រមាណ ១៥០ នាក់ ដែលកំពុងសិក្សាថ្នាក់ទី ១២ នៃវិទ្យាល័យសម្ដេច ជួន ណាត ក្នុង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទៅទស្សនកិច្ចសិក្សា​វិមានឈ្នះ ឈ្នះ សារៈមន្ទីរឧក្រិដ្ឋកម្មប្រល័យពូ​ជ​សា​សន៍​ទួ​លស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣​។ យុវតី ហ័ន់ វិឆេង ជាសិស្សថ្នាក់ទី ១២ “ខ” […]

ដំណឹងល្អ! ស្ពានឆ្លងទន្លេមេគង្គថ្មីមួយទៀតនឹងត្រូវ​សាង​សង់​ឡើង ដើម្បីតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនទី២ ភ្នំពេញ-បាវិត

ក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាលម្អិតលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេស​របស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូប។ កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ […]

CAMSOC ជូនដំណឹង ពីការបោះពុម្ពបណ្ណថ្មី ដើម្បីចូលទស្សនាពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដោយបណ្ណចាស់ ចាត់ទុកជាមោឃៈ

យោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានអោយដឹងថា កន្លង​មក គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC បានផ្តល់ជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ លោកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា សាធារណជនជាតិ-អន្តរជាតិ នូវលិខិតអញ្ជើញ ដោយភ្ជាប់ជាមួយបណ្ណ ចូលទស្សនា និងបណ្ណរថយន្ត សម្រាប់ចូលរួមទាំងពិធីបើក និងពិធីបិទជាផ្លូវការព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី​៣២​ ឆ្នាំ២០២៣។

សម្ដេចក្រឡាហោម ស ខេង អំពាវនាវគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរ

សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដល់នូវអនុសាសន៍ និងមតិផ្ដាំផ្ញើឱ្យគ្រប់តួអង្គក្នុងសង្គម បន្តរួមគ្នាខិតខំថែរក្សាការពារសុខសន្តិភាព ស្ថិរភាពនយោបាយឱ្យស្ថិតស្ថេរគង់វង្សយូរអង្វែង រួមគ្នាថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ហើយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរស្រុក-ក្រុង ឃុំ-សង្កាត់ ភូមិ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវលើកកម្ពស់ការគោរពវិន័យ សីលធម៌វិជ្ជាជីវៈ និងអនុវត្តឱ្យត្រឹមត្រូវនូវតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើប្រជាពលរដ្ឋ បន្តរួមគ្នាខិតខំចូលរួមអភិវឌ្ឍន៍មូលដ្ឋានដើម្បីកសាងស្រុក-ក្រុង ឃុំ- សង្កាត់ ភូមិឱ្យកាន់តែរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត។ សម្ដេចក្រឡាហោម […]

ឯកឧត្តមហ៊ុន ម៉ានី ៖ កីឡាការិនី ប៊ូ សំណាង តែម្នាក់នាំឲ្យគេស្គាល់កម្ពុជាទូទាំងពិភពលោក នេះហើយជាទឹកចិត្តរបស់ខ្មែរយើង

ភ្នំពេញ៖ ឯកឧត្តមហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ស្ពឺ បានមានប្រសាសន៍ថា កីឡាការិនី ប៊ូ សំណាង មានទឹកចិត្តឆន្ទៈទឹកចិត្តនៃការមិនចុះចាញ់ ទោះបីលទ្ធផលយ៉ាងណាក៍ដោយ គឺវាជាភាពអស្ចារ្យមួយ ជាមេរៀន ហើយជាគំរូសម្រាប់យើងទាំងអស់គ្នា។

កម្ពុជា ពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំ នៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងកិច្ចការនារី បាននិងកំពុងពង្រឹងការផ្តល់សេវាចាំបាច់ដល់ស្រ្តីកំពុងជាប់ឃុំឃាំង ដើម្បីឲ្យពួកគេមានភាពប្រសើរឡើងទាំងមុខជំនាញ មុខរបរនៅពេលធ្វើសមាហរណកម្មទៅក្នុងសហគមន៍វិញ។

ឯកឧត្តម ស សុខា៖ ក្រុមបាល់ទះនារីកម្ពុជា ត្រូវការពេលវេលាដើម្បីវិនិយោគ!

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគ។ ឯកឧត្តមមើលឃើញថា ទៅថ្ងៃមុខបាល់ទះនារី មិនខុសពីក្រុមបាល់ទះបុរសកម្ពុជា ដែលកំពុងរីកចម្រើនគួរឱ្យភ្ញាក់ផ្អើលនោះទេ។