សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោបានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ […]
Category: សង្គម
រដ្ឋបាលខេត្តតាកែវ គ្រោងនឹងដាំដើមឈើតាមមាត់បឹងតាកែវ ត្រៀមសម្រាប់បុណ្យទន្លេ ឆ្នាំក្រោយ
អាជ្ញាធរខេត្តតាកែវ គ្រោងនឹងចាប់ផ្ដើមដាំដើមឈើនៅតាមមាត់បឹងតាកែវ នៅពេលឆាប់ៗនេះ ដើម្បីធ្វើយ៉ាងណាកែលម្អសោភ័ណភាពផ្ទៃបឹងតាកែវឱ្យកាន់តែស្រស់បំព្រងមួយកម្រិតទៀត នៅពេលដែលបឹងតាកែវនឹងត្រូវរៀបចំជាទីតាំងបុណ្យទន្លេនៅអំឡុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ។ ថ្លែងនៅក្នុងឱកាសអញ្ជើញចូលរួមនៅក្នុងពិធីរៀបចំវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរយៈពេល៣ឆ្នាំ(២០២១ដល់ ២០២៣) របស់ខេត្តតាកែវ នៅព្រឹកថ្ងៃ អង្គារ៍ ទី ១៩ ខែ វិឆ្ឆាកា ឆ្នាំ ២០២៤នេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវបានថ្លែងថា នៅខែមីនា ឆ្នាំ ២០២៥ខាងមុខនេះ ខេត្តតាកែវ ត្រូវបានជ្រើសរើសជាទីតាំងសម្រាប់ពិធីបុណ្យទន្លេ ដោយយើងជ្រើសរើសយកបឹងតាកែវធ្វើជាទីតាំង ដូច្នោះមន្រ្តីជំនាញពាក់ព័ន្ធ រួមនិងអាជ្ញាធរក្រុងដូនកែវ ត្រូវចូលរួមសហការគ្នាកែលម្អសោភ័ណភាពជុំវិញបឹងតាកែវឱ្យមានសោភ័ណភាពស្រស់បំព្រងជាពិសេសត្រូវចាប់ផ្ដើមដាំដើមឈើតាមមាត់បឹងក្នុងពេលឆាប់ៗ។ ឯកឧត្តម វ៉ី សំណាង បានលើកឡើងបន្ថែមថា ពិធីបុណ្យទន្លេនិងមានភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមយ៉ាងច្រើន ដូច្នោះនេះវាជាឱកាសមួយសម្រាប់ខេត្តតាកែវ បង្ហាញពីសក្ដានុពលដែលខេត្តមាន ទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសបង្ហាញពីសោភ័ណភាពរបស់ក្រុងដូនកែវ ដែលជាបេះដូងរបស់ខេត្តតាកែវ។ ឯកឧត្តមអភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់អាជ្ញាធរក្រុងដូនកែវ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវត្រៀមខ្លួន និងរៀបចំផែនការ ការពារសណ្ដាប់ធ្នាប់និងថែរក្សាការពារសុវត្ថិភាព សន្តិសុខឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យទន្លេខាងមុខ៕
នៅថ្ងៃស្អែក រដ្ឋសភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការផ្លាស់ប្តូររដ្ឋមន្ត្រីក្រសួងការបរទេស
រដ្ឋសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗចំនួន៤ ដែលស្នើដោយរាជរដ្ឋាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា។ របៀបវារៈសំខាន់ៗចំនួន៤នោះ រួមមាន៖ ១-ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួល និងតែងតាំងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ រូប គឺឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី […]
ក្រុមហ៊ុន Khazanah របស់ព្រុយណេ បង្ហាញបំណងវិនិយោគនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសព្រុយណេ ដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ លោកនាយកប្រតិបត្តិក្រុមហ៊ុន Khazanah បានបង្ហាញពីគោលបំណងស្វែងរកកាលានុវត្តភាពវិនិយោគថ្មីៗនៅក្នុងប្រទេសកម្ពុជា […]
រដ្ឋមន្ត្រីរបស់ឥណ្ឌូណេស៊ី កត់សម្គាល់ពីសុខដុមរមនាសាសនានៅក្នុងប្រទេសកម្ពុជា
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Muhaimin Iskandar អនុប្រធានអង្គការ IDC-CDI, និងជារដ្ឋមន្ត្រីសម្របសម្រួលនៃការពង្រឹងសហគមន៍នៃប្រទេសឥណ្ឌូណេស៊ី ព្រមទាំងជាប្រធានគណបក្ស PKB របស់ប្រទេសឥណ្ឌូនេស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរសម្ដេចបវរធិបតី ដែលត្រូវបានបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ពេញចិត្តចំពោះការរីកចម្រើនជាលំដាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្ដម Ferdinand Martin G. Romualdez ប្រធានសភាតំណាងរាស្ត្រហ្វីលីពីន ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសភាតំណាងរាស្ត្រហ្វីលីពីន បានអបអរសាទរប្រទេសកម្ពុជា ដែលបានរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive […]
ប្រធានអង្គការ IDC-CDI កោតសរសើរប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព និងឯកភាពជាតិ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម André Pastrana Arango ប្រធានអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (IDC-CDI) និងគណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ IDC-CDI ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ(IDC-CDI Executive Committee) នារសៀល ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានអង្គការ […]
ពីកម្ពុជា អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ គោរពការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់តម្លៃនៃសន្តិភាព
ថ្នាក់ដឹកនាំ និងជាតំណាងគណបក្សសមាជិក CDI មកពីបណ្តាប្រទេសជុំវិញពិភព លោកបានប្រមូលផ្ដុំគ្នានៅក្រុងសៀមរាប ប្រទេសកម្ពុជា សម្រាប់កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ (CDI-IDC) រៀបចំដោយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការកសាងសន្តិភាពនៅក្នុងលំដាប់ពិភពលោកថ្មី»។ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ បានចេញសេចក្ដីថ្លែងការណ៍ក្រុងសៀមរាប ការរួមផ្សំគ្នាផ្នែកនយោបាយ ក្នុងការកសាងសន្តិភាពនៅក្រោមធម្មនុញ្ញសន្តិភាពសកល៖ សម្រាប់មនុស្សជាតិ និងភពផែនដី។ ក្នុងសេចក្តីថ្លែងការណ៍ CDI កោតសរសើរយ៉ាងខ្លាំងចំពោះការចូលរួមយ៉ាងសកម្ម […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា កម្ពុជា ពីប្រទេសរងគ្រោះដោយសារសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងបុព្វហេតុសន្តិភាព ដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសសកម្មបំផុតមួយក្នុងវិស័យបោសសម្អាតមីន និងប្រទេសដែលខិតខំតស៊ូមតិដើម្បីសកម្មភាពមីន។ សម្តេចបានបន្តថា កម្ពុជា ត្រៀមខ្លួនរួចជាស្រេចដើម្បីសន្តិភាពទូទាំងតំបន់។ ប្រសាសន៍របស់សម្តេចបវរធិបតី ក្នុងឱកាសថ្លែងសុន្ទរកថាគន្លឹះ នាកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ IDC-CDI នៅខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្ដេចបវរធិបតី ក្នុងនាមគណបក្សប្រជាជនកម្ពុជា និងអនុប្រធានគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្ដាលអន្តរជាតិ […]
អ្នកនាំពាក្យ៖ អ្នកដែលបំផុសថា «បើថ្លៃស្រូវទាបជាង១០០០៛ ទូរស័ព្ទទៅលេខ1289» មានចេតនាធ្វើឱ្យមានការយល់ច្រលំ
ថ្មីៗនេះ មានការផ្សព្វផ្សាយបំផុសបំផុលលើបណ្តាញសង្គមថា បើថ្លៃស្រូវរបស់ប្រជាកសិករ លក់បានថ្លៃទាបជាង ១០០០៛ ឲ្យទូរស័ព្ទទៅលេខ1289។ ជុំវិញការផ្សព្វផ្សាយនេះ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឃឹម ហ្វីណង់ បានចាត់ទុកការបំផុសបែបនេះមានចេតនាធ្វើឱ្យមានការយល់ច្រលំ។ នៅលើបណ្តាញសង្គម ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖ «គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ជាមធ្យម មួយគីឡូស្រូវសើមថ្លៃមិនក្រោម ១០០០៛ឡើយ។ […]