ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងប្រាប់សិស្សនិស្សិត​ អំពី​សមិទ្ធផលនិងវឌ្ឍនភាព​រីកចម្រើនជាលំដាប់លើគ្រប់​វិស័យ​​របស់កម្ពុជា

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានសមាគមសិស្ស-និសិ្សតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិក​-សមាជិកាសមាគម អ.ម.ត. ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង កាលពី​រសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ។

សម្តេច​តេជោ ហ៊ុន សែន នៅ​តែ​ដឹង​គុណ​ជានិច្ច ចំពោះ​យុទ្ធ​ជន​យុទ្ធនារីដែលបានពលីជីវិ​ត​ក្នុងបុព្វហេតុ​រំដោះ​ជាតិ ពី​របប​ប៉ុល ពត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈយុទ្ធមិត្តជំនាន់បម្រើ​កង​ទ័ព​ឆ្នាំ១៩៧៨ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីរំលឹកខួបទី៤៥ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះ​ជាតិ​កម្ពុជា នៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣។

មកដឹងពីប្រវត្តិមិនធម្មតា! នាឡិកាដែលសម្តេចតេជោ ហ៊ុន សែន ពាក់តាំងពីមុនសង្គ្រាម និងកំពុងស្វែងរក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភានេះ បានបង្ហាញរូបថតនាឡិកា ដែលសម្តេចពាក់តាំងពីមុនសម័យសង្គ្រាម និងកំពុងខិតខំស្វែងរក ខណៈនាឡិកានេះ មានប្រវត្តិវែងឆ្ងាយជាមួយសម្តេចតាំងពីនៅជាក្មេងវត្ត រហូតដល់ក្លាយជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនាជំនាន់នោះ។ តាមរយៈសំណេរលើបណ្តាញសង្គមសម្តេចតេជោបង្ហោះជាមួយរូបថតសម្តេច ៣សន្លឹកពាក់នាឡិកាដៃនេះបានរៀបរាប់ថា៖ “បានត្រឹមរូបថត! ខ្ញុំបានខិតខំស្វែងរកនាឡិកាដែលខ្ញុំពាក់តាំងពីមុនសង្គ្រាមឆ្នាំ១៩៧០ហើយមកដូរជាមួយបងជា សុីមក្នុងឆ្នាំ១៩៨២។ ម្សិលមុិញខ្ញុំបានទទួលពីបណ្តាញសង្គមនូវរូបថត៣សន្លឹកដែលថតក្នុង១៩៧៩។ នៅក្នុងរូបថតនេះមាននាឡិកាដែលពាក់នៅដៃខ្ញុំនេះហើយជានាឡិកាដែលខ្ញុំកំពុងស្វែងរក។ នាឡិកានេះមានប្រវត្តិវែងឆ្ងាយតាំងពីខ្ញុំនៅជាក្មេងវត្ត។ ប្រហែលចុងឆ្នាំ១៩៦៩ ឬដើមឆ្នាំ១៩៧០ដោយសារព្រះសង្ឃស្តីបន្ទោសរឿងយកចង្ហាន់យឺត ខ្ញុំសម្រេចបោកកូនជ្រូកយកប្រាក់សន្សំបានប្រាក់ជាង ៥០០០រៀលយកទៅទិញនាឡិកា […]

ក្តៅៗ! ក្រសួងសុខាភិបាល សម្រេចបិទមន្ទីរសំរាកព្យាបាលចំនួន ៣ នៅភ្នំពេញ ព្រោះមូលហេតុនេះ…

ក្រសួងសុខាភិបាល នៅយប់ថ្ងៃទី១២​ ខែឧសភា ឆ្នាំ២០២៣នេះ ចេញសេចក្តីសម្រេច ស្តីពីការ បិទ និងដកហូតសេចក្តី​សម្រេចឱ្យបើកមន្ទីរសំរាកព្យាបាលចំនួន ៣ផ្សេងគ្នា នៅរាជធានីភ្នំពេញ។ មន្ទីរសម្រាកព្យាបាលទាំង ៣នោះរួមមាន មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង, មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និងមន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីស្រមៃ។ ចំពោះមូលហេតុដែលក្រសួងសុខាភិបាលសម្រេចបិទ ដោយសារតែមន្ទីរសម្រាកព្យាបាលទាំងនេះ ពុំមានវេជ្ជបណ្ឌិតឈរឈ្មោះ ជាអ្នកទទួលខុសត្រូវត្រឹមត្រូវ និងអវត្តមានប្រចាំការនៅក្នុងមន្ទីរសម្រាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល៕ អត្ថបទ៖ […]

អបអរសាទរ! ទីបំផុតកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា ឈ្នះមេដាយមាសលើកដំបូង

មេដាយមាសដំបូងបំផុត ត្រូវបានកីឡាការិនី កាំង មុយនីន ជម្រើសជាតិហែលទឹកពាក់ជេីងទា កម្ពុជា ដណ្តើមបានក្នុងការប្រកួតលើប្រភេទវិញ្ញាសា ហែលចម្ងាយ ៤០០ម៉ែត្រ Bi Fins ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ។ ជាមួយគ្នានេះ កីឡាការិនី ឃឺន ប៊ុនពេជ្រមរកត ក៏ដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀត ក្នុងការប្រកួតតែមួយ ជូនប្រជាជាតិកម្ពុជាផងដែរ។ សូមជម្រាបថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន […]

កម្ពុជា​ជាប់​ក្នុងការ​បោះឆ្នោតជាស​មាជិក​សា្ថប័ន​ចំណុះ​ចំនួន​២ របស់​​អង្គការ​សហប្រជា​ជាតិ

កម្ពុជាបានជាប់ក្នុងការបោះឆ្នោតសម្រាប់តំណែងសំខាន់ចំនួនពីររបស់អង្គការសហ​ប្រជាជាតិ។

ក្រសួងពីរ កំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន៣០ លើការគ្រប់គ្រង និងអភិវឌ្ឍទេសចរណ៍ធម្មជាតិ

គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា (CSLEP) ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននឹងកំពុងដឹកនាំការអនុវត្តដោយក្រសួងបរិស្ថាន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដែលមានគោលបំណងធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ ជំរុញឱកាសសម្រាប់ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងដើម្បីបង្កើនច្រវ៉ាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប។ បច្ចុប្បន្ន គម្រោងនេះ បាននឹងកំពុងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិចំនួន ៣០ នៅក្នុងខេត្តគោលដៅទាំង ៧ រួមមាន៖ ខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង កំពង់ធំ និងខេត្តសៀមរាប។ […]

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឲ្យទណ្ឌិត​ជា​អតីត​សកម្មជន​ក្រុម​ប្រឆាំង ៩រូប ក្រោយ​មានសំណើ​ពី​សម្តេចតេជោ ហ៊ុន សែន

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិត ៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

អ្នកសម្អាតបរិស្ថានក្នុងតំបន់អង្គរ សំណូមពរភ្ញៀវទេសចរកុំចោលសំរាមពាសវាលពាសកាល

ការងារសម្អាតបរិស្ថាននៅក្នុងរមណីយដ្ឋានអង្គរ មិនចំពោះតែនៅបរិវេណប្រាសាទប៉ុណ្ណោះទេ ការងារនេះក៏ផ្តោតនៅតាមដងផ្លូវនានាដែរ។ ការយកចិត្តទុកដាក់សម្អាតជាប្រចាំរបស់ក្រុមការងារបរិស្ថាននៃអាជ្ញាធរជាតិអប្សរា ដូចជាសំរាមស្លឹកឈើ ថង់ផ្លាស្ទីក ដប កំប៉ុងផ្សេងៗដើម្បីឱ្យតាមដងផ្លូវមានបរិស្ថានស្អាតជានិច្ច ដែលលើកសោភ័ណភាពផ្លូវអមដោយព្រៃឈើតូចធំសងខាងផ្តល់ជាម្លប់ត្រឈឹងត្រឈៃ ធ្វើឱ្យការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរទទួលបានអារម្មណ៍ស្រស់ស្រាយផ្សេងមួយទៀត ក្រៅតែពីការទស្សនាប្រាសាទបុរាណ។ ក្នុងចំណោមក្រុមការងារសម្អាតបរិស្ថាននៅចំណុចផ្លូវវង់ធំ ចាប់ពីខ្លោងទ្វារដីឆ្នាំងដល់ស្ពានប្រាសាទនាគព័ន្ធ អ្នកស្រី ម៉ាប់ ឌឹប បានលើកឡើងថា នៅតាមដងផ្លូវវង់ធំនេះ ក្រៅពីសំរាមស្លឹកឈើក៏មានសំរាមថង់ផ្លាស្ទីក ដបទឹកសុទ្ធ និងសំណល់ផ្សេងៗដែលក្រុមការងារបានជួប្រទះជារៀងរាល់ថ្ងៃ។ អ្នកស្រី ឌឹប សំណូមពរដល់ភ្ញៀវទេសចរគ្រប់រូបកុំចោលសំរាមពាសវាលពាសកាល។ […]

ទឹកប្រាក់​ជិត​៧ម៉ឺនដុល្លារ របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គាំទ្រ​ការ​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី៧

ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។​