ក្រពើភ្នំចំនួន ១៤៦ ក្បាល លែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ

ក្រពើភ្នំចំនួន ១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។

សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជំងឺកូវីដ១៩ និងមានវត្តមានជាសាធារណឡើងវិញ

តាមរយៈផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះឲ្យដឹងថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល។ សម្តេចក្រឡាហោម បានលើកឡើងថា៖ “នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ […]

ហុងគ្រី និងឆែក កោតសរសើររាជ​រដ្ឋាភិបាល​​កម្ពុជា​ក្នុងការ​អភិ​វឌ្ឍប្រ​ទេស និងភាព​ជោគជ័យ​ធ្វើម្ចាស់ផ្ទះស៊ីហ្គេម

តំណាងហុងគ្រី និងសាធារណរដ្ឋឆែក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបាន​រីកចម្រើន​គួរឲ្យកត់សម្ពាល់ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។ ការកោត​សរសើរពីសំណាក់ប្រទេសទាំងពីរធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី១៦ ខែឧសភា។ ក្នុងជំនួបនោះ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុង​ការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រិត្តិការណ៍​ប្រកូតកីឡា​អាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពិនិត្យ​លទ្ធភាព​រៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចប្រជុំ​លើកទី២ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នាពេលឆាប់ៗខាងមុខ។ […]

អ្នកនាំពាក្យ​​ក្រសួង​ការបរទេស​ ថ្លែង ថា៖ «ស្ថាប័នរៀបចំ​ការ​បោះឆ្នោត​ពុំមាន​ការប្រព្រឹត្ត​ដោយ​ឡែក​ពិសេស​ចំពោះ​គណបក្ស​នយោបាយ​ណាមួយ​ឡើយ»

ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេស​ និងសហប្រតិបត្តិការ អន្តរជាតិ បានច្រានចោលចំពោះការធ្វើអត្ថា​ធិប្បាយ​ដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។  

សម្តេចតេជោ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​ប្រកាស​ផ្លូវ​ការ​សមាគម​ឧកញ៉ា​កម្ពុជា និង​ពិសារ​អាហារ​សាមគ្គី នៅ​ថ្ងៃទី​១០ ខែ​មិថុនា​ខាង​មុខ

សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ​២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។

អ្នកនាំពាក្យក្រសួងការបរទេស៖​ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើង ក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ ក្នុងសេ​ចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា “ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការ ប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»។ ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អ្នកនាំពាក្យក្រសួងធ្វើការបំភ្លឺដូចមានក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖

ផលិត​កម្មហ្គា​ឡាក់ស៊ី ណាវ៉ា​ត្រា ប្រកា​សគាំ​ទ្រ​សេច​ក្តីស​ម្រេ​​​ច​​របស់​គ.ជ.ប. ដែល​បដិសេធ​​លើ​ការ​​ចុះ​បញ្ជីរបស់​គ​ណ​​បក្សភ្លើង​ទៀន

កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា បានចេញញត្តិគាំទ្រចំពោះ​សេចក្តី​ស​ម្រេច​​របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. ដែលបដិសេធការចុះបញ្ជីគណបក្សនយោបាយ​ឈរ​ឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ របស់ គណបក្សភ្លើងទៀន។

គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ សម្រេចជាង ៨៥ភាគរយហើយ

គម្រោងសាងសង់ច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ បានដំណើរការសាងសង់ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ ហើយគិតមកដល់ពេលនេះ សម្រេចវឌ្ឍនភាពការងារបាន៨៥,០៤%ហើយ។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្រសួងបានឲ្យដឹងថា ឯកឧត្តម នូ វឌ្ឍន: អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជា ប្រធានគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់-បាណងអៀន នៅថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារអញ្ជើញ ទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងសាងសង់អគារច្រកអន្តរជាតិស្ទឹងបត់ និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិ លេខ៥ […]

ក្រសួងទេសចរណ៍ ប្រកាស​ផ្អាក​ការ​លក់​ដូរ និង​ពិសាគ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា

ឯកឧត្តម នេត្រ ភក្ត្រា៖ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់សត្វព្រៃក៏ត្រូវបានបញ្ឈប់ដូចគ្នា

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យ បានមានប្រសាសន៍ថា៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តឥឡូវនេះនៅខេត្តកោះកុង ហើយនឹងគ្រោងធ្វើនៅខេត្តផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងអំពីការតាំងចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុបបំបាត់អន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការបង្កើតនូវមុខរបរផ្សេងៗសម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃសហគមន៍មូលដ្ឋានរបស់យើង។ ឯកឧត្ដមបន្តថា ក្រសួងបរិស្ថានបានជំរុញឱ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមមាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការពង្រឹងការអនុវត្តច្បាប់ដែលគាំទ្រដល់ការការពារសត្វព្រៃ និងលើកទឹកចិត្តដល់បុគ្គលគោលក្នុងស្រុក និងសហគមន៍ដទៃទៀត ក្នុងការអភិរក្សសត្វព្រៃដើម្បីអភិវឌ្ឍន៍អេកូទេសចរណ៍។ ឯកឧត្ដមបានន្ថែមទៀតថា ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ […]