កម្ពុជា​ប្រគល់ទង់​ស៊ីហ្គេមឲ្យថៃ ដើម្បី​បន្តធ្វើ​ជាម្ចាស់​​ផ្ទះ​នៅ​ឆ្នាំ​២០​២៥​ខាងមុខ

កម្ពុជា បានប្រគល់ទង់សហព័ន្ធ​​កីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀប​ចំធ្វើជា​​ម្ចាស់​​ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។

សម្តេចតេជោ ហ៊ុន សែន៖ មានតែវិស័យសុខាភិបាល និងវិស័យអប់រំ ដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។

សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនបើវិធានការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ ទោះមានវ៉ាក់សាំងក៏មិនអាចគ្រប់គ្រងកូវីដ១៩បានដែរ

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានមោទកភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា នៅពេលដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។

សម្តេច​​​តេ​​ជោ ហ៊ុន សែន៖ ជោគ​​ជ័យ​​ស៊ីហ្គេម​​នៅ​​កម្ពុជា ពន្យល់​​យ៉ា​ង​​ច្បាស់​ពីអ្វី​​ដែល​​ហៅថា កីឡា​រ​​ស់​នៅ​​ក្នុងសន្តិ​ភា​ព

សម្ដេច​​តេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​​ឆ្នាំ២០២៣ នៅ​​កម្ពុជា​នេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។

សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញវត្ថុបុរាណទើបរកឃើញថ្មីៗ រយៈពេល១០ថ្ងៃ

សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨  រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និង​ទើបរកឃើញពីកំណាយស្រាវជ្រាវ​នៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍​ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណ​តំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ […]

កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ និងមានសន្ទស្សន៍កើនឡើង ៣១លេខ លើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក

បច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)ក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ លោក ជូវ៉ាង ជូ តំណាង UNDESA បានលើកឡើងអំពីការរីកចម្រើននៃវិស័យឌីជីថលរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ […]

អតីតទូតជប៉ុនប្រចាំកម្ពុជា ៖ កីឡាករ កីឡាការិនីកម្ពុជា មានសក្តានុពល និងមានទេពកោសល្យ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។

សម្ដេចក្រឡាហោម ស ខេង ដឹកនាំ​កិច្ចប្រជុំ​អន្តរ​ក្រសួង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​សេចក្ដី​ព្រាង​ព្រះរាជក្រឹត្​យ ស្ដីពី គោរមងារឧកញ៉ា

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។

សម្តេចតេជោ ហ៊ុន សែន ៖ កាលពីស៊ីហ្គេមលើក​ទី២០​ឆ្នាំ១៩៩៩​កម្ពុជា​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ១០​ជាមួយ​នឹង០មេដាយ

សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅលើហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះថា ៖ កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ។ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។

តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យ និងការកោតសរសើរខ្លាំង?

អនុប្រធានអចិន្ត្រៃយ៍​គណៈ​កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា ឯកឧត្តម ថោង ខុន បានលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី។