សម្ដេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី លើរបៀបវារៈសំខាន់ៗមួយចំនួន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈសំខាន់ៗមួយចំនួន។ បើតាមឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល របៀបវារៈដែលត្រូវដាក់ឆ្លង ក្នុងកិច្ចប្រជុំពេញអង្គនោះរួមមាន៖ ១. សេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម, ២. សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ, ៣. របាយការណ៍ស្តីពីកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួងដើម្បីសិក្សា […]

រដ្ឋមន្ត្រីសាធារណការ ប្រាប់ពីមូលហេតុឡានដឹកទំនិញធំៗ មិនព្រមប្រើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ពីមូលហេតុដែលមិនសូវមានរថយន្តដឹកទំនិញធុនធ្ងន់ប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្នុងបទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅ ក្រុងបាវិតរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា មូលហេតុមិនមែនមកពីតម្លៃថ្លៃនោះទេ ព្រោះកន្លងមក កាលពីខែតុលា ឆ្នាំ២០២២ នៅពេលមានការបើកឲ្យប្រើប្រាស់ផ្លូវល្បឿនលឿនឥតគិតថ្លៃ ពេលនោះក៏មិនសូវមានឡានដឹកទំនិញធំៗប្រើផ្លូវល្បឿនលឿននោះដែរ។ បញ្ហានេះក្រសួងក៏បានសិក្សារកមូលហេតុពិតប្រាកដដែលឡានដឹកទំនិញទាំងនោះមិនព្រមប្រើប្រាក់ផ្លូវល្បឿនល្បឿនផងដែរ។ […]

ក្រសួងមហាផ្ទៃ ត្រួតពិនិត្យ​សេចក្តី​ព្រាង​ផែន​ការ​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការត្រួតពិនិត្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្របច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ ឆ្នាំ២០២៣-២០២៧ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រសួងទេសចរណ៍ ណែនាំឲ្យអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍យកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរ

ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានីខេត្ត ការីទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងផ្នែកដែលពាក់ព័ន្ធ ចូលរួមយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ ក្រសួងបានបញ្ជាក់ថា យោងតាមសេចក្តីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ កម្ពុជានឹងទទួលឥទ្ឋិពលជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុង និរតី ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម និងអាចបង្ហូរ ឬច្រើនដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតំបន់ទំនាបកណ្ដាល និងតំបន់ខ្ពង់រាប។ ចំណែកតំបន់មាត់សមុទ្រ […]

ឯកឧត្តម ហ៊ុន ម៉ានី៖ ​ផ្ទាំងទស្សនីយភាពនៃ​ពិធី​បើក​និង​ពិធី​បិទ ជាកត្តា​លិករ​មួយជួយជំរុញឲ្យកីឡា​​ស៊ីហ្គេម​នៅកម្ពុជា​​ល្បីល្បាញ

ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ភាព​ជោគជ័យនិងភាពល្បីល្បាញ ឮសាយខ្ទរខ្ទារពេញពិភពលោក​នៃព្រឹត្តិការណ៍​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ គឺមិន​អាច​កាត់ផ្តាច់បាននូវ​ការចូលរួមបង្ហាញផ្ទាំង​ទស្សនីយភាពនៃ​ពិធីបើក និងពិធីបិទ។

សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា អំពាវនាវ​កុំឲ្​យយកប្រធានបទ​មន្ត្រី​ឥណទាន​ ឬ CO មកធ្វើ​ជា​មាតិកាកំប្លែង

សមាគមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៨ ខែឧសភានេះ ចេញសេចក្តីសេចក្តីអំពាវនាវ ស្តីពី ការយកប្រធានបទមន្ត្រីឥណទាន(CO) មកធ្វើជាមាតិកាកំប្លែង បន្ទាបតម្លៃបុគ្គលិកមន្រ្តីឥណទាន។

រដ្ឋបាល​រាជធានីភ្នំពេញ ជូន​ដំណឹង​ពី ការ​បញ្ចៀសចរាចរយានយន្ត​គ្រប់ប្រភេទ​ជា​បណ្តោះ​អាសន្ន​​ ក្នុងពិធីសម្ភោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារមជ្ឈមណ្ឌល​ពហុឯកទស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត។

ផ្លូវល្បឿនលឿនទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែនេះ និងចុះ MoU ក្នុងពេលឆាប់ៗ

គម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះ។

ផ្លូវល្បឿនលឿនទីពីរ ភ្នំពេញ-បាវិត តម្លៃ​១,៣៥​ពាន់​លាន​ដុល្លារ នឹង​បើក​ការដ្ឋាន​តាម​ការ​គ្រោង​ទុក​នៅថ្ងៃទី៧ ខែមិថុនា

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿន​លឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រម​ដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។

សម្តេចតេជោ ហ៊ុន សែន៖ លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះជាតិ ចាយមិនអស់ទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តមិនឲ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។