សម្តេច ស ខេង៖ យើងទាំងអស់គ្នាពិតជាមានកិច្ចការនានាជាច្រើនដែលត្រូវអនុវត្ត ដើម្បីអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ

ក្នុងពិធីសំណេះសំណាលជាមួយ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានគូសបញ្ជាក់អំពីសមិទ្ធផលរយៈពេល ៥ ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ និងមានជំនឿថា អង្គពិធីទាំងមូលពិតជាបានតាមដាននូវដំណើរការវិវត្តន៍ប្រែប្រួលនៃសង្គមជាតិ ការប្រែប្រួលដ៏ស្មុគស្មាញនៃស្ថានការណ៍តំបន់ […]

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ជីវភាពនិងកិត្តិយស ជាគោលដៅអាទិភាព​ដែលរដ្ឋា​ភិបាល​បាន​យក​ចិត្តទុកចំពោះ​អ​តីត​យុទ្ធជន

ជីវភាព និងកិត្តិយស គឺគោល​ដៅសំខាន់ដែលរាជរ​ដ្ឋាភិបាល បានយកចិត្តទុកដាក់ និងអនុវត្តគិតគូរកន្លងជូន ចំពោះ​អតីតយុទ្ធជន និងក្រុមគ្រួសារយោធិនពលី-មរណៈ។

អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថាផុតពូជពីកម្ពុជាទៅហើយរហូត​ដល់​ឆ្នាំ​​​២០០០ រកឃើញ​មាននៅតាមប្រព័ន្ធព្រែកស្រែអំបិល

អណ្តើកហ្លួង ធ្លាប់ត្រូវបានគិតថា ផុតពូជពីកម្ពុជាទៅហើយ រហូតដល់ឆ្នាំ២០០០ នៅពេលរដ្ឋបាលជលផល និងអង្គការ WCS បានសិក្សាស្រាវជា្រវ រកឃើញចំនួនសេសសល់តិចតួច មាននៅតាមប្រព័ន្ធព្រែកស្រែអំបិលក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធការចោទប្រកាន់របស់មនុស្ស មួយក្រុមតូចដែលចោទប្រកាន់ថារកស៊ីបោកប្រាស់គេ

អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បដិសេធទាត់ចោលការចោទប្រកាន់របស់មនុស្សមួយក្រុមតូចដែលព្យាយាមចោទប្រកាន់ ក្រុមហ៊ុនGalaxy navatra Group ថាបោកប្រាស់គេ ដោយអ្នកឧកញ៉ាចាត់ទុកការចោទនេះជាការបំភ្លើសការពិតទាំងស្រុង ។

អភិបាលរាជធានីភ្នំពេញ៖ ការផ្តល់សេវាសាធារណៈ មិនត្រូវយកតម្លៃក្រៅសេវាពីពលរដ្ឋជាដាច់ខាត

ក្នុងនាមជាមន្ត្រីបំរើប្រជាពលរដ្ឋនៅតាមច្រកចេញ ចូលតែមួយនេះ ត្រូវដឹងពីតួនាទីរបស់ខ្លួនឲ្យបានច្បាស់លាស់ ទី១. ត្រូវពន្លឿនការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានលឿន និងទី២. គឺការកាត់ចំណាយរបស់ប្រជាពលរដ្ឋពីការផ្តល់សេវាសាធារណៈនេះ មិនត្រូវយកតំលៃក្រៅសេវាពីប្រជាពលរដ្ឋជាដាច់ខាត កុំធ្វើឲ្យមានកំហុស បើខុសឆ្លងនឹងមានទោសទណ្ឌហើយ ។ ដូច្នេះត្រូវធ្វើកិច្ចការងារនេះឲ្យបានត្រឹមត្រូវទៅតាមវិជ្ជាជីវៈ។ នេះជាការលើកឡើងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងពិធីសំណេះសំណាល និងប្រគល់កុំព្យូទ័រ ព្រីនធ័រ ជូនយន្តការច្រកចេញចូលតែមួយសង្កាត់ទាំង១០៥ នៅសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។ ក្រៅពីការណែនាំនេះ […]

រដ្ឋមន្ត្រីអប់រំ៖ ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ

“ការសិក្សាពេញមួយជីវិត គឺជាទ្រឹស្តីដ៏ជោគជ័យ ដែលពិភពលោកទាំងមូលប្រើប្រាស់នៅក្នុងប្រព័ន្ធអប់រំ និងជីវិតរស់នៅ ហើយធ្វើឱ្យបុគ្គលម្នាក់ៗរីកចម្រើនខ្លាំង ព្រមទាំងជះឥទ្ធិពលយ៉ាងល្អដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រទេសឱ្យជឿនលឿនរីកចម្រើន និងផ្តល់នូវសុខុមាលភាពសង្គម”។ នេះជាការលើកឡើងរបស់ឯកឧត្តម ហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្របញ្ចប់កម្រិតសិក្សាចំណេះទូទៅរយៈពេល១២ឆ្នាំ ជំនាន់ទី២២ ចំនួន៥៤រូប របស់សាលាអន្តរជាតិផារ៉ាហ្គន ដោយមាអញ្ជើញចូលរួមពីមាតាបិតា អាណាព្យាបាលសិស្សលោកនាយក គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិកនៃសាលារៀនអន្តរជាតិផារ៉ាហ្គន នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ […]

ក្រុមការងារចម្រុះ ចុះណែនាំលើកចុងក្រោយដល់អាជីវករទូទាំងប្រទេសត្រូវបញ្ឈប់ការទិញ និងលក់បារី គ្មានបិទតែមប្រិ៍អាករត្រឹមត្រូវ

ក្រុមការងារចម្រុះរបស់អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៩ ខែឧសភា ចុះអប់រំ ណែនាំ និងចែកខិត្តប័ណ្ណផ្សព្វផ្សាយអំពីការអនុវត្តកាតព្វកិច្ចបិទតែមប្រិ៍អាករប្រភេទថ្មីសម្រាប់បារី ដល់អាជីវករនៅតាមបណ្តាទីផ្សារ ផ្សារទំនើប អ្នកចែកចាយ អ្នកលក់ដុំ និងអ្នកលក់រាយបារីមួយចំនួនក្នុងរាជធានីភ្នំពេញ​ និងនៅតាមបណ្តាខេត្តផ្សេងៗ ទៀតដូចជាខេត្តកណ្តាល កែប កំពត កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង និងខេត្តសៀមរាប។ សេចក្តីប្រកាសព័ត៌មានអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា […]

ទិវាជាតិនៃការចង់ចាំ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យពលរដ្ឋ​​ថែរ​​ក្សា​ការពារ​សន្តិភាព ដើម្បីកុំឲ្យរបបខ្មែរក្រហមវិលត្រឡប់មកសារជាថ្មី

នៅថ្ងៃទី២០ ឧសភា នេះ ជាថ្ងៃរម្លឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់ៗ​រូបចងចាំមិនអាច​បំភ្លេចបានក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥-៧ មករា ១៩៧៩) ដែលជារបប​ដ៏ឃោរឃៅ និងខ្មៅងងឹត។ ទិវានេះ ជាការរម្លឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ ដែលបានស្លាប់បាត់បង់​ជីវិតនៅ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន […]

សម្ដេច ស ខេង៖​ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន​ នៅតែប៉ុនប៉ង​បង្ក​ចលា​ចល​ក្នុងសង្គម

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះ​មូល​ដ្ឋាន​​ខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់​អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង​ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ […]

ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រកាស​ជួយ​ក្មេងប្រុស​លក់​ផ្កាដែល​ជួប​នៅ​បាត់ដំបង​ ឲ្យ​រៀនចប់​ថ្នាក់វិទ្យាល័យ​និង​បន្ត​ថ្នាក់​ឧត្តមសិក្សា

បន្ទាប់ពីប្រកាសរកក្មេងប្រុសជាអ្នកលក់ផ្កាដែលបានជួបនៅខេត្តបាត់ដំបងកាលពីសប្តាហ៍មុន កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានឆ្លៀតពេលដែលទៅបំពេញការងារនៅខេត្តក្បែរនោះ បានអោយក្រុមការងារនាំក្មេងប្រុសឈ្មោះ រុន ភារម្យ ហៅអារ៉យ និងក្រុមគ្រួសារមកជួបផ្ទាល់ ដើម្បីស្វែងយល់បន្ថែមពីស្ថានភាពគ្រួសារនិងពិនិត្យលទ្ធភាពក្នុងការជួយ។