បញ្ញវន្ត និងពលរដ្ឋខ្មែរ បញ្ចេញទស្សនៈជុំវិញ « ថៃសុំខ្មែរបើកឲ្យទេសចរពីខាងថៃចូលទស្សនាប្រាសាទព្រះវិហារឡើងវិញ»

ប្រជាជនថៃកំពុងរង់ចាំយ៉ាងអន្ទះសារចំពោះការបើកឲ្យដំណើរការឡើងវិញនូវការអនុញ្ញាតឲ្យទទួលភ្ញៀវទេសចរថៃចូលមកទស្សនាប្រាសាទព្រះវិហារ តាមច្រកព្រំដែនរបស់ខេត្តស៊ីសាកេត បន្ទាប់​​ពីផ្អាកអស់រយៈពេល ១៥ឆ្នាំ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងកិច្ចសន្ទនាសន្តិភាពជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន និង​ឯកឧត្តម វ៉ាង វិនធៀន​ អញ្ជើញ​សម្ភោធ​រោងចក្រ​ផលិត​សំបកកង់​រថយន្ត​ នៅតំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ

បន្ទាប់ពីអញ្ជើញទស្សនាពិព័ណ៍សមិទ្ធផលនានាដែលកើតឡើងតាម​រយៈ​កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន រួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋ​ទូត​ចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញ កាត់ខ្សែបងសម្ពោធដាក់ឲ្យប្រើប្រាស់នៅរោងចក្រផលិតសំបក​កង់រថយន្តស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ឯកឧត្តម ហ៊ុន ម៉ានី៖ ភាពជាម្ចាស់ផ្ទះកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា បង្ហាញពីការគាំទ្រដល់ជនមានពិការភាព

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២២ ខែឧសភានេះ បានលើកឡើងពីការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅកម្ពុជា ដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។ ឯកឧត្តមលើកឡើងថា៖ “ខណៈដែលពួកគាត់ មិនចង់ធ្វើខ្លួនឲ្យក្លាយជាបន្ទុករបស់សង្គម យើងត្រូវផ្តល់លទ្ធភាពគ្រប់បែបយ៉ាងដល់ពួកគាត់ដើម្បីសម្រេចនូវបំណងដ៏ពិសិដ្ឋនោះ។ ការដណ្តើមបានភាពជាម្ចាស់ផ្ទះក្នុងការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលនេះ ជារឿងចាំបាច់ ដែលយើងត្រូវធ្វើ ដើម្បីបង្ហាញពីការគាំទ្ររបស់យើងទាំងអស់គ្នា ដល់បំណងដ៏ពិសិដ្ឋរបស់ពួកគាត់ បន្ថែមពីលើគោលនយោបាយ និងសកម្មភាពគាំទ្រនានាដល់ជនដែលមានពិការភាព ដែលរាជរដ្ឋាភិបាលបានអនុវត្តនាពេលកន្លងមក។ ទាំងអស់គ្នា […]

សម្តេចតេជោ ហ៊ុន សែន នឹង​ដាក់​ខេត្ត៤​ គឺ​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​ខេត្តបន្ទាយមានជ័យ​ ទៅ​ជា​ប៉ូល​សេដ្ឋកិច្ចទី៤

សម្តេចតេជោ ហ៊ុន សែន បានកំណត់ខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ជាប៉ូលសេដ្ឋកិច្ចពិសេសទី៤ ដែលជាតំបន់មានសក្តានុពលផ្នែកកសិកម្មស្រូវ និងត្រីសម្រាប់ទាក់ទាញអ្នកវិនិយោគចិន។

សម្ដេចតេជោ ហ៊ុន សែន ៖ មិត្ត​ចិន​នាំ​យក​វត្ថុ​ធាតុ​ដើម​ចូល​មក​ប្រទេស​កម្ពុជា​ ដើម្បី​បង្កើត​ការងារ​ដល់​ពលរដ្ឋខ្មែរ​រាប់លាននាក់

ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឲ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរ​ខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋ​កិច្ចពិសេស ក្រុងព្រះសីហនុ

សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់គោលនយោបាយឧបត្ថម្ភសាច់ប្រាក់បន្ថែមទៀតដល់កម្មការិនីមានផ្ទៃពោះ ដំបូងរហូតដល់កូនមានអាយុ២ឆ្នំា

សម្តេចតេជោ ហ៊ុន សែន បានប្រកាសឲ្យស្រ្តីមានផ្ទៃពោះ ដែលធ្វើការនៅសេដ្ឋកិច្ចក្នុងប្រព័ន្ធទទួលបានគោលនយោបាយឧបត្ថម្ភ របស់រាជរដ្ឋាភិបាល ចាប់ផ្តើមមានផ្ទៃពោះដំបូងរហូតដល់កូនមានអាយុ២ឆ្នំា។

សម្តេចតេជោ ហ៊ុន សែន៖ មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ អាចការពារសន្តិភាព និងការពារឆ្នាំងបាយរបស់ប្រជាពលរដ្ឋ

“ការពារសន្តិភាពបាន ក្មួយមានការងារធ្វើ ហើយអ្នកដែលមានសមត្ថភាពការពារសន្តិភាពនោះ ក៏មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានសមត្ថភាពការពារ ចឹងអ្នកដែលមានសមត្ថភាពការពារឆ្នាំងបាយរបស់ក្មួយៗ ក៏មានតែគណបក្សប្រជាជនមួយដែរ”។ នេះជាប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយ កម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតសំបកកង់ ដើម្បីអបអរសាទរខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នៅតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣នេះ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ​សម្ពោធ​រោងចក្រ​ផលិត​សំបកកង់​ និង​អបអរ​សាទរ​ខួប​លើកទី​១០ នៃ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់​មួយ ផ្លូវមួយ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុងព្រះសីហនុ

នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នឹង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវីធីចំនួន៣ ក្នុងថ្ងៃតែមួយនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា៖​ ព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ជាព័ត៌មានក្លែងក្លាយ

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅយប់ថ្ងៃទី២១​ ខែឧសភានេះ​ ជម្រាបជូនសាធារណជនជ្រាបថា: នាពេលកន្លងទៅនេះ ទំព័រហ្វេសប៊ុកឈ្មោះ “អនុរក្ស”, “កាមទេពលឹមហុង” និងគណនីហ្វេសប៊ុកមួយចំនួន បានចុះផ្សាយព័ត៌មានអំពីការចាប់ក្មេង ឬការចាប់ក្មេងវះក្រលៀន ។ បន្ទាប់ពីទទួលព័ត៌មានខាងលើនេះ នាយកដ្ឋានបានចាត់មន្រ្តីជំនាញធ្វើការស្រាវជ្រាវបន្ទាន់ ជាលទ្ធផលកំណត់បានថា ព័ត៌មានទាំងនេះ ជាព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងដោយក្រុមដែលមាននិន្នាការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ ។ បច្ចុប្បន្ននាយកដ្ឋានជំនាញ កំពុងប្រមូលភស្ថុតាង ដើម្បីអនុវត្តនិតិវិធីច្បាប់ ។ នាយកដ្ឋានសង្ឃឹមថា មហាជន […]

ព្រះតេជគុណ សាន សុជា លាចាកសិក្ខាបទហេីយ​បន្ទាប់ពីសាងផ្នួសអស់ ៣១វស្សា

ព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា បានលាចាកសិក្ខាបទហេីយ​នៅល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះ នៅប្រទេសអូស្ត្រាលី។ ព្រះតេជគុណ ដែលត្រូវបានប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ស្គាល់យ៉ាងច្បាស់ និងគោរពឲ្យតម្លៃដល់ព្រះអង្គយ៉ាងខ្លាំង តាមរយៈការសម្ដែងព្រះធម្មទេសនា ការអប់រំផ្លូវចិត្ត អប់រំសីលធម៌ និងផ្សព្វផ្សាយធម៌ដល់ពុទ្ធសាសនិកជនឲ្យយល់ច្បាស់ពីព្រះធម៌។ អស់រយៈពេលជាង៣០ឆ្នាំ ដែលព្រះតេជគុណ លះបង់ជីវិតឯកជនខ្លួនឯង ដើម្បីបំពេញការងារស្មគ្រចិត្តជូនសង្គម និងសាសនា ក្នុងឋានៈជាភិក្ខុភាវៈ។ ភិក្ខុវជិរប្បញ្ញោ សាន សុជា […]