សម្ដេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យ​គ្រប់​ស្ថាប័ន​ត្រូវ​ចេះ​កសាង​សមិទ្ធផល​ដោយ​ខ្លួនឯង​ កុំ​ចាំ​តែជំនួយ​ ឬកម្ចី​ពី​បរទេស

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារតេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រាប់ឲ្យគ្រប់ស្ថាប័នត្រៀមខ្លួនក្នុងការកសាងសមិទ្ធផលនានាដោយខ្លួនឯង កុំចាំតែជំនួយបរទេស ឬកម្ចីពីប្រទេសដទៃ។

សម្តេចតេជោ ហ៊ុន សែន ប្រាប់​ឲ្យ​បរទេស​ទាំង​ឡាយ​ស្ងៀម​​ស្ងាត់​ ទុក​ឲ្យ​កម្ពុជា​ដោះស្រាយ​បញ្ហា​ប្រជាធិបតេយ្យ​ដោយ​ខ្លួនឯង​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងទៅកាន់មិត្តបរទេសទាំងអស់តាមរយៈស្ថានទូតរបស់ខ្លួនកុំឲ្យលូកលាន់កិច្ចការប្រទេសក្នុងរបស់កម្ពុជា ដោយថាការលូកលាន់ទាំងនោះ វានឹងធ្វើឲ្យអ្នកជាប់គុកកាន់តែបន្តជាប់គុកទៀត។

សម្តេចតេជោ ហ៊ុន សែន៖ យើង​មាន​មន្ទីរពេទ្យ​ល្អ​ហើយ​ ប៉ុន្តែ​អ្វី ដែល​ សំខាន់​គឺត្រូវ​មាន​គ្រូពេទ្យ​ដែល​ល្អ​ទើប​អាច​ដោះស្រាយ​បាន​បញ្ហា

សម្តេចតេជោបានគូសបញ្ជាក់ថា៖ «ឥឡូវយើងមានមន្ទីរពេទ្យល្អហើយ ប៉ុន្តែអ្វី ដែល សំខាន់ទៀតនោះគឺត្រូវមានគ្រូពេទ្យដែលល្អទើបអាចដោះស្រាយបានបញ្ហា។

សត្វក្របីព្រៃ​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅ​លើ​ពិភពលោក​ មាន​វត្តមាន​រស់​នៅ​កម្ពុជា

តាមព័ត៌មានដែលមាន គេឃើញវត្តមានសត្វក្របីព្រៃនៅក្នុងព្រៃធម្មជាតិកម្ពុជាចុងក្រោយនៅអំឡុងឆ្នាំ ២០០៥ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

ដល់​រដូវ​ប្រមូលផល​ផ្សិត​ប៉ក់​ ហើយ ដោយ​លក់​បាន​ក្នុង​១គីឡូក្រាម​ រហូត​ដល់​៤ម៉ឺនរៀល​

ក្រោយភ្លៀងធ្លាក់កក់ខែមួយមេ ប្រជា​សហគមន៍ស្រែអពិលនាំគ្នាចូលព្រៃដកផ្សិតប៉ក់ ដើម្បីយកធ្វើជាម្ហូបផង នឹងលក់ផង។

ជប៉ុន ប្រកាស​ផ្តល់​ជំនួយ​ជាង​ ៥៥លានដុល្លារ​ដល់​កម្ពុជា​ ដើម្បី​ដំណើរការ​គម្រោង​ធំៗ​ ចំនួន ២

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្តល់ឥណ​ទានសម្បទាន និងហិរញ្ញប្បទានឥតសំណងជាង ៥៥លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្ត​គម្រោងសំខាន់២ ។

អគារមជ្ឈ​មណ្ឌលពហុឯកទស នៅ​មន្ទីរពេទ្យកាល់ម៉ែត នឹង​សម្ពោធ​ដាក់​​ឲ្យប្រើប្រាស់​ជាផ្លូវការ នៅថ្ងៃស្អែក

ប្រសិនដូចការគ្រោងទុក នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ ស្អែកនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីភាពនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលពហុឯកទេស «អគារ​តេជោអភិវឌ្ឍន៍» នៅមន្ទីរពេទ្យកាល់ម៉ែត ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គ្រឹះស្ថានឧត្ដមសិក្សាចំនួន១១ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍ លើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគ្រឹះស្ថានឧត្ដមសិក្សា ចំនួន ១១ នារសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.)។ គ្រឹះស្ថានឧត្ដមសិក្សាចំនួន ១១ រួមមាន ១) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ២) សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ៣) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ៤) វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ៥) […]

អាជ្ញាធរ ស្ទាក់ចាប់បានសត្វទារស់ជិត ៣ពាន់ក្បាល លួចនាំចូលខុសច្បាប់ពីវៀតណាម

អាជ្ញាធរកម្ពុជា ចាប់បានទារស់ជិត ៣ពាន់ក្បាល ដែលលួចនាំចូលខុសច្បាប់ពីវៀតណាមតាមច្រករបៀង ស្រុកបុរីជលសារ ខេត្តតាកែវ។ នេះបើយោងតាមលោក ហ៊ុន សារ៉ាត់ អនុប្រធានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣។ លោក ហ៊ុន សារ៉ាត់ បានឲ្យដឹងថា នៅវេលម៉ោង២០ និង១០ នាទីនាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ […]

ក្រុមការងារជួសជុលប្រាសាទ មោទនភាពដែលបានរួមចំណែកក្នុងការងារដ៏មានតម្លៃនេះ

ក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកអូសថ្មភក់ឡើងទៅលើរួតបាកាណនៃប្រាសាទអង្គរវត្ត ដើម្បីជួសជុលនិងពង្រឹងឡើងវិញនៅតាមកន្លែងថ្មដែលញែកចេញពីគ្នា និងបាត់បង់ថ្មឱ្យប្រសើរឡើងវិញ ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២៣មក។ ដោយសារតែទីតាំងក្នុងបរិវេណប្រាសាទ មានទីធ្លាតូចចង្អៀតមិនអំណោយផលក្នុងការប្រើឧបករណ៍ទំនើបដូចជា ឡានស្ទួចសម្រាប់លើកថ្មធំៗបាន និងដើម្បីការពារកុំឱ្យប៉ះពាល់ដល់ប្រាសាទក្នុងកំឡុងពេលដឹកជញ្ជូនថ្មផង ក្រុមការងារបានរៀបចំរន្ទាធ្វើជាស្ពានសម្រាប់អូសថ្ម ចាប់ពីចំណុចកណ្តាលនៃថែវកូរសមុទ្រទឹកដោះ ដោយប្រើរទេះអូស។ ផុតពីដំណាក់កាលនេះ ក្រុមការងារត្រូវប្រើកៅឡាក់ស្ទួចយកថ្មទៅជាន់ទី២នៃប្រាសាទបន្តទៀត និងអូសដោយរទេះម្តងមួយដុំៗទៅកាន់ការដ្ឋានជួសជុលដែលត្រូវប្រើកម្លាំងមនុស្សសុទ្ធសាធ។ សកម្មភាពនេះ បានធ្វើឱ្យក្រុមការងារមានអារម្មណ៍ថា ពួកគេហាក់ដូចជាបានវិលត្រឡប់ទៅកាន់សម័យកាល ដែលកំពុងសាងសង់ប្រាសាទ ហើយគេគិតថា ខ្លួនឯងកាលពីជាតិមុនអាចជាអ្នកសាងសង់ប្រាសាទផងក៏មិនដឹង។ បើទោះបីជាការអូសទាញថ្មមានការលំបាកយ៉ាងណា […]