សម្តេចតេជោ ហ៊ុន សែន សុំ​អង្វរ​ក​ឲ្យ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ឆ្លាក់​ព្រះភ័ក្រ​ពុទ្ធបដិមា​ គឺ​ធ្វើ​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត

ក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា គឺឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំកូនខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។

សម្តេចតេជោ ហ៊ុន សែន ណែនាំ​ឲ្យម្ចាស់​បុរីបញ្ឈប់​ការ​ផ្តល់​​​​​​ភាព​ផ្តាច់​មុខ​ សម្រាប់ក្រុមហ៊ុន​ផ្គត់ផ្គង់សេវា​អ៊ិ​ន​ធើ​​​ណេ​ត

សម្តេចតេជោ ហ៊ុន សែន បានធ្វើការអំពាវនាវដល់ម្ចាស់បុរីទាំងអស់ គិតគូររឿងសេវាទូរស័ព្ទ និងអ៉ីនធើណេតក្នុងបុរី ព្រោះពិបាកប្រើប្រាស់ខ្លាំងណាស់។ទន្ទឹមគ្នានេះ សម្តេច ក៏បានប្រាប់ទៅម្ចាស់បុរីឱ្យបញ្ឈប់ការផ្តល់ភាពផ្តាច់មុខ សម្រាប់​ក្រុមហ៊ុនផ្គត់ផ្គង់អ៉ីនធើណេតថែមទៀត។

សេចក្តី​ព្រាង​ក្រម​បរិស្ថាន​និង​ធនធាន​ធម្មជាតិ​ នឹង​ត្រូវ​រដ្ឋសភា​អនុម័ត​ នៅ​ថ្ងៃ៣០​ឧសភា​

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន ប្រដៅ​ចំៗ​ដល់​ក្រុមហ៊ុន​ Home Internet​ ដែល​សេវា​មហា​អន់​ជាង​គេ​នៅ​កម្ពុជា​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំៗទៅលើក្រុមហ៊ុន Internet មួយឈ្មោះ HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយសម្តេចថា បុគ្គលិកក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ណល់ទៅទៀត។

ក្រសួងអប់រំ ដាក់ឲ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ ដាក់ឱ្យដំណើការគម្រោងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា សម្រាប់ការអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិ។ ពិធីនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាដោយមានការអញ្ជើញចូលរួមមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា និងដៃគូអភិវឌ្ឍនានា ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំមន្ត្រីអនុវត្តគម្រោងប្រតិភូមន្ទីរអប់រំ […]

គ.ជ.ប៖ បណ្ណព័ត៌មានអ្នកបោះឆ្នោតមានរូបថតជាង ៩,៧លានសន្លឹក ត្រៀមចែកជូនប្រជាពលរដ្ឋតាមភូមិ

ឯកឧត្តម ឯម សូផាត សមាជិកគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅក្នុងឆ្នាំនេះចំនួនបណ្ណព័ត៌មានអ្នកបោះឆ្នោត ដែល គ.ជ.ប ត្រូវបោះពុម្ព គឺស្មើនឹងចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ ដែលនឹងត្រូវប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានចំនួនសរុប ៩.៧១០.៦៥៥ សន្លឹក។ ឯកឧត្តមបានបញ្ជាក់ថា បណ្ណព័ត៌មានអ្នកបោះឆ្នោត ឆ្នាំ២០២៣ មានលក្ខណៈខុសប្លែកពីឆ្នាំមុនៗ ដោយ គ.ជ.ប បានបញ្ចូលបន្ថែមរូបថតសាមីអ្នកបោះឆ្នោតទៅក្នុងផ្នែក […]

កម្ពុជា និងដៃគូអភិវឌ្ឍន៍ កំពុងអនុវត្តគម្រោងជួយឲ្យខេត្តពោធិ៍សាត់ ផុតពីកង្វះខាតទឹក ៦០០លានម៉ែត្រគូប រៀងរាល់រដូវប្រាំង

ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ នេះ អមដោយសហការីជាតិ និងអន្តរជាតិ តំណាង ជាន់ខ្ពស់របស់ធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅភូមិភាគអាស៊ី AIIB នាយកមូលនិធិអន្តរជាតិសម្រាប់កិច្ចអភិវឌ្ឍន៍វិស័យកសិកម្ម IFAD តំណាងជាន់ខ្ពស់របស់មូលនិធិបៃតង GCF និងតំណាងអង្គការសហប្រជាជាតិ UN-FAO បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយនឹងឯកឧត្តម ខូយ លីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ […]

ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ TOP 6 ជាកន្លែងមើលថ្ងៃលិចល្អបំផុតលើពិភពលោក

វេបសាយអន្តរជាតិដ៏ល្បីខាងទិន្នន័យ និងស្ថិតិជុំវិញពិភពលោក RankingRoyals បានផ្តល់ចំណាត់ថ្នាកដល់ប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជា​ជាកន្លែងមើលថ្ងៃលិចល្អបំផុតលើពិភពលោក។ យោងតាមតារាងរបស់ RankingRoyals ផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ បានបង្ហាញថា ប្រាសាទអង្គរវត្តរបស់កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៦ ឈរនៅលើប៉ម Eiffel របស់ប្រទេសបារាំង ជាកន្លែងល្អបំផុតដើម្បីមើលថ្ងៃលិច ក្នុងចំណោមប្រទេសចំនួន ២០លើពិភពលោក។ កន្លែងដែលជាប់ចំណាត់លេខ១ ជាទីមើលថ្ងៃលិចល្អផ្តាច់គេលើពិភពលោក គឺបានទៅលើទីលាន Mallory ក្នុងរដ្ឋ Florida នៃសហរដ្ឋអាមេរិក, […]

ឯកឧត្តម ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធាន នាយកដ្ឋានកិច្ចការអាស៊ី២ នៃក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

នាល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការ​កណ្តា​ល និងប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល បាន អនុញ្ញាតឱ្យគណៈប្រតិភូគណបក្សកុម្មុយនីស្តចិន ដឹក​នាំ​ដោយលោក ចាវ ស៊ីថុង ប្រធាននាយក ដ្ឋានកិច្ចការអាស៊ី២នៃក្រសួងទំនាក់ទំនងអន្តរជាតិមជ្ឈិមបក្សកុម្មុយនីស្តចិន ចូល​ជួបពិភាក្សាការងារ ក្នុងដំណើរទស្សនកិច្ចជាផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា។

រដ្ឋបាល​ជលផល ប្រកាស​ពី​កាលបរិច្ឆេទ​សម្រាប់​រដូវ​បិទ​នេសាទ​ឆ្នាំ​នេះ

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទ ឆ្នាំ២០២៣ នៅក្នុងដែននេសាទទឹកសាប ។