សម្តេចតេជោ ហ៊ុន សែន ៖ ប្រាក់ខែ​គោល​ កម្មករ​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​អាស៊ី

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​​ថា ៖ ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក​គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិ​ទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

លេីកនេះ! សមត្ថកិច្ច​ស្ទាក់ចាប់ឡានដឹកសាច់សត្វគ្រួច​ ៦តោន​​ នាំចូលខុសច្បាប់ពីវៀតណាម​ បម្រុងយកមកលក់នៅភ្នំពេញ

ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ​ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២តោន ពាក់ស្លាក់ស្លាកលេខភ្នំពេញ ២G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន១២០កេះ ស្មើនឹង​ ៦០០០គីឡូក្រាម​ (០៦តោន )ដោយបានធ្វើការនាំចូលមកពីប្រទេសវៀតណាម […]

កម្ពុជា ប្តេជ្ញាចិត្តចូលរួមជាមួយអាស៊ាន និងពិភពលោក ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានបង្ហាញការប្តេជ្ញាចិត្តរបស់កម្ពុជា និងការចូលរួមជាមួយអាស៊ាន និងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរលើការរស់នៅរបស់ប្រជាជន និងការដំណើរការអភិវឌ្ឍន៍ទាំងក្នុងតំបន់និងពិភពលោកនាពេលបច្ចុប្បន្ននេះ។ ការលើកឡើងនេះ ដោយឯកឧត្តម វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្នុងកិច្ចប្រជុំលើកទី១៤ នៃក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំនេះធ្វើសហប្រធាន និងសម្របសម្រួលដោយ លោកបណ្ឌិត ហាក់ ម៉ៅ ប្រធាននាយកដ្ឋានប្រែប្រួលអាកាសធាតុនិងជាជនបង្គោលក្រុមការងារអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ (AWGCC) និងលោក Ahmad Farid […]

កិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា និងប៉ូឡូញ ទទួលបានជោគជ័យ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៦ ខែឧសភានេះ បានឲ្យដឹងពីលទ្ធផលនៃកិច្ចពិគ្រោះយោបល់នយោបាយទ្វេភាគីលើកទី២ រវាងកម្ពុជា និងប៉ូឡូញ ដែលឯកឧត្តមបណ្ឌិត ចែម វីឌៀ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម Wojciech Gerwel អនុរដ្ឋមន្ដ្រីការបរទេស នៃក្រសួងការ បរទេសនៃសាធារណរដ្ឋប៉ូឡូញ បានធ្វើជាសហប្រធាន។ ក្នុងសេចក្តីប្រកាសលទ្ធផលបានឲ្យដឹងថា ភាគីទាំងពីរបានកត់សម្គាល់ ដោយសេចក្តីរីករាយចំពោះចំណងមិត្តភាពដ៏ល្អប្រសើរជាប្រពៃណី និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ក្នុងអំឡុងពេល នៃកិច្ចពិភាក្សា […]

ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង

អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោង​​អភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។

រំឭក​ខួប​ ៦៥ឆ្នាំ​កម្ពុជា-ចិន៖ បណ្ឌិត សុខ ទូច ថា​ចិន​បាន​ចាក់​បញ្ជូល​ឈាម​របស់​ខ្លួន​ ចូល​ក្នុង​ស្រទាប់​ប្រជាជន​កម្ពុជា​

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងទំនាក់ទំនងដ៏ជ្រៅរវាងកម្ពុជា និង​ចិន មានចំណុចសំខាន់ៗ ដូចជា ចិនបានចាក់បញ្ជូលឈាមរបស់ខ្លួន ចូលក្នុងស្រទាប់ប្រជាជនកម្ពុជា, វប្បធម៌​ចិនបានហូរចូលប្រទេសកម្ពុជាដោយឥតដឹងខ្លួន ហើយទទួលយកគ្រប់ស្រទាប់វណ្ណនៃប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ ការ​ចុះ​ជួប​កម្មករ​ មិនមែន​ជិះ​សេះ​មើល​ផ្កា​ទេ​ គឺ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ និង​ប្រទេស​ជាតិ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និង​​ស្ថានភាពការងាររបស់កម្មករ និយោជិត ដែលជាការគិតគូរដល់ផលប្រយោជន៍កម្មករ និងប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន៖ បក្សភ្លើងទៀន​ដឹង​ថា​ចាញ់​ ទើប​ប្រើ​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​តិះ​ទៀន​មក​លើ​រដ្ឋាភិបាល​កម្ពុជា​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្មួយៗ​កម្មករ​ កម្មការិនី​ ទៅ​បោះឆ្នោត​ នៅ​ថ្ងៃ​២៣កក្កដា​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។