​​លំដាប់លេខរៀងគណបក្សលើសន្លឹកឆ្នោត ស​ម្រាប់​ការ​បោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ រៀបចំចាប់ឆ្នោត ដើម្បី​កំណ​ត់​​លំដាប់លេខរៀងឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

BREAKING NEWS: ក្រសួង​សុខាភិបាល​ ក្រើនរំលឹកពលរដ្ឋឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5​ ខណៈថៃប្រកាសអាសន្នហេីយ

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល​ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣​ ក្រើនរំលឹកជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់ឲ្យប្រុងប្រយ័ត្នវីរុសកូវីដ១៩ ពពួក Omicron XBB.1.5​។ លោកជំទាវ​បញ្ជាក់ថា​ ការកេី​នឡើងនូវករណីឆ្លងនៅតាមបណ្តាប្រទេសជិតខាង និងនៅលើសាកលលោក ជាសញ្ញាបង្ហាញថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។ យោងតាមការចេញផ្សាយរបស់សារព័ត៍មានបាងកកប៉ុស្តិ៍ (Bangkok Post) ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ នេះ […]

រកឃើញសាច់សត្វមាន់ និងប្រហិតចម្រុះជាង ៣តោន នាំចូលពីថៃដោយខុសច្បាប់

ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងនាំចូល និងស្តុកលក់ចែកចាយនូវផលិតផលមានដើមកំណើតពីសត្វ១កន្លែង នៅភូមិប៉ាលិលេយ្យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ក្រុមការងារបានរកឃើញ សាច់សត្វមាន់ និងប្រហិតចម្រុះ ចំនួន ៣១១០គីឡូក្រាម ត្រូវបានច្រកថងដាក់ក្នុងធុងក្លាស្សេចំនួន១៤ធុង មកពីប្រទេសថៃ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នេះបេីតាមការឲ្យដឹងពីលោក​ ហ៊ុន​សារ៉ាត់​ក្រុមអន្តាគមន៍បង្រ្កាប បទល្មើសចលនាសត្វនៃអគ្គនាយកដ្ឋានសុខភាពសត្វនុងផលិតកម្មសត្វ។ […]

ក្រសួងធនធានទឹក៖ ទឹកជំនន់ទន្លេមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ ២០២៣។ បើតាមក្រសួង យោងលើស្ថានភាពអាកាសធាតុក្នុងតំបន់ ដែលកំពុងទទួលឥទ្ធិពលពីបាតុភូតអែលនីណូ (El Nino) បើទោះបីជាស្ថានភាពទឹកទន្លេនៅដើមឆ្នាំ២០២៣ នេះ មានស្ថានភាពប្រសើរប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំក្តី តែបន្តទៅមុខទឹកភ្លៀងដែលនឹងកើតមាននៅអាងទន្លេមេគង្គរួម ទាំងកម្ពុជាផងនោះ មានការថយចុះទាបជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តានាំឲ្យទឹកជំនន់ទន្លមេគង្គនៅឆ្នាំនេះ មានលក្ខណៈតូច៕ ខាងក្រោមនេះជាសេចក្តីជូនដំណឹងស្តីពី ការព្យាករកម្ពស់ទឹកជំនន់ទន្លេមេគង្គលើកទី១ ប្រចាំឆ្នាំ២០២៣៖

បណ្ឌិតសភាចារ្យ សុខ ទូច៖ បច្ចុប្បន្នកិច្ចសហ​ប្រតិបត្តិការកម្ពុជា-ចិន កំពុង​ស្ថិត​នៅរដូវ​ដាំដុះ និងប្រមូល​ផល

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសន្និដ្ឋានចំពោះទំនាក់ទំនងកម្ពុជា-ចិន នាពេល​បច្ចុប្បនេះថា «កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន កំពុងស្ថិតនៅរដូវដាំដុះ និងប្រមូលផល»។ ការលើកឡើង​ដោយសន្និដ្ឋាន​បែបនេះ បានធ្វើឡើងក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន៖ ខួប៦៥ឆ្នាំនៃចំណងការទូតរវាងកម្ពុជា-ចិន» នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣។  ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតន​កោដ្ឋ» និង​ឯកឧត្ដម […]

ដី3 ប្លង់បង់លុយផ្ដាច់ហើយពេលទទួលប្លង់រឹងបែរជាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រគល់លុយឲ្យវិញទាំងអស់បានទាំងដីបានទាំងលុយ

អ្នកកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា គ្រុប បានឧបត្ថម្ភដីចំនួន ៣ឡូត៍ ជូនដល់​អតិថិ​ជន ដែលមានពិការភាពម្នាក់នៅចំពោះមុខមហាជនរាប់ពាន់នាក់ ក្នុងពិធីប្រគល់ប្លង់រឹងជាង ១ម៉ឺនបណ្ណជូនអតិថិជន​នៅ​គម្រោង​អភិវឌ្ឍន៍បុរី ឡេង ណាវ៉ាត្រា សាខាបាត់ដំបង ស្ថិតក្នុងភូមិ កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីថ្ងៃទី​២៦ ខែឧសភា ម្សិលមិញ។

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កត់សម្គាល់អំពីការបញ្ចេញមតិយោបល់ជាច្រើនជុំវិញបរិយាកាសនយោបាយរបស់កម្ពុជា ក្នុងកិច្ចដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នាខែកក្កដា។ ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសអះអាងថា «កម្ពុជាប្តេជ្ញាចិត្តឥតងាករចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។ អាស្រ័យដោយការ អធិប្បាយមួយចំនួនបានបង្កឱ្យមានការភាន់ច្រលំ ធ្វើឡើងដោយគ្មានមូលដ្ឋានការពិត និងមានលក្ខណៈលំអៀងក្រោមហេតុផលនយោបាយ អ្នកនាំពាក្យក្រសួងការបរទេសមានកាតព្វកិច្ចផ្ដល់ការបកស្រាយ បំភ្លឺ ដូចសេចក្ដីថ្លែងការណ៍ព័ត៌មានខាងក្រោម៖

ប្រមុខរាជរដ្ឋាភិបាលក្រើនរំលឹកថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយកម្មករនិយោជិតទាំងអស់នឹងនៅធ្វើស្រែចម្ការ

ជាថ្មីម្ដងទៀត សម្តេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកកម្មករ និយោជិតថា បើគ្មានសន្តិភាព គឺគ្មានការវិនិយោគ ហើយបើគ្មានការវិនិយោគ កម្មករ និយោជិតទាំងអស់ នឹងនៅធ្វើស្រែចម្ការជាមួយឪពុកម្តាយ។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពេលអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសចំនួន៨១ សរុបជិត២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន […]

សម្តេចតេជោ ហ៊ុន សែន៖ វិធីដណ្តើមអំណាចក្នុងដំណើរមិនមែនប្រជាធិបតេយ្យពីក្រុមជ្រុលនិយម គឺមិនត្រូវអត់ឱនទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា វិធីដណ្តើមតាមដំណើរមិនមែនប្រជាធិបតេយ្យដោយក្រុមជ្រុលនិយម គឺមិនត្រូវអត់ឱនទេ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមទាំងអស់ថា “ចង់បានអំណាចដូចម្តេចដែរ គឺក្រុមនេះ ប្រើប្រាស់វិធីសាស្ត្រមិនប្រជាធិបតេយ្យចង់បានអំណាច ចង់ឲ្យគេសម្លាប់ហ៊ុន សែន ចាប់ហ៊ុន […]

ព្រះមហាក្សត្រ​ នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា​ ពីថ្ងៃទី​២៩ ដល់ ៣១ ខែឧសភា

តបតាមការសូមយាងរបស់លោកជំទាវ ដៅផាឌី មួរមូ (Droupad Murmu) ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋឥណ្ឌា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខណៈប្រជាជាតិទាំងពីរកំពុងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត។​ នេះបេីតាមការសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង​ការបរទេស​ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕