កម្ពុជាធានាគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការពេញលេញដល់គុយបា ជាប្រធាន G77 បូកចិន

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អបអរសាទរគុយបាដែលបានទទួល​តំណែងជាប្រធាន G77 បូកចិន និងបានធានាចំពោះលោកជំទាវឯកអគ្គរដ្ឋទូតពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការពេញលេញរបស់កម្ពុជា។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។ តាមការឲ្យដឹងពីក្រសួងការបរទេសឯកឧត្តមរដ្ឋលេខាធិការ ជុំ សុន្ទរី និងលោកជំទាវឯកអគ្គរដ្ឋទូត Liurka Rodríguez Barrios […]

ក្រសួងកសិកម្ម ប្រាប់កសិករឲ្យត្រៀមលក្ខណៈទុកជាមុន ក្នុងពេលកូនរដូវប្រាំង និងខ្សត់ទឹកភ្លៀង

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទាមទារឱ្យបងប្អូនប្រជាកសិករយកចិត្តទុកដាក់ និងត្រៀមលក្ខណៈទុកជាមុនឱ្យបានល្អ ដើម្បីបង្ការផលប៉ះពាល់ដល់ដំណាំស្រូវ ខណៈតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា នឹងមានកូនរដូវប្រាំងកើតឡើងចាប់ពីដើមខែកក្កដា រហូតដល់ដើមខែសីហា និងខ្សត់ទឹកភ្លៀងនៅចុងឆ្នាំ។ ទន្ទឹមនេះ ក្រសួងណែនាំដល់ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអ្នកពាក់ព័ន្ធនានា ដើម្បីចូលរួមចំណែកត្រៀមបង្ការនិងឆ្លើយតបចំពោះបញ្ហាខាងលើ ដោយអនុវត្តតាមការណែនាំ ៦ចំណុច។ ក្រសួងកសិកម្មសង្ឃឹមជឿជាក់ថា ប្រជាកសិករ អាជ្ញាធរមូលដ្ឋាន […]

កម្ពុជា និងអូស្រ្តាលី សហការទប់ស្កាត់ករណីបោកប្រាស់ពលករពីកម្ពុជាឲ្យទៅធ្វើការនៅអូស្ត្រាលី

កម្ពុជា និងអូស្ត្រាលី បានឯកភាពលើកិច្ចសហការទប់ស្កាត់ការបោកប្រាស់ទាក់ទាញពលករពីកម្ពុជាឱ្យទៅធ្វើការនៅប្រទេសអូស្ត្រាលីផ្នែកកសិកម្ម និងនេសាទ។ កិច្ចសហការនេះ ត្រូវបានបញ្ជាក់ក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក Justin Kevin Whyatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីថ្មីប្រចាំកម្ពុជា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ គួររំលឹកថា កន្លងមកក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: បានចេញសេចក្ដីជូនដំណឹងរួចហើយ អំពាវនាវសូមឱ្យ ប្រជាពលរដ្ឋប្រុងប្រយ័ត្នអំពើឆបោកដែលជនទុច្ចរិតដែលធានាផ្តល់ឱកាសការងារនៅប្រទេសអូស្រ្តាលី […]

៥ខែ មកនេះ កម្ពុជារកចំណូលបានជាង ១៦លានដុល្លារ ពីការលក់សំបុត្រភ្ញៀវបរទេស ទស្សនាអង្គរ

រយៈពេល៥ខែ ក្នុងឆ្នាំ២០២៣នេះ កម្ពុជារក ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវបរទេស ចូលទស្សនាតំបន់កម្សាន្តអង្គរ បានប្រមាណជាង ១៦លានដុល្លារ។នេះបើតាមការឱ្យដឹងពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៣ នេះ។

កម្ពុជា ជំរុញការផ្សព្វផ្សាយឲ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស

មហោស្រពភាពយន្តអន្តរជាតិកម្ពុជា គឺជាព្រឹត្តការណ៍ដ៏សំខាន់មួយ ដែលគាំទ្រដល់ផែនការយុទ្ធសាស្រ្ត ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់ពិភពលោក សំដៅជំរុញកម្ពុជា ឱ្យក្លាយជាដែនដីទាក់ទាញនៃការថតភាពយន្តជាតិ និងបរទេស ស្របតាមចក្ខុវិស័យ នៃគោលនយោបាយជាតិស្តីពីវិស័យវប្បធម៌។ នេះបើតាមឯកឧត្តម ហាប់ ទូច រដ្ឋលខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងពិធីបិទមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១២ ឆ្នាំ​២០២៣ នៅរោងភាពយន្ត លេជេន អូឡាំព្យា បានធ្វើឡើងកាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣។ មហោស្រពភាពនេះ បានឧបត្ថម្ភគាំទ្រពីស្ថានទូតអូស្រ្តាលី ស្ថានទូតអង់គ្លេស […]

ជាទម្លាប់! អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃនៅតំបន់ចុងឃ្នៀស ធ្វើយុទ្ធនាការប្រមូលសំរាម មុនពេលទឹកជំនន់មកដល់

ដើម្បីអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា ក្រុមការងាររដ្ឋបាលសង្កាត់ចុងឃ្នៀស ដឹកនាំដោយលោកចៅសង្កាត់ និងមានការសហការពីព្រះសង្ឃ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, យុវជន, ប្រជាការពារ, សហគមន៍នេសាទ បានធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវ និងជុំវិញបរិវេណវត្តសុវណ្ណសាគរ ហៅវត្តកោះខ្សាច់ ឲ្យបានមុនទឹកជំនន់បឹងទន្លេសាបឡើងមកដល់ នៅក្នុងសង្កាត់ចុងឃ្នៀស ក្រុង/ខេត្ត សៀមរាប។ យុទ្ធនាការសម្អាតបរិស្ថានដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅនេះ ក្រុមការងារប្រមូលបានសំរាមប្លាស្ទិកចំនួន ៧៥ការ៉ុង។ អាជ្ញាធរ ពលរដ្ឋ និងព្រះសង្ឃ អំពាវនាវចូលរួមសម្អាតបរិស្ថានទាំងអស់គ្នាដើម្បី […]

សម្តេចពញាចក្រី ហេង សំរិន៖យុវជនសម័យសន្តិភាព និងសម័យសង្រ្គាមខុសគ្នាស្រលះ 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍លើកឡើងថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជា ពលរដ្ឋពិតជា មានមោទនភាពយ៉ាងក្រៃលែងចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្តជាច្រើនឥត គណនា ដែលកើតឡើងពីការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា ក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញី  ដោយសារសង្គ្រាមដ៏រ៉ាំរ៉ៃអស់ច្រើនទស្សវត្សរ៍ ឱ្យក្លាយជាទឹកដីមួយ ដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ ឈរ និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។

សម្តេចតេជោ ហ៊ុន សែន ៖ យើងកំពុងត្រៀមចាកចេញ ពីប្រទេសដែលក្រីក្រ តិចតួច ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិត ខ្ពស់ 

កម្ពុជាសង្ឃឹមថា កម្ពុជានឹងសម្រេចបានតាមគោលដៅ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។

សម្តេច​តេជោ​ ហ៊ុន​ សែន៖​ បទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័​ទី៧ ជារឿងធំ​ សុំដកចេញជាបន្ទាន់​ ចាំនិយាយគ្នាពេលក្រោយ

ទន្ទឹមនឹងការអំពាវនាវរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅយប់នេះ​ អន្តរាគមន៍ឲ្យដកបទចម្រៀងមរណភាពព្រះស្វាមីជ័យវរ្មន័ទី៧​ ចេញជាបន្ទាន់។ សម្តេចតេជោ​ ចាត់ទុុកបទចម្រៀងដែលបង្កឲ្យមានការភ័នច្រឡំចំពោះប្រវត្តិសាស្រ្តកម្ពុជានេះ​ ជារឿងធំ​ ដែលត្រូវដកចេញជាបន្ទា​ន់​ ចាំនិយាយគ្នានៅពេលក្រោយ។ សូមបញ្ជាក់ថា​ នាពេលថ្មីៗនេះ ឃើញមានការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយបទក្រោមចំណងជើងថា មរណភាពព្រះស្វាមី ជ័យវរ្មន័ទី៧ ច្រៀងដោយអ្នកនាង មាស សុខសោភា ក្នុងគណនីហ្វេសប៊ុកឈ្មោះ Meas Soksophea […]

សម្តេចតេជោ ហ៊ុន សែន៖ ចិនបើកចំហទីផ្សារស្វាគមន៍កម្ពុជាជានិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាន៍ថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ គ្រាប់ស្វាយចន្ទី ត្រីប្រា និងមានផលិតផលផ្សេងៗជាច្រើនទៀត។ ក្រៅពីនេះប្រទេសជប៉ុន និងកូរ៉េ និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនទៀត ក៏កំពុងបង្កើនការទិញផលិតផលកសិកម្មពីកម្ពុជាផងដែរ។ សម្តេចតេជោមានប្រសាសន៍នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១ម៉ឺន ៦ពាន់នាក់ទៀត មកពីរោងចក្រ […]