សម្តេចតេជោ ហ៊ុន សែន ៖ ក្រុមប្រឆាំងថារាជរដ្ឋាភិបាលដឹកនាំមិនល្អ ឱ្យពលរដ្ឋទៅធ្វើការក្រៅប្រទេស តែនាំគ្នាប្រមូលលុយពីពលករខ្មែរ

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងថា ឥឡូវនេះចលនារបស់អ្នកនយោបាយប្រឆាំង និងចរន្តបោះបង់បក្សប្រឆាំង មករួមរស់ជាមួយបក្សប្រជាជនកម្ពុជា ប្រៀបដូចទឹកបាក់ទំនប់។

សម្តេចតេជោ ហ៊ុន ​សែន៖​ ការស្រឡាញ់រាប់អានពីប្រជាពលរដ្ឋ ជាកម្លាំងលើកទឹកចិត្តធំណាស់ដល់ការធ្វើដំណើរមិនចេះហត់

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការគោរពស្រឡាញ់ពីសំណាក់ប្រជាពលរដ្ឋ បានផ្តល់ថាមពល និងកម្លាំងចិត្តជាខ្លាំងសម្រាប់សម្តេច ក្នុងការបន្តដំណើរមិនចេះហត់នោះទេ។ ក្នុងដំណើរបន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សម្តេចតេជោ មានប្រសាសន៍ថា “ក្មួយៗចាត់ទុកពូមិនត្រឹមតែជានាយករដ្ឋមន្ត្រីរបស់ប្រទេសទេ ក៏ប៉ុន្តែក្មួយៗចាត់ទុកពូជាឪពុក ជាឪពុកមា ជាពូ ជាអ៊ុំ […]

សម្តេចតេជោ ហ៊ុន សែន អង្វករម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអ្នកបង់ប្រាក់យឺត និងចាត់មន្ត្រីពាក់ព័ន្ធពិនិត្យលើបញ្ហានេះ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍អង្វករទៅឧកញ៉ាជាម្ចាស់បុរីទាំងឡាយដែលបាន​រឹបអូសផ្ទះពីពលរដ្ឋដែលបង់យឺត សូមកុំរឹបអូស ហើយសូមពន្យារការបង់ តម្លើងឆ្នាំ ឬកាត់បន្ថយប្រាក់បង់ ដើម្បីឲ្យពួកគាត់មានលទ្ធភាពបង់ និងអាចរស់នៅបានបន្តទៀត។ សម្តេចតេជោក៏បានចាត់ឲ្យរដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុពិនិត្យលើបញ្ហានេះ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា ស្រាវជ្រាវជាបន្ទាន់អំពីចំនួនគ្រួសារពលរដ្ឋដែលត្រូវបានរឹបអូសផ្ទះ និង ម្ចាស់បុរីដែលសម្រេចចិត្តធ្វើបែបនេះ ដើម្បីឈានទៅដោះស្រាយបញ្ហា។ សម្តេចក៏បានប្រកាសទៅម្ចាស់ផ្ទះដែលត្រូវបានម្ចាស់បុរីផ្សេងៗរឹបអូស ទៅបង្ហាញខ្លួននៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ជាថ្មីទៀត សម្តេចតេជោនាយរដ្ឋមន្ត្រី […]

សម្តេចតេជោ ហ៊ុន សែន៖ គេរិះគន់យើងបញ្ចូនពលករទៅធ្វើការខាងក្រៅ តែគេបែរជារៃអង្គាសលុយពីពលករទៅវិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា មានក្រុមរិះគន់រដ្ឋាភិបាលពីការបញ្ចូនពលរដ្ឋខ្មែរឲ្យទៅធ្វើពលករនៅក្រៅប្រទេស ប៉ុន្តែពួកក្រុមរិះគន់ហ្នឹងបែរជាររៃអង្គាសលុយពីពលរដ្ឋខ្មែរនៅក្រៅប្រទេសទាំងនោះទៅវិញ ពិសេសនៅកូរ៉េ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបចំនួន ១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង(លើកទី២) នៅព្រឹកថ្ងៃទី៩ ខែមិថុនា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា […]

ផ្លូវយុទ្ធសាស្រ្តមួយខ្សែក្នុងខេត្តព្រៃវែង បើកការដ្ឋានពង្រីក និងលើកកម្រិតគុណភាព នៅថ្ងៃនេះ

ផ្លូវខេត្តលេខ៣១២ ខ្សែផ្លូវយុទ្ធសាស្រ្តឆ្លងកាត់ឃុំចំនួន ៤ ក្នុងភូមិសាស្រ្តនៃស្រុកព្រះស្តេច ខេត្តព្រៃវែង ប្រកាសបើកការដ្ឋានស្តារពង្រីកទទឹងតួផ្លូវ និងលើកកម្រិតគុណភាព នៅថ្ងៃទី៩ ខែមិថុនានេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕

ក្រសួង​វប្បធម៌​​ ព្រមាន​លោក ឯម រៀម ដែលបញ្ចេញរូបភាពប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ

ក្រុមប្រឹក្សាវិន័យនិងលើកសរសើរនៃអ្នកសិល្បៈ នៅយប់ថ្ងៃទី៨​ ខែមិថុនា​នេះ​ ជូនដំណឹងមក លោក ឯម រៀម ម្ចាស់ផេក EM Riem ថា ក្រុមប្រឹក្សាវិន័យនិងលើកសរសើរ ពិនិត្យឃើញនៅក្នុងផេករបស់លោក បានបង្ហោះជាសាធារណៈរូបភាពរបស់លោក មានលក្ខណៈអាស ដែលបណ្តាលឱ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណី និងសេចក្តីថ្លៃថ្នូររបស់សង្គមជាតិយ៉ាងធ្ងន់ធ្ងរក្រៃលែង។ ករណីដូចគ្នានេះ លេខាធិការដ្ឋានក្រុមប្រឹក្សាវិន័យ និងលើកសរសើរនៃអ្នកសិល្បៈ ក៏ធ្លាប់បានអញ្ជើញលោកមកណែនាំ អប់រំចំពោះករណីដែលលោកបានបង្ហោះផ្សព្វផ្សាយរូបភាពបែបនេះម្តងរួចហើយ ហេតុនេះ ក្រុមប្រឹក្សាវិន័យ […]

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជឿជាក់ថា ទំនាក់ទំនងទ្វេភាគីនឹងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត

«កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត»។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ។ ក្រសួងបានឲ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា បានទទួលជួបឯកឧត្តម Thani bin Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្ម អន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង […]

ប្រមុខរដ្ឋាភិបាលកម្ពុជា លែងមានកង្វល់ ខណៈមិនមានការបណ្ដេញពលករខ្មែរចេញពីប្រទេសថៃនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងាររបស់ពលករខ្មែរប្រទេសថៃ ខណៈថ្មីៗនេះ លេចលឺព័ត៌មានថាគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោត មានបំណង បណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ […]

ខុទ្ទកាល័យ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ដោយបានថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារ ព័ត៌មាន​ The Cambodia Daily Khmer ដែល​និយាយ​គ្មាន​ការពិត​ និង​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ​ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាគឺ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គោល ការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្ស ប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។