ក្រសួងអប់រំ កំពុងពង្រឹងសមត្ថភាពគ្រូបង្រៀនស្ដីពីការរៀន និងបង្រៀនស្ទែម នៅកម្រិតមធ្យមសិក្សាទុតិយភូមិ

ក្រសួងអប់ រំយុវជន និងកីឡា ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែម​នៅមធ្យមសិក្សាទុតិយភូមិ” ដែលពិធីបើកត្រូវបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ជូនដល់លោកគ្រូអ្នកគ្រូនៅសាលាបណ្ដាញទាំង៦ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កែប ព្រះសីហនុ និងខេត្ត​កោះកុង […]

វត្ថុបុរាណខ្មែរជាង១០០ កំពុងដាក់​​តាំង​បង្ហាញក្នុង​សារ​មន្ទីរ Roy​al Briti​sh Columbia នៅ​ប្រទេស​កាណា​ដា

វត្ថុបុរាណខ្មែរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យ​ល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗ នឹងត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Co​lu​mb​i​a​ នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។

ត្រជាក់ភ្នែក! សម្រស់ទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ពេលរដូវវស្សាចូលមកដល់

ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕

ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើដល់ឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ និងប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេស

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូដ៏ឧត្តុងឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ឲ្យសាកសម​នឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការផ្តល់គោរមងារជាអ្នកឧកញ៉ា ឧកញ៉ា ដោយប្រកាន់យកឥរិយាបថ​ប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier […]

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជាឆ្ពោះទៅរកភាពរុងរឿង

ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់សមាគមឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូចនាវាកម្ពុជា ឈានឆ្ពោះទៅរកភាពរុងរឿង ចូលរួមចំណែកយ៉ាងសកម្មដល់សង្គម ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអសារប្រជាពលរដ្ឋដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោ ហ៊ុន​ សែន មានអារម្មណ៍រំភើបរីករាយ […]

សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងខ្សែបណ្តាញបក្ខពួក​ឬការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្ខពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នៅ The Premier Center Sen Sok រាជធានីភ្នំពេញ។ […]

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជាចងចាំស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា

បន្ទាប់ពីការប្រកួតបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជានឹងចងចាំអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានអបអរសារទរចំពោះការរៀបចំដោយជោគជ័យ និងឈានទៅបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២នៅពេលនេះ។ សម្តេចបានថ្លែងអំណរគុណសន្តិភាព ភ្ជាប់ជាមួយពាក្យខ្មែរធ្វើដោយបន្តលើកទឹកចិត្តជនពិការទំាងអស់។ ជាមួយនឹងការប្រកាសបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍យុវជនអាស៊ាននៅពេលខាងមុខផងដែរ៕ […]

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងដល់ពលរដ្ឋដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញព័ត៌មាន

អនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនដំណឹងដល់អតិថិជនដែលត្រូវបានម្ចាស់បុរីរឹបអូសផ្ទះ មកបំពេញឯកសារព័ត៌មាន (តាមទំរង់ដូចមានជូនភ្ជាប់) ដោយពុំបាច់បង់ប្រាក់ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលមានទីតាំងនៅទល់មុខវត្តភ្នំ រាជធានីភ្នំពេញ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង៥ល្ងាច រៀងរាល់ថ្ងៃ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ប្រាប់ដល់ពលរដ្ឋសូមយកឯកសារភ្ជាប់មកជាមួយ៖ ១. កិច្ចសន្យាទិញ-លក់ផ្ទះ (ច្បាប់ដើម និងកូពី១ច្បាប់) […]

សម្តេចក្រឡាហោម ស ខេង៖ រាជរដ្ឋាភិបាលនៅតែចាត់ទុកការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ជាយុទ្ធសាស្រ្តអាទិភាព

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រៃវែង បានលើកឡើងថា តម្រូវការអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ។ ការអភិវឌ្ឍរីកចម្រើននៅកម្ពុជាអាចសម្រេចទៅបាន គឺអាស្រ័យដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត […]

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា បានក្លាយជាទីបង្អែកយ៉ាងរឹងមាំសម្រាប់ជាតិ និងប្រជាជន ក្នុងការធានាឯករាជ្យ អធិបតេយ្យ

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្ស ប្រជាជនកម្ពុជា គឺជាគណបក្សដែលមានវ័យចំណាស់ជាង គេ ធំជាងគេ និងជាទីទុកចិត្តរបស់ប្រជាជនច្រើន ជាងគេ ជាពិសេសចំពោះសមត្ថភាពក្នុងការដឹកនាំប្រទេស និងការពារប្រជាជន ព្រមទាំងហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីប្រជាជន។