បណ្ឌិត សាម អ៊ីន៖ ក្រោយជួបសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា

បន្ទាប់ពីមានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១២ មិថុនានេះ លោកបណ្ឌិត សាម អ៊ីន និងលោក សែម ហាក់ បានចូលជួបសំដែងការគួរសម ការគោរព និងថ្លែងអំណរគុណដោយផ្ទាល់ដល់សម្តេចតេជោនៅគេហដ្ឋានរបស់សម្តេច នៅទីក្រុងតាខ្មៅ ដែលសម្តេចបានផ្តល់ឱកាសចូលបម្រើការងារក្នុងក្រសួងបរិស្ថាន។ តាមរយៈសំណេរលើហ្វេសប៊ុកលោកបណ្ឌិត សាម អ៊ីន បានលើកឡើងថា៖ “ក្រោយជួបជជែកពិភាក្សាជាមួយសម្តេចនាយកជាង ២ម៉ោង ខ្ញុំមានភាពជឿជាក់កាន់តែខ្លាំងជាងមុនទៅលើអនាគតដ៏ល្អប្រពៃរបស់កម្ពុជា។ ខ្ញុំមានជំនឿមុតមាំថា […]

ក្រសួងបរិស្ថានប្រកាសពីដំណឹងរីករាយ ដោយបានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើម

ក្រសួងបរិស្ថាន នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រកាសពីដំណឹងរីករាយដោយក្រុមការងារអភិរក្សក្រពើភ្នំនៃអង្គការ Fauna & Flora ក្នុងកិច្ចសហការជាមួយមន្ទីរបរិស្ថានខេត្តកោះកុង រដ្ឋបាលព្រៃឈើ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកក្រពើភ្នំមួយកន្លែងក្នុងជម្រកដីសើមនៃត្រពាំងពាង ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ខេត្តកោះកុង ក្នុងខែមិថុនា ឆ្នាំ២០២៣នេះ។ សំបុកនោះមានពងចំនួន ២១គ្រាប់ ដែល១៧គ្រាប់បានបង្កកំណើតនោះ ត្រូវបានផ្លាស់ទីទៅកន្លែងមានសុវត្ថិភាព និងកំពុងត្រូវបានភ្ញាស់នៅក្នុងសំបុកសិប្បនិម្មិត ដើម្បីធានាសុវត្ថិភាព ខណៈដែលពងមិនបង្កកំណើតចំនួន ៤គ្រាប់ ត្រូវបានទុកនៅក្នុងសំបុកដើម។ […]

សម្ដេចក្រឡាហោម ស ខេង៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាសហអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើឯកសារពាក់ព័ន្ធសម្រាប់បម្រើដល់ការងាររៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី០៦ និងលើកទិសដៅសម្រាប់អនុវត្តបន្ដ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត នៅទីស្ដីការក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បន្ទាប់ពីបានគោលការណ៍ និងការឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត […]

ក្រុម​គ្រូពេទ្យTYDA​ ចុះពិនិត្យនិង​ព្យា​បាលជំ​ងឺ ​ដោយ​ឥតគិតថ្លៃ ជូន​ពលរដ្ឋ​ជាង​ ១ពាន់​នាក់​ ក្នុងខណ្ឌ​សែន​សុខ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិ​បត្តិ​សមាគម និងជាប្រធានបេសកកម្មចុះតាមរោងចក្រ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រមាណចំនួន២៧៩នាក់ ចុះពិនិត្យ​និង​ព្យាបាល​ជំងឺជូនដល់កម្មករ កម្មការិនី អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃអាទិត្យ ទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្រសួងសុខាភិបាល ណែនាំពីផែនការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងជំងឺកូវីដបំប្លែងខ្លួន និងជំងឺឆ្លងថ្មីៗ

ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនានេះ ចេញសេចក្តីណែនាំ ស្តីពីវិធានការសុខាភិបាលបន្តសម្រាប់ការឆ្លើយតបវិបត្តិកូវីដ-១៩ និងការត្រៀមលក្ខណៈសម្រាប់បង្ការការផ្ទុះឡើងនូវជំងឺឆ្លងថ្មីៗ ដែលអាចកើតមាននាពេលខាងមុខ។ ក្នុងនោះ ក្រសួងសុខាភិបាល ណែនាំដល់មន្ត្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋអនុវត្ត ៦ចំណុច៖ ១. វិធានការ “៣ការពារ និង៣កុំ” ២. បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ៣. ពង្រឹងសមត្ថភាពជាតិក្នុងការឆ្លើយតប គឺ ត្រូវបន្តពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពេទ្យទាំងនៅថ្នាក់ជាតិ និងក្រោមជាតិ […]

ប្រមុខរដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានា​ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងកម្លាំងកាន់តែមានប្រសិទ្ធភាព

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្តេជ្ញាបន្តអនុវត្តកម្មវិធីកែទម្រង់នានា​ដើម្បីបន្តពង្រឹង និងពង្រីកសមត្ថភាព ការកសាងសំណាញ់សុវត្ថិភាពសសម្រាប់កងយោពលខេមរភូមិន្ទ ដើម្បីឲ្យការបំពេញភារកិច្ចរបស់កងទ័ពកាន់តែមានប្រសិទ្ធភាព ជាកងទ័ពមានជំនាញវិជ្ជាជីវៈ មានសមត្ថភាពពេញលេញដើម្បីចូលរួមក្នុងបេសកកម្មនានា ឲ្យទទួលបានជោគជ័យ និងទទួលបានផ្លែផ្កា។

រដ្ឋសភា អនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ សំដៅលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។

សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យកងទ័ពត្រូវអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍

នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែ នាំឲ្យកងទ័ពត្រូវបន្តអភិវឌ្ឍសមត្ថភាពឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិអាចកើតឡើងជាយថាហេតុ។

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៃកងពលតូចលេខ៧០

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។ សមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ដែលជាចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះមាន ១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) […]

CAMSOC ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ស ឡុងដេត ដែលនិយាយបំផ្លើសខុសពីការពិតទាំងស្រុងពីស៊ីហ្គេម

គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ដែលបំភ្លៃការពិត មួលបង្កាច់ចំពោះស៊ីហ្គេម។ នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង […]