សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឲ្យលោក សាន សុជា បន្តជួយអប់រំសង្គម អប់រំផ្លូវចិត្ត សម្រាប់រក្សាសន្តិភាព និងស្ថិរភាពនយោបាយ

ក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងពីការទទួលជួបអតីតសង្ឃ សាន សុជា នៅភូមិគ្រឹះសម្តេចតេជោទីក្រុងតាខ្មៅ ខេត្តកណ្តាល។ សម្តេចតេជោ បញ្ជាក់ថា ជំនួបជាមួយលោកក្មួយ សាន សុជា កាលពីម្សិលមិញ គឺដើម្បីផ្តល់ការគាំទ្រ និងលើកទឹកចិត្តឲ្យបន្តការផ្សព្វផ្សាយព្រះធម៌ អប់រំសង្គម អប់រំផ្លូវចិត្ត សម្រាប់រក្សាសន្តិភាព […]

សម្តេចតេជោ ហ៊ុន សែន គាំទ្រពង្រាងមាត្រា១៤២ថ្មី មាត្រា ១៤៣ថ្មី 

សម្តេចតេជោ ហ៊ុន សែន គាំទ្រ ពង្រាង មាត្រា១៤២ថ្មី ដែលបានចែងអំពីការផាកពិន័យជាប្រាក់ពី ៥លានទៅ២០លានរៀល ដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌ ផ្សេងទៀតចំពោះជនណា លើគ្រប់មធ្យោបាយ ទុច្ចរិត រារាំង ឬ ញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឲ្យទៅចុះឈ្មោះបោះឆ្នោត ឬ រារាំងមិនឲ្យចុះ ឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិ បោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។

គ.ជ.ប.នឹងបង្ហាញពីដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃស្អែក

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសអញ្ជើញតំណាងគណបក្សនយោបាយដែលចូលរួមប្រកួតប្រជែងក្នុងការ បោះឆ្នោត អង្គការសង្កេតការណ៍បោះឆ្នោត និងអ្នកសារព័ត៌មាន ដើម្បីចូលរួមពិនិត្យមើលដំណើរការបោះពុម្ពសន្លឹកឆ្នោត សម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅវេលាម៉ោង ៨:០០ ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។ 

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត […]

ក្បាលម៉ាស៊ីន គ.ជ.ប ប៉ុន្មានរូបត្រូវព្យួរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ឆ្នាំ២០២៣

យោងតាមច្បាប់រដ្ឋធម្មនុញ្ញ និងស្មារតីនៃអង្គប្រជុំរបស់ខ្លួន កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) បានចេញសេចក្ដីសម្រេចស្ដីពី ការព្យូរសិទ្ធិបោះឆ្នោតជាបណ្ដោះអាសន្ន ចំពោះប្រធាន អនុប្រធាន និងសមាជិក គ.ជ.ប ចំនួន ៩រូប សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ២៣ ខែកក្កដា ឆ្នាំ២០២៣។

សម្តេចក្រឡាហោម ស ខេង អះអាងថា បញ្ហាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណទៅបញ្ចាំ ខ្ចីប្រាក់ នឹងលែងមានតទៅទៀត

ករណីយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា បញ្ហានេះនឹងលែងមានតទៅទៀត បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ត្រូវបានអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលដ៏ខ្លីខាងមុខនេះ។ សម្តេចក្រឡាហោមបានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យផលទ្ធផលការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម […]

ជំនួបសម្តេចតេជោ ហ៊ុន សែន និងលោក សាន សុជា មិនជជែក​ដល់​ការ​ផ្តល់តួនាទី ឬឋានៈអ្វីក្នុងជួររាជរដ្ឋាភិបាលនោះឡើយ

ជារឿងដ៏ភ្ញាក់ផ្អើលមួយបន្ទាប់ព័ត៌មានជាច្រើនផ្សាយពីដំណឹងជំនួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាមួយ​អតីត​សង្ឃ លោក សាន សុជា នាព្រឹកថ្ងៃអង្គារ៍ទី១៣ ខែមិថុនានេះ ស្ថិតនៅភូមិគ្រឹះផ្ទាល់របស់សម្តេចតេជោ ទីក្រុងតាខ្មៅ ខេត្ត​កណ្តា​ល។ ការចាត់ទុកថា ភ្ញាក់ផ្អើលក៏ព្រោះថា ក្រោយលាចាកសិក្ខា ឬហៅសាមញ្ញថា សិក្ខពីភេទជាភិក្ខុសង្ឃមកជា​គ្រហ​ស្ថវិញ​របស់លោក សាន សុជា តែប៉ុន្មានថ្ងៃប៉ុណ្ណោះនៅឯប្រទេសអូស្ត្រាលី ហើយលោកបានមកកាន់ស្រុកខ្មែរភ្លាមបានជួប​ជាមួយប្រមុខរាជរដ្ឋាភិបាល។

រយៈពេល១២ឆ្នាំ ផ្តល់អត្តសញ្ញាណប័ណ្ណ​សញ្ញាតិ​ខ្មែរ ជូនពល​រដ្ឋ​គ្រប់​អាយុ​១៥​ឆ្នាំ ​សរុប​ជាង ១២លាន​ទិន្នន័យ 

លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលខុសត្រូវដឹកនាំ និងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា បានលើកឡើងថា អំឡុងឆ្នាំ២០២២ និងឆ្នាំ២០២៣នេះ មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរអស់សុពល ភាពប្រើប្រាស់ប្រមាណ ១.៧២៧.០៩៤សន្លឹក ខណៈការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរជូនប្រជាពលរដ្ឋគ្រប់អាយុ១៥ឆ្នាំឡើងគិតចាប់ ពីឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានចំនួនសរុប ១២.៧៩៣.៦៧៩ ទិន្នន័យ។ 

ក្រសួងរ៉ែ ដាក់ដំណើរការគោលការណ៍សម្រាប់ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា

ក្រសួងរ៉ែនិងថាមពល នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយប្រកាស​ ដើម្បីដាក់ដំណើរការ​គោលការណ៍សម្រាប់ការ អនុញ្ញាតឱ្យប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូលនៅកម្ពុជា។

តើសម្តេចតេជោ ហ៊ុន សែន មានបំណងពិតអ្វីខ្លះក្នុងការបន្តជំនួបជាមួយកម្មករ កម្មការិនី?

នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប១៨០៣១នាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។