ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កោតសរសើរប្រធានរដ្ឋបាល និងប្រធានផ្នែកនៅតាមរោងចក្រសហគ្រាសនានា

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាលជាមួយបងប្អូនប្រធានរដ្ឋបាល ប្រធានផ្នែក នៅតាមរោងចក្រ សហគ្រាសនានា មានចំនួន ៣ ៧៥៣ មកពីរោងចក្រ សហគ្រាស ចំនួន ៣១៣ មកពីខេត្តកណ្តាល ចំនួន ១៣០, ខេត្តកំពង់ស្ពឺចំនួន […]

ជប៉ុន ផ្តល់ឥណទានសម្បទានជិត ២០០លានដុល្លារ សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹកនៅកម្ពុជា

កម្ពុជា និងជប៉ុន នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទាន សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក ដែលមានទឹកប្រាក់ជិត ២០០លានដុល្លារ។ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នឹងអញ្ជើញចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ដូចខាងក្រោម៖ […]

ក្រុម​ពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះព្យាបាល​ពលរដ្ឋជិត​២​ពាន់​នា​ក់ ដោយ​ឥតគិតថ្លៃ ក្នុងសហគមន៍ក្រីក្រនៅ​ភ្នំពេញ

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ចុះពិនិត្យនិងព្យាបាលជម្ងឺជូន​ប្រជា​ពល​រដ្ឋក្នុង​សហគមន៍ក្រីក្រសរុបចំនួន ១,៩០០នាក់ ស្មើនឹង ៣,៥៤៧ករណីនៅនឹងកន្លែង ។

សម្ដេចតេជោ ហ៊ុន សែន ណែនាំឯកឧត្តម កើត រីទ្ធ លើកលែង​ការ​ចោទ​ប្រកាន់​លោក ថេង សាវឿន និងសហការី និងផ្តល់សិទ្ធិឲ្យ​ស​មា​គ​ម​CCFC បានធ្វើសកម្មភាពឡើងវិញ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នាល្ងាចថ្ងៃសៅរ៍ទី១៧ ខែមិថុនានេះ បានអនុញ្ញាតលោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា(CCFC) និងសហការី ចូលជួបសំដែងការគួរសម នៅគេហដ្ឋានផ្ទាល់របស់សម្តេចតេ​ជោ នៅទី​ក្រុង​តាខ្មៅ ខេត្តកណ្តាល។

សម្តេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីថា មិនរត់ចោលពលរដ្ឋ ទោះបីក្នុងកាលៈទេសៈលំបាកបំផុត ត្រូវស្លាប់រស់ជាមួយពលរដ្ឋ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានប្រឹងប្រែងណាស់ ដើម្បីការរីកចម្រើនរបស់ជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានមានប្រសាសន៍ថា៖ “ពូមិនច្បាស់ទេថាអ្នកដទៃគេមានឥរិយាបទបែបណាជាមួយកម្មករកម្មការិនី និងប្រជាពលរដ្ឋ ប៉ុន្តែសម្រាប់ពូ ពូមិនរត់ចោលប្រជាពលរដ្ឋទេ បើទោះបីក្នុងកាលៈទេសៈពិបាកបំផុត ពូត្រូវស្លាប់រស់ជាមួយប្រជាជន”។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង​ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក​គងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ […]

The Cambodia daily ទទួលស្គាល់កំហុសនូវបណ្តឹង៦ករណីចំពោះមុខ Facebook និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីបានផេកមកវិញ

ថ្មីៗនេះ កាសែត The Cambodia daily ដែលមានមូលដ្ឋាននៅអាមេរិកបំរើបក្សពួកប្រឆាំងទណ្ឌិត សម រង្សុី និងគូកននោះត្រូវបានក្រុមហ៊ុន Facebook ធ្វើការលុបផេកហ្វេសប៊ុក

ប្រមុខរដ្ឋាភិបាល ណែនាំអភិបាលរាជធានី-ខេត្ត ត្រូវក្តាប់សេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនឲ្យជាប់ និងត្រូវគិតគូរជំរុញសេដ្ឋកិច្ច

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ ក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា អភិបាលរាជធានី-ខេត្ត បើក្ដាប់មិនជាប់សេដ្ឋកិច្ចក្នុងមូលដ្ឋានរបស់ខ្លួនមិនច្បាស់ទេនោះ គឺមិនគ្រប់លក្ខណៈធ្វើជាអភិបាលរាជធានី-ខេត្តទេ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា “ដឹកនាំប្រទេសមួយ ឬខេត្តមួយ […]

ឯកឧត្តម ហ៊ុន ម៉ាណែត ចាត់ទុកវិស័យសាសនាជាកត្តាចូលរួមចំណែកថែរក្សាសន្ដិភាព និងការអភិវឌ្ឍ

ក្នុងពិធីសម្ពោធវិហារឥស្លាមម៉ាស្ជិទនូរុលអៀសសាន្ត និងសមិទ្ធផលនានា ក្នុងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ មិថុនា មិ្សលមិញ ឯកឧត្តម ហ៊ុន ម៉ាណែត តំណាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកវិស័យសាសនា បានចូលរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាសន្ដិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយ ការលើកស្ទួយវិស័យសាសនានៅកម្ពុជា ត្រូវបានយកចិត្តទុកដាក់ជាប្រចាំ ជាពិសេសការផ្តល់សិទ្ធិសេរីភាពពេញលេញក្នុងការគោរពបដិបត្តិជំនឿសាសនា ដែលជាសិទ្ធិរបស់បុគ្គល។

កាសែត The Cambodia Daily ចាញ់ក្ដីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្នុងប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានក្រុមហ៊ុន Facebook សម្រេចលុបចោលផេកចោលទាំងស្រុង

កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកសារព័ត៌មាន The Cambodia Daily អត់ច្បាប់និរទេសខ្លួនដែលមានឈ្មោះថា «The Cambodia Daily Khmer» មានអ្នក Follow ចំនួន ១លានកន្លះនោះ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកលុបចោលទាំងស្រុងហើយ បន្ទាប់ពីមានការប្តឹងតវ៉ាពីសំណាក់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ក្រោយពីសារព័ត៌មានមួយនេះបានបង្ហោះព័ត៌មានបំភ្លៃបំផ្លើសញុះញង់ប្រាសចាកពីការពិតម្តងហើយម្តងទៀតពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់លោក។

Breaking News: ស្នងការដ្ឋាននគរបាលខេត្តកំពត កោះហៅឧកញ៉ា២រូបចូលបំភ្លឺពីបទឆបោកមានស្ថានទម្ងន់ទោស

ស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនានេះ ដាក់លិខិតកោះហៅអ្នកឧកញ៉ា ហ៊ី គីមហុង និងឧកញ៉ា ចេង សង្វាក់