គណៈកម្មការរដ្ឋសភា គាំទ្រទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំ ជាការប្រញាប់

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា (គណៈកម្មការទី៦) បានអញ្ជើញដឹកនាំ សមាជិក សមាជិកា រដ្ឋសភា ជួបប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ជម្រាបជូនអង្គប្រជុំថា […]

កាយរឹទិ្ធជាតិកម្ពុជា ៤៧នាក់ ត្រៀមចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

កាយរឹទិ្ធជាតិកម្ពុជាចំនួន៤៧នាក់ ស្រី២៣នាក់ មកពីរាជធានីភ្នំពេញ១៩នាក់ កំពង់ចាម១៨នាក់ កណ្តាល០៨នាក់ កំពង់ធំ ០១នាក់ និងខេត្តព្រៃវែង០១នាក់ ត្រូវចូលរួមកម្មវិធីបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ (25th World Scout Jamboree) ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១២ ខែ សីហា ឆ្នាំ២០២៣ នៅសាធារណរដ្ឋកូរ៉េ។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយប្ញទ្ធិនារីកម្ពុជា និងជាឧត្តមទីប្រឹក្សានៃកាយរឹទ្ធិជាតិកម្ពុជា បានទទួលជួបសំណេះសំណាលជាមួយប្រតិភូកាយរឹទិ្ធជាតិកម្ពុជាទាំង […]

ឯកឧត្តមបណ្ឌិត ម៉ាណែត ៖ កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង នាថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន៖ ការលះបង់របស់ខ្ញុំ ជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់

“ខ្ញុំមិនគិតថា ការលះបង់របស់ខ្ញុំ វាគ្រាន់តែផលប្រយោជន៍របស់ខ្ញុំទេ តែវាជាផលប្រយោជន៍សម្រាប់មនុស្សទាំងអស់ ហើយខ្ញុំមិនច្រណែនអ្នកណាទេ អ្វីដែលខ្ញុំគួរសុំ ខ្ញុំអត់សុំអ្វីក្រៅតែពីទទួលយកនូវការពិតមួយតែប៉ុណ្ណឹងទេ”។ នេះជាប្រសាសន៍លើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលប្រារព្ធឡើងនៅក្រសួងការពារជាតិ។ គួររំលឹកថា នៅថ្ងៃទី២០ […]

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំជាមនុស្សឆេរឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយទាក់ទងនឹងជីវិតជាតិ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុត

“ខ្ញុំទទួលស្គាល់ថាខ្លួនឯងជាមនុស្សឆេរឆាវ ក៏ប៉ុន្តែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សចិត្តធ្ងន់បំផុតហើយ។ សុំអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធនឹងដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេរឆាវទេ? អត់ទេ ខ្ញុំទទួលស្គាល់ថាខ្ញុំជាមនុស្សឆេរឆាវ ប៉ុន្តែការសម្រេចចិត្តខាងនយោបាយដែលទាក់ទងនឹងជីវិតជាតិ គឺអត់ទេ អ្នកដទៃមិនអាចចិត្តធ្ងន់ដូចហ៊ុន សែន បានទេ។ ដូច្នេះបានជាខ្ញុំអាចឈរជើងក្នុងហ្វូងអ្នកនយោបាយតាំងពីខ្ញុំអាយុ ២៦ឆ្នាំ តាំងពីកាន់តំណែងជារដ្ឋមន្ត្រីការបរទេសត្រឹមតែអាយុ ២៧ឆ្នាំទេ ដែលថ្នាក់ដឹកនាំដទៃទៀតមានអាយុដល់ទៅ ៤០ ៥០ ៦០”។ នេះជាការលើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន […]

កម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងសម្ពាធទាប និងបន្តមានភ្លៀងធ្លាក់ពេញមួយសប្តាហ៍

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ កម្ពុជា​ នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ដែលអាចមានភ្លៀងធ្លាក់នៅទូទាំងប្រទេស។ ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុ៕

ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត

នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះប្រារព្ធធ្វើឡើងនៅក្រសួងការពារជាតិ។ គួររំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ […]

សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបាននិងកំពុងរៀបចំ «យុទ្ធសាស្រ្តបច្ចកោណ» សម្រាប់ការដឹកនាំនៅអាណត្តិថ្មី

“នាពេលខាងមុខនេះ យុទ្ធសាស្រ្តចតុកោណដែលបានអនុវត្ត៤ដំណាក់កាលហើយ នឹងត្រូវបានផ្លាស់ប្តូរទៅជាយុទ្ធសាស្រ្តបច្ចកោណ គឺមានមុំ៥ មិនមែនមុំ៤ទេ។ យើងបានចាប់ផ្តើមអនុវត្ត ក្នុងរយៈមួយអាណត្តិនូវយុទ្ធសាស្រ្តត្រីកោណ បន្ទាប់ទៅយើងអនុវត្តយុទ្ធសាស្រ្តចតុកោណទី១ ទី២ ទី៣ និងទី៤”។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីបិទកិច្ចប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននិងកំពុងឈានទៅរៀបចំយុទ្ធសាស្រ្តបច្ចកោណ ដែលក្នុងនោះបានប្រមូលនូវធាតុទាំងឡាយដែលមានក្នុងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត […]

សម្តេចតេជោ ហ៊ុន សែន ៖ ការកែច្បាប់ស្តីពីការបោះឆ្នោត ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅរសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងអង្គប្រជុំបូក សរុបរបាយការណ៍​ប្រចាំ ​អាណត្តិទី៦ របស់ក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថា ការកែច្បាប់ស្តីពីការបោះឆ្នោត មិនត្រឹមតែជាការកែ ទម្រង់សម្រាប់អ្នកឈរឱ្យគេបោះឆ្នោតប៉ុណ្ណោះ តែក៏ជាវិធានការការពារនៃដំណើរការបោះឆ្នោតទាំងមូល កុំឱ្យជនណាមួយបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា។