«គម្រោងព្រែកជីកហ្វូណនតេជោ» សង្ឃឹមបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៤

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០​២៣នេះ បានផ្តល់បច្ចុប្បន្នភាពបន្ថែមជុំវិញគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ ឈ្មោះថា «គម្រោងព្រែកជីកហ្វូណនតេជោ»។ ឯកឧត្តមមានប្រសាសន៍ថា៖ “ឆ្នាំក្រោយយើងសង្ឃឹមថា អាចបើកការដ្ឋានសាងសង់ព្រែកជីកនេះបាន ហើយសួរថាយើងធ្វើបានទេ? តាមច្បាប់ទម្លាប់កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ បានចែងថា ករណីយើងប្រើដៃទន្លេសមហេតុ​សមផល គឺយើងមិនចាំបាច់ទៅសុំការឯកភាពពីប្រទេសហត្ថលេខីដែលមានថៃ វៀតណា និងឡាវ ដោយយើងត្រឹមតែជូនដំណឹងទៅគេតែប៉ុណ្ណោះ”។ […]

ពីអតីតក្មេងរើសសំរាម បងប្អូនស្រីភ្លោះបានទៅសាលារៀន និងមានជីវិតកាន់តែប្រសើរឡើង

នេះជារូបថតបងប្អូនស្រីភ្លោះពីរនាក់ ដែលជាអតីតក្មេងរើសសំរាម ហើយបច្ចុប្បន្នពួកគេបានធំពេញវ័យ​ក្រោមការថែទាំ និងបណ្តុះបណ្តាលពីអង្គការមូលនិធិកុមារកម្ពុជា​(CCF)។ កើតក្នុងគ្រួសារក្រីក្រ វុទ្ធី និងវាតា ត្រូវបានឪពុកម្តាយផ្លាស់មករស់នៅទីក្រុងភ្នំពេញ​ដើម្បីជីវភាពប្រសើរ ប៉ុន្តែមករស់នៅស្ទឹងមានជ័យ ជាតំបន់ក្រីក្រមួយ។ នៅពីក្មេង កូនភ្លោះទាំងពីរបានចូលរួមជាមួយសាលា CCF របស់លោក Scott Neeson ប្រធានអង្គការ។ ចាប់តាំងពីរពេលនោះមក ពួកគេមានឱកាសបានចូលរៀន ស្គាល់ប៊ិចសៀវភៅ​ដូចកុមារដទៃទៀត ហើយបច្ចុប្បន្នមានអាយុ ១៣ ឆ្នាំ។ រូបថតកាលពី ១០ឆ្នាំមុន […]

កម្ពុជា រំពឹងថាពេញមួយឆ្នាំ២០២៣នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៤លាននាក់

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហាញក្តីរំពឹងទុកថា ពេញមួយឆ្នាំ២០២៣នេះ នឹងទទួលទេសចរអន្តរជាតិប្រមាណ៤.៥លាននាក់ ខណៈរយៈពេល៥ខែដើមឆ្នាំ២០២៣ គឺមានភ្ញៀវទេសចរអន្តរជាតិជាង២.១៦លាននាក់បានមកទស្សនាកម្ពុជាទៅហើយ។

រដ្ឋសភាពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត នៅចុងសប្តាហ៍នេះ

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។

ក្រសួងអប់រំ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹង និងលើកកម្ពស់វិន័យ សីលធម៌ នៅតាមសាលារៀន

ក្រសួងអប់រំ យវជននិងកីឡា បានអំពាវនាវដល់បុគ្គលិកអប់រំ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមចូលរួមពង្រឹង និងលើកកម្ពស់ការអប់រំវិន័យ បទបញ្ជាផ្ទៃក្នុង និងការអប់រំសីលធម៌ នៅតាមគ្រឹះស្ថានសិក្សា។ ការអំពាវនាវរបស់ក្រសួងអប់រំនេះ ធ្វើឡើងបន្ទាប់ពីពេលកន្លងមកថ្មីៗនេះ មានបាតុភាពអសកម្ម និងអសីលធម៌មួយចំនួន បានកើតឡើងទាំងនៅក្នុង ទាំងនៅក្រៅបរិវេណនៃគ្រឹះស្ថានសិក្សា ដែលបង្កើតឲ្យមានគ្រោះថ្នាក់ផ្សេងៗ​​​។ ក្នុងករណីខ្លះរហូតដល់បាត់បង់អាយុជីវិត របស់យុវជនក្នុងវ័យសិក្សាថែមទៀត។ ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ អំពាវនាវ និងណែនាំដោយត្រូវផ្សព្វផ្សាយ និងពង្រឹងការអនុវត្តឲ្យបានហ្មត់ចត់បំផុតនូវសេចក្តីណែនាំ […]

កម្ពុជា ចិន និង១៨ប្រទេសផ្សេងទៀត ត្រៀមហ្វឹកហ្វឺនរួមគ្នាលើជំនាញបោសសម្អាតមីនមនុស្សធម៌

មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឲ្យដឹងថា នៅថ្ងៃទី២០ ខែមិថុនា ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ(PKO) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានរៀបចំទទួលការចុះត្រួតពិនិត្យត្រៀមហ្វឹកហ្វឺនសហប្រធានរួមគ្នាកម្ពុជា ចិន និង១៨ប្រទេសផ្សេងទៀត ក្នុងកម្មវិធីលំហាត់សមយុទ្ធរួមគ្នាលើជំនាញបោសសម្អាតមីនមនុស្សធម៌។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោកសម្អាតមីន និងកាកសំណល់សង្គ្រាម កន្លងមក​រហូតមកទល់នឹងពេលបច្ចុប្បន្ន បានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយកិច្ចសហការល្អ ជាមួយ​នឹងបណ្ដាប្រទេសជាដៃគូ ក្នុងការពង្រីកលើការងារបណ្ដុះបណ្ដាលជំនាញបោកសម្អាតមីន និងរក្សាសន្តិភាពដល់​កងកម្លាំងរបស់កម្ពុជា ដើម្បីមានគ្រប់លទ្ធភាពក្នុងការចូលរួមបម្រឲ្យសកម្មភាពមនុស្សធម៌របស់អង្គការសហប្រជាជាតិ។ រដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងកម្លាំងរក្សាសន្តិភាពចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦មក ដែលរហូតមកដល់ឆ្នាំ២០២៣នេះ […]

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ជាតិ និងប្រជាជនជាធំ 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃ យ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងបញ្ជាក់ ក្នុងពិធីសំណេះ សំណាលជាមួយក្រុមការងារយុវជន គណបក្ស ប្រជាជនកម្ពុជាខេត្តប៉ៃលិន ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ថា នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយដែលអន្ទងចិត្តកូនខ្មែរគ្រប់រូប ឱ្យយកប្រយោជន៍ ជាតិ និងប្រជាជនជាធំ និងលះបង់ចោលនូវគំនុំសងសឹករវាងខ្មែរ និងខ្មែរ ។

កំណាត់ផ្លូវជាតិលេខ២៣ តម្លៃជិត ២២លានដុល្លារ ចាប់ផ្តើមដំណើរការសាងសងជាផ្លូវការហើយ

គម្រោងលើកកម្រិត ជួសជុល និងថែទាំកំណាត់ ផ្លូវជាតិលេខ២៣ ក្រោមឥណទានសម្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រវែងជាង. ១៩គីឡូម៉ែត្រ ប្រើប្រាស់ថវិកា ប្រមាណជិត ២២ លានដុល្លារអាមេរិក កាលពញរឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ។

វិទ្យុបារាំងអន្តរជាតិ RFI ចុះផ្សាយថា ផេក The Cambodia Daily Khmer ត្រូវបានក្រុមហ៊ុន Facebook លុបចោល៤ថ្ងៃ ក្រោយចុះផ្សាយរឿងបំភ្លៃបំភ្លើសការពិតបរិហារកេរ្តិ៍អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

វិទ្យុបារាំងអន្តរជាតិ RFI បានចុះផ្សាយថា ទំព័រហ្វេសប៊ុករបស់សារព័ត៌មាន The Cambodia Daily ដែលមានឈ្មោះថា «The Cambodia Daily Khmer»

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ បេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើន ក្នុងសមរភូមិប្រជាធិបតេយ្យ

គោលដៅនៃបេសកកម្មរបស់យុវជនបក្ស និងគណបក្ស គឺរួមគ្នាយកបេះដូងប្រជាពលរដ្ឋឱ្យបានច្រើនលើសលប់នៅក្នុងសមរភូមិប្រជាធិបតេយ្យ ដើម្បីឱ្យបក្សមានឱកាសបន្តបម្រើប្រជាពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្ត្រចំនួន ៤ ជាអាទិ៍៖ ទី១. រៀបចំកម្លាំងតាម រយៈការពង្រឹងរចនាម្ព័ន្ធ-អង្គការចាត់តាំង និងបែងចែកភារកិច្ចឱ្យបានច្បាស់លាស់, ទី២. ហ្វឹកហ្វឺនបំប៉នស្មារតីជាប្រចាំ តាមរយៈការ អប់រំបណ្តុះបណ្តាល និងថែទាំសតិអារម្មណ៍, ទី៣. បំពាក់មធ្យោបាយ-សម្ភារ តាមរយៈការចែករំលែកជួយគ្នាតាមគ្រប់លទ្ធភាពពីលើដល់ក្រោម និង ទី៤. រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយដើម្បីធានាបានប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមជាមួយនឹងការវិភាគក្តាប់សភាព ការណ៍ឱ្យបានសុក្រឹត និងទាន់ពេលវេលា។