រដ្ឋសភា៖ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីចំនួន៦ ផ្តល់គុណប្រយោជន៍យ៉ាងធំធេង

សម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានភាពិក្សាអនុម័ត​សេចក្តីព្រាង​ច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់៦ ទៀតទាក់ទងវិស័យថាមពលអគ្គិសនី។ គម្រោងអភិវឌ្ឍថាមពលអគ្គិសនីនៃសេចក្តីព្រាងច្បាប់ទាំង៦នេះ ដែលរដ្ឋសភាពអះអាងថា បានផ្តល់គុណប្រយោជន៍យ៉ាងធំធេង ក្នុងការរួមចំណែកអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល អភិវឌ្ឍសេដ្ឋកិច្ចជាតិសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះគម្រោងអភិវឌ្ឍថាមពលអគ្គិសនី នេះ ក៏បានផ្តល់គុណប្រយោជន៍ផ្សេងទៀតផងដែរដូចជា ការទទួលបានអគ្គិសនីពីប្រភពថាមពល ស្អាត កាត់បន្ថយការប្រើប្រាស់ឥន្ធនៈ ដែលបញ្ចេញឧស្ម័នកាបូន និងធានារក្សាបាននូវបរិស្ថានល្អ ធនធានធម្មជាតិ […]

ទីតាំងអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប នឹងត្រូវស្នើសុំប្រមុខរាជរដ្ឋាភិបាល ទុកធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ

ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣-២០២៤ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ មគាំទ្រនូវសំណូមពររបស់អង្គសន្និបាតក្នុងការលើកសំណើគោរពជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីស្នើសុំទុកអាកាសយានដ្ឋានអន្តរជាតិចាស់នៅខេត្តសៀមរាប ធ្វើជាសាលសន្និសីទ និងពិព័រណ៍អន្តរជាតិ ព្រមទាំងអាចពិនិត្យលទ្ធភាពសាងសង់ពហុកីឡដ្ឋានមួយនៅទីតាំងក្បែរនោះផងដែរ។ សូមជម្រាបថា អាកាសយានដ្ឋានសៀមរាបចាស់នឹងត្រូវបិទដំណើរការជាស្ថាពរ ក្រោយការដាក់ដំណើរការអាកាស​យានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី នៅខែតុលា ឆ្នាំ២០២៣ខាងមុខ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ បាន​សាងសង់លើផ្ទៃដីប្រមាណជា ៧០០ហិកតា ស្ថិតនៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម […]

កម្ពុជា-កាណាដា ចង់បង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី ដើម្បីស្វែងរកឱកាសបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែមិថុនានេះ បានឲ្យដឹងពីជំនួបរវាង ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកជំទាវបណ្ឌិត សារ៉ា ថេយ៍ឡ័រ ដែលបានបញ្ចប់បេសកកម្មការទូត ក្នុងឋានៈជាឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជាដែល​មាននិវេសនដ្ឋាននៅទីក្រុងបាងកក។ ក្នុងជំនួបនោះ​ភាគីទាំងពីរបានសម្តែងការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីបច្ចុប្បន្ន រួមទាំងកំណើនជាបន្តបន្ទាប់​នៃការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ការកើនឡើងជាលំដាប់នៃភ្ញៀវទេសចរកាណាដាដែលមកទស្សនាកម្ពុជា និងទំនាក់ទំនងកម្រិតខ្ពស់ជាវិជ្ជមានរវាងនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ។ ប្រការនេះបានបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងកាណាដា ដែលស្តែងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលទាំងពីរក្នុងការពង្រឹងទំនាក់ទំនងនេះបន្ថែមទៀត។ ភាគីទាំងពីរ​ក៏បានបញ្ជាក់ពីបំណងក្នុងការបង្កើតកិច្ចពិគ្រោះយោបល់ទ្វេភាគី […]

ក្រសួងរ៉ែ បង្ហាញបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ ដល់បណ្តាញអង្គការសង្គមស៊ីវិល

ក្រសួងរ៉ែ និងថាមពល បានឲ្យដឹងនៅថ្ងៃទី២៣ ខែមិថុនាថា ក្រសួងបានបើកកិច្ចប្រជុំបណ្តាញអង្គការសង្គមស៊ីវិល​ (EISEI) លេីកទី៤៥ ដែលរៀបចំឡេីងដោយមានការសហការរវាងបណ្តាញ​ EISEI និងអង្គការឌីភីអេ។ គោលបំណងនៃកិច្ចប្រជុំនេះ​ គឺដេីម្បីបង្កេីនការឈ្វេងយល់របស់សមាជិកសមាជិកាបណ្តាញអំពី៖​១. បច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា,​២.ការចូលរួមចំណែកក្នុងកិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋាន​និងអភិបាលកិច្ចក្នុងវិស័យរ៉ែរបស់វិស័យឯកជន (ក្រុមហ៊ុនស៊ីម៉ងត៍)។ ក្នុងនោះ មន្ត្រីជំនាញក្រសួងបានឡេីងធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង​និងការអភិវឌ្ឍវិស័យរ៉ែនៅកម្ពុជា​ដោយផ្តោតលើប្រធានបទមួយចំនួន​ដូចជា៖ ១.​ សារប្រយោជន៍រ៉ែក្នុងជីវភាពប្រចាំថ្ងៃ ២.​ សញ្ញាណពីរ៉ែ និងជម្រករ៉ែ ៣.​ ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យរ៉ែ […]

គម្រោងកំពង់ផែទេសចរណ៍ និងទំនិញរាយ ដាក់ឲ្យប្រើប្រាស់តម្លៃជិត ១៣ពាន់លានរៀល

កំពង់ផែថ្មី លើទឹកដីកោះកុងបានបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងចលនាលើកកម្ពស់ការតភ្ជាប់ និងភាពសម្បូរបែប នៃការដឹកជញ្ជូនតាមផ្លូវសមុទ្រ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី២៣ ខែមិថុនានេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រកាសគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត 

ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣នេះ ថា “ក្នុងនាមប្រជាពលរដ្ឋខ្មែរ ដែលបាន និងកំពុងរស់នៅក្នុងសន្តិភាព ប្រជាធិបតេយ្យ និងនីតិរដ្ឋ ខ្ញុំសូមប្រកាសគាំទ្រចំពោះការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោតនេះ ដើម្បីចូលរួមលើកស្ទួយគុណតម្លៃ នៃលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលបានចារឹកនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ”។

សម្ដេចក្រឡាហោម អះអះអាងថា ការវិសោធនកម្មច្បាប់ បោះឆ្នោតនឹងក្លាយជាមូលដ្ឋានគតិយុត្តិមួយដ៏រឹងមាំក្នុងការលើក ស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ

នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនានេះ សេចក្ដីព្រាងវិសោធនកម្មច្បាប់ពាក់ព័ន្ធនឹងការបោះឆ្នោត រួម មានច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើស តាំងសមាជិកព្រឹទ្ធសភា ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ត្រូវរដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់នេះទាំងស្រុង ដោយសំឡេង១១១ លើ១១១សំឡេង។

រាជរដ្ឋាភិបាល បង្កើតអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឲ្យស្ថិតក្រោមក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើត និងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលឱ្យស្ថិតនៅក្រោម​ឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងសក្តិសិទ្ធិភាព​នៃការដឹកនាំការគ្រប់គ្រង និងការ​អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា។ នេះបើតាមអនុក្រឹត្យ ចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។ ក្នុងអនុក្រឹត្យបញ្ជាក់ថា អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសនាធិការឱ្យក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើបេសកកម្ម​ដឹកនាំគ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៃប្រទេសកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារ និងសមធម៌សង្គម អនុលោមតាមគោលនយោបាយយុទ្ធសាស្រ្ត […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ អតីតកាល អាចផ្តល់មេរៀនឱ្យយើងគេចចេញពីកន្លែងលំបាក

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុម ការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង។

រដ្ឋសភា សម្រេចអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត សំឡេងគាំទ្រ១១១សំឡេង

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាង ច្បាប់ចំនួន៦ផ្សេងទៀត។