សម្តេចតេជោ ហ៊ុន សែន ផ្អាកប្រើ Facebook ប្តូរមកផ្តល់ព័ត៌មានតាម Telegram និងបង្កើត Tik Tok លេងកម្សាន្តជាមួយយុវជន

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការសម្រេចផ្អាកផ្តល់ព័ត៌មានលើ Facebook របស់សម្តេច ដោយប្តូរមកផ្តល់តាម Telegram វិញ។ ចំណែក Facebook របស់សម្តេចនៅរក្សាតែផ្អាកប្រើ។ តាមរយៈបណ្តាញTelegram របស់សម្តេចតេជោ ក្នុងនៅយប់ថ្ងៃទី២៨ ខែមិថុនានេះ បានសរសេរថា៖ បងប្អូនជនរួមជាតិជាទីស្រឡាញ់! ដោយពិនិត្យឃើញថាការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឃើញថា បណ្តាញ telegram មានប្រសិទ្ធភាព ខ្ពស់ជាងប្រៀបធៀបជាមួយ Facebook […]

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ប្រគល់អំណោយរថ​យ​ន្ត​​​ដឹ​ក​ជញ្ជូន​ ២៣០គ្រឿង ជូនដល់កងទ័ព​៦២​អង្គភាព

នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រគល់រថយន្តដឹកជញ្ជូនចំនួន២៣០ គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព។

ក្រសួងមហាផ្ទៃ អះអាងថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតមិនបានធ្វើឱ្យប៉ះពាល់ដល់សិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋឡើយ​

ក្រសួងមហាផ្ទៃ អះអាងថា អំពីសេចក្ដីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត

ឯកឧត្តម ហ៊ុន ម៉ានី លើកឡើងពីសក្កានុពលយុវជនកម្ពុជា និងការប្រើប្រាស់កម្លាំងឲ្យចំទិសដៅ

«សក្តានុពលធំមួយរបស់កម្ពុជា គឺប្រជាជនរបស់យើង។ ខ្ញុំមានការជឿជាក់ចំពោះអនាគតកម្ពុជា ដែលមានធនធានប្រជាជនវ័យក្មេង ពោរពេញដោយសមត្ថភាព ការត្រិះរិះពិចារណា ការចេះគិតគូរប្រកបដោយគំនិតច្នៃប្រឌិត និងឆន្ទៈខ្ពស់។ ប៉ុន្តែ ខ្ញុំផ្ទាល់ តែងមានការផ្សារភ្ជាប់ទៅនឹងសំនួរមួយថាតើសមត្ថភាព និងកម្លាំងរបស់យុវជនទាំងអស់នោះ ត្រូវបានប្រើប្រាស់ឆ្ពោះទៅទិសដៅណាមួយ។ ជាឧទាហរណ៍ពីប្រវត្តិកម្ពុជាជាក់ស្តែង បើយើងក្រឡែកមើលទៅអតីតកាល ដំណាក់កាលរដ្ឋប្រហារលន់ នល់ បើមិនមានការចូលរួមពីកម្លាំងយុវជន រដ្ឋប្រហារនោះក៏មិនអាចជោគជ័យ។ ក្នុងនោះដែរ កម្លាំងរណសិរ្ស ២ធ្នូ ឆ្នាំ១៩៧៨ បើសិនមិនមានកម្លាំងនៃការចូលរួមរបស់យុវជន យុវនារីដែលមានភាពក្លាហាន […]

ដំណឹងល្អ! សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងពិព័រណ៍ និងបើកទ្វារទស្សនាពេញមួយឆ្នាំ ចាប់ពីដើមខែកក្កដាតទៅ

រយៈពេលមួយឆ្នាំពេញ ចាប់ផ្តើមពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍ បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញ ជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់។ លោក ខួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋ មកថែរក្សា និងអភិរក្ស សារមន្ទីរនឹងពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដា […]

មន្ត្រីជាន់ខ្ពស់បរិស្ថាន៖ ការយល់ដឹង ជារបងការពារធនធានធម្មជាតិដ៏រឹងមាំ

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាន ជំរុញឱ្យមន្រ្តីឧទ្យានុរក្សបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យយល់ពីច្បាប់ សារៈសំខាន់ ផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ និងសត្វព្រៃ។ ការលើកទឹចិត្តនេះ ត្រូវបានធ្វើឡើងនៅអំឡុងចុះទស្សនកិច្ចនៅសាលាអនុវិទ្យាល័យមានជ័យ ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះ។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្តជំរុញឱ្យមន្រ្តីឧទ្យានុរក្សត្រូវបន្តចុះអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិ ឱ្យបានយល់អំពីច្បាប់ សារៈសំខាន់របស់ព្រៃឈើ សត្វព្រៃ និងផលប៉ះពាល់នៃការបាត់បង់ព្រៃឈើ។ ឯកឧត្តមបានថ្លែងថា […]

រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរត្រូវក្តាប់ឲ្យបានអ្នកញៀនគ្រឿងញៀនក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឈានទៅទប់ស្កាត់ ចាត់វិធានការ និងព្យាបាល ស្តារនីតិសម្បទា។ សម្តេចក្រឡាហោម បានលើកឡើងបែបនេះ ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា និន្នាការអ្នកញៀនគ្រឿងញៀនមិនទាន់ថយចុះនៅឡើយទេ ខណៈជាមធ្យមយ៉ាងហោចណាស់មាន ១០ករណីក្នុងមួយថ្ងៃ ហើយមិនមានតែនៅទីក្រុងភ្នំពេញទេ បញ្ហាគ្រឿងញៀននេះក៏រាលដាលនៅតាមបណ្តាខេត្តនានាដែរ។ តាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន […]

ស្ថាបត្យករដ៏ល្បីល្បាញម្នាក់ដែលបានកសាងអគារសំខាន់ៗនៅភ្នំពេញទទួលមរណភាព

តាមរយៈសារជាសំណេរនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួន នាព្រឹកថ្ងៃពុធនេះ ស្ថានទូតបារាំងប្រចាំកម្ពុជាបានសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារស្ថាបត្យករដ៏ល្បីល្បាញរបស់កម្ពុជា លោក លុយ បានហាប់ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៥ ខែមិថុនាកន្លងទៅនៅប្រទេសបារាំង ក្នុងជន្មាយុ៩២ឆ្នាំ។ 

ក្លឹបអេភូថង ផ្ទេរមករួមរស់ជាមួយ Galaxy ដើម្បីបង្កើតកម្មវិធីប្រដាល់លើកស្ទួយគុនខ្មែរ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានមានប្រសាសន៍ថា បន្ទាប់ពីឃើញការប្រឹងប្រែងតស៊ូរបស់លោក អេភូថង ហើយបច្ចុប្បន្នលោកមានជំងឺផង លំបាកនឹងខ្វះលទ្ធភាពផង បានប្រកាសលក់ក្លឹបកាលពីថ្មីៗនេះ។

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះជាលើកទី១៧ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានមកជួបសំណេះសំណាលជាមួយ បងប្អូនកម្មករនិយោជិតសរុបចំនួន១៨ ៣១៣នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១៧ ក្នុងនោះ ខណ្ឌពោធិ៍សែនជ័យ ចំនួន១០, […]