កម្ពុជា និងអ្នកជំនាញអន្តរជាតិ ប្រើឧបករណ៍ស្កេនរកមេីលទីតាំងស្លដែកបុរាណ មុនធ្វើកំណាយស្រាវជ្រាវ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ​ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន)រក សញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៩ ខែមិថុនានេះ។ គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ​ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី […]

សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំ ដឹកនាំល្អលើសខ្ញុំច្រើនដង»

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រកាសថា នឹងខិតខំធ្វើយ៉ាងណាឲ្យឯកឧត្តម ហ៊ុន ម៉ាណែត ដឹកនាំប្រទេសរីកចម្រើនជាងសម្តេចច្រើនដងទៅទៀត។ សម្តេចបានលើកឡើងបែបនេះ ក្នុងវេទិកាសំណេះ​សំណាល​ជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍​សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោមានប្រសាសន៍ថា៖ “ខ្ញុំសុំបញ្ជាក់ ខ្ញុំមិនឲ្យប្រទេសកម្ពុជាខូចខាតបំផ្លាញដោយសារស្នាដៃកូនខ្ញុំទេ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំដឹកនាំល្អលើសខ្ញុំច្រើនដង“។ តែយ៉ាងណា​សម្តេចបញ្ជាក់ថា ក្នុងករណីឯកឧត្តម […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់ឲ្យពលរដ្ឋទាញយកបណ្តាញសង្គមផ្សេងៗមកទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបិទចោល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ទៅប្រជាពលរដ្ឋដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក អាចទាញយកកម្មវិធីផ្សេងៗដើម្បីទាក់ទងគ្នា ក្នុងករណីហ្វេសប៊ុកត្រូវបានបិទចោល។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន​១០ ក្នុងខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ “ចង់ប្រាប់ប្រជាពលរដ្ឋរបស់យើង ដោនឡូតទុកឲ្យហើយនូវ Telegram Whatsapp Viber […]

សម្តេច​តេជោ ហ៊ុន សែន ប្រកាស​ឈប់ប្រើFacebook ដោយ​បង្វែរ​មក​ប្រើ​Telegram និង​TikTok ​វិញ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី២៩ ខែមិថុនានេះ បានសម្រេចឈប់ប្រើប្រាស់ Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់ជាស្ថាពរ ព្រមទាំងឲ្យជំនួយការរបស់សម្តេចលុបចោលគណនី Facebook និងប្រាប់ទៅក្រុមហ៊ុនFacebook ឲ្យលប់ឈ្មោះសម្តេចចេញពីបញ្ជីFacebook ។

ឯកឧត្តម ហ៊ុន ម៉ាណែត៖រាជរដ្ឋាភិបាល តែងចាត់ទុក ផ្លូវ​និង​​ស្ពាន គឺជា​សរសៃ​​ឈាម​សេដ្ឋកិច្ច​យ៉ាង​​សំខា​ន់

រាជរដ្ឋាភិបាលកម្ពុជា តែងបានចាត់ទុកផ្លូវ និងស្ពាន គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់បំផុត ហើយក៏ជាកាតាលីករ​នៃ​ជីវ​ភាព​របស់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «មានផ្លូវ មានស្ពាន មានសង្ឃឹម»។

លោក ចាប តូ ដែលពិការភ្នែកទាំងសងខាង ទទួលបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច

លោក ចាប តូ ជាជនពិការភ្នែកសងខាងទីមួយ ដែលទទួលបានឋានៈ និងគោរមងារជាអនុរដ្ឋលេខាធិការ។ ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ចាប តូ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមានងារជាឯកឧត្តម។ ឯកឧត្តម ឯម ចាន់មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ពិតជាមានមោទនៈភាព ជាមួយឯកឧត្តម ចាប តូ […]

ព្រឹទ្ធសភា ឯកភាពទាំងស្រុង លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ឥតកែប្រែ

ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ព្រឹទ្ធសភាបាន ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ទាំងមូលដោយឥតកែប្រែ។

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះដោយគ្មានការអនុញ្ញាត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តាំផ្ញើទៅអ្នកលេងហ្វេសប៊ុកទាំងអស់ ហាមដាច់ខាតយករឿងសន្តិសុខជាតិមកបង្ហោះដោយគ្មានអនុញ្ញាតពីផ្នែកយោធា។ សម្តេចគូសបញ្ជាក់ថា ពាក់ព័ន្ធសន្តិសុខជាតិនេះ មិនមែនជារឿងលេងសើច និងមិនមែនជារឿងតូចតាចនោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ ក្នុងពិធីចុះ​ជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា “ស្រុកខ្មែរជាតំបន់ឆ្លងកាត់យន្តហោះច្រើនណាស់ ប្រយ័ត្នឃើញយន្តហោះរបស់គេ […]

សម្តេចតេជោ ហ៊ុន សែន ប្រកាស Tiktok ផ្លូវការ និងមានសន្ទុះអ្នក follow/ like កើនឡើងខ្លាំង

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែមិថុនានេះ បានបង្ហាញបណ្តាញសង្គម Tiktok ផ្លូវការ និងចាប់មានសន្ទុះអ្នក follow/ like កើនឡើងខ្លាំង។ សម្តេចតេជោបានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសយុវជនដែលនិយមចូលចិត្តលេងតិកតុក​ (Tiktok) ដើម្បីទទួលបានព័ត៌មានកាន់តែងាយស្រួល និងឆាប់រហ័ស ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា​គឺសូម follow/ like Tiktok […]

មតិមហាជន៖ តាំង សារ៉ាដា The Cambodia daily បែកង៉ាងហើយផ្សាយតែព័ត៌មានបោកប្រាស់លាបពណ៌បង្ខូចកេរ្តិ៍ឈ្មោះគេ

មេខ្លោងផលិតព័ត៌មានក្លែងក្លាយលាបពណ៌ Fake News នៅ The Cambodia daily បុគ្គល តាំង សារ៉ាដា នៅតែបន្តចេញផ្សាយរឿងរ៉ាវបោកប្រាស់ញុះញង់លើបណ្តាញសង្គមពាក់ព័ន្ធនឹងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជុំវិញការអភិវឌ្ឍន៍លំនៅដ្ឋាន។