សមាជិកក្រុមប្រឹក្សា​ភិបាលត្រួ​ត​ពិ​​និ​ត្យក្រុមហ៊ុនMETA ចំនួន២២នាក់​ ត្រូវបានហាម​មិនឲ្យចូលកម្ពុជា

កម្ពុជា ហាមបុគ្គលចំនួន២២នាក់ ដែលជាក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta មិនឱ្យចូលឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ម៉ោង គិតចាប់ពីវេលាម៉ោង​៤រ​សៀល​ថ្ងៃទី០៤ ខែកក្កដា​នេះ។

រាជរដ្ឋាភិបាល បង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីប្រកាសព័ត៌មានស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ ការដំឡើងកម្រិត និងផ្តល់ការឧបត្ថម្ភបន្ថែមខាងលើ នឹងចាប់ផ្តើមអនុវត្ត ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ តទៅ។ ការដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែមជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រី ដែលជាសមាជិក ប.ស.ស និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ, ពេលសម្រាល និងក្រោយពេលសម្រាល រហូតដល់កូនអាយុ២ឆ្នាំ […]

មន្រ្តីនគរបាលម្នាក់ជិះ Ford ដកកាំភ្លើងខ្លីបាញ់រះ៥គ្រាប់ដល់សមត្ថកិច្ចគយ ត្រូវបានចាប់ឃាត់ខ្លួនហើយ

មន្ត្រីនគរបាលមួយរូប ដែលជាអ្នកកាងទំនិញដ៏សកម្មចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ដោយកំពុងបន្តនីតិវិធីកសាងសំណុំរឿង និងគ្រោងនឹងបញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវហើយ នៅថ្ងៃទី៤ ខែកក្កដានេះហើយ។

ដើមស្ពង់ដុះព័ទ្ធប្រាសាទតាព្រហ្ម ជាទីទាក់ទាញទេសចរ ត្រូវបានថែទាំយ៉ាងដិតដល់

លោក គង់ សុវណ្ណារិទ្ធ មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ បានលើកឡើងថា ដើមស្ពង់ចំណាស់ដែលក្រុមការងារលោកកំពុងកាត់ក្រី និងព្យាបាលនេះ មានសភាព ទ្រុឌទ្រោម និងត្រូវការការថែទាំ ព្យាបាល ដើម្បីទប់ស្កាត់ហានិភ័យ។ លោកបន្តថា ប្រសិនកង្វះខាតការ ថែទាំដិតដល់ ដើមឈើនេះអាចនឹងប្រឈមឆាប់ងាប់ និងបង្កគ្រោះថ្នាក់ដល់ប្រាសាទដូចគ្នា ព្រោះតួដើម និងឫសរបស់វាដុះជាប់យ៉ាងជិតស្និទ្ធជាមួយប្រាសាទ។ បន្ថែមពីនេះ ក៏អាចនឹងបាត់បង់សោភ័ណភាព ដែលទីតាំងនេះជាកន្លែងទាក់ទាញទេសចរ ដែលតែងឈរថតជានិច្ចនៅពេលបានមកដល់។ […]

១សប្តាហ៍ យានយន្តជិត ៩ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ

យោងតាមរបាយការណ៍លំហូរចរាចរណ៍ប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី២៦ ខែមិថុនា រហូតដល់ ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ មានយានយន្តបានធ្វើដំណើរលើផ្លូវល្បឿនលឿនសរុបចំនួន ៨៩ ០៤៧ គ្រឿង ដែលក្នុងនោះមានការស្វែងរកជំនួយតាមទូរស័ព្ទសង្គ្រោះ១៣៩៩ ចំនួន ១២៧ ខ្សែ (បញ្ហាគ្រោះថ្នាក់ចរាចរណ៍ចំនួន ០១ករណី ស្វែងរកជំនួយចំនួន ៥៩ករណី និងប្រឹក្សាយោបល់សួរព័ត៌មានចំនួន ៦៧ករណី)។ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប មេត្តាអនុវត្តតាមលក្ខខណ្ឌក្នុងការប្រើប្រាស់ផ្លូវល្បឿនលឿន ព្រមទាំងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក […]

ការបើកបរបញ្ច្រាសទិសចរាចរណ៍ ជាការបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ថែមទាំងប្រមាថអាយុជីវិតខ្លួនឯង និងអ្នកដទៃ!

ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបថា នៅគ្រប់ស្ថានភាពផ្លូវ យានយន្តគ្រប់ប្រភេទ មិនត្រូវបើកបរបញ្ច្រាសទិសចរាចរណ៍ជាដាច់ខាត។ យោងតាមមាត្រា៤៣ ជំពូកទី៧ នៃច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ ២០១៤ ការបើកបរបញ្រ្ចាសទិសចរាចរណ៍ នឹងត្រូវកាត់ ៤ពិន្ទុ ពីបណ្ណបើកបរ។ ទន្ទឹមនឹងនេះ ក្រសួងសំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ៕

៦ខែឆ្នាំនេះ ទេសចរក្នុងស្រុកជាង ១១លាននាក់ ចេញដើរកម្សាន្ត

ចាប់ពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាង ៣០ម៉ឺននាក់ចេញដើរទស្សនាកម្សាន្តទូទាំងប្រទេស។ ភ្ញៀវសរុបមានចំនួន៣០៦,៥២៤នាក់ ក្នុងនោះភ្ញៀវជាតិ២៧៣,០៥៥នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៣៣,៤៦៩នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ ខេត្តព្រះសីហនុ ៦៥,៨៧២នាក់ ខេត្តបាត់ដំបង ៤២,៤៧៣នាក់ ខេត្តសៀមរាប ៣១,៦៣៤នាក់ រាជធានីភ្នំពេញ ៣១,៤២៤នាក់ ខេត្តកំពត ២៨,៨៥១នាក់ ខេត្តកំពង់ស្ពឺ ១៥,០៤៩នាក់ និងខេត្តកែប […]

អាជ្ញាធររាជធានី សុំការយោគយល់ពីពលរដ្ឋ ចំពោះការលិចលង់នៅតំបន់មួយចំនួន

អាជ្ញាធររាជធានីភ្នំពេញ បានបញ្ជាក់ថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដោយរយៈកម្ពស់ ១៥៣មម ប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ។ អាជ្ញាធរសុំបងប្អូនមេត្តាយោគយល់នឹងអធ្យាស្រ័យនូវស្ថានភាពបែបនេះ ដែលជាកត្តាធម្មជាតិ។ តាមរយៈផេកហ្វេសប៊ុកកាលពីយប់មិញ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់ ១៥៣មម (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល ០៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលអោយទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ០៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ មានជ័យ ច្បារអំពៅ និងខណ្ឌពោធិ៍សែនជ័យ។ រដ្ឋបាលរាជធានីបញ្ជាក់ថា ជាមួយនឹងប្រសិទ្ធភាពនៃកំណើន […]

ក្រសួងមហាផ្ទៃ ចង្អុលចំៗទៅខេត្តឧត្តរមានជ័យ ត្រូវបញ្ឈប់ផ្តល់សេវាប័ណ្ណព្រំដែនក្រៅផ្លូវការ និងលុបបំបាត់មន្ត្រីរត់ការ

កន្លងទៅថ្មីៗនេះ ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារចុះពិនិត្យមើលអំពីការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការសម្រុះសម្រួលដោះស្រាយបណ្ដឹងរបស់ការិយាល័យប្រជាពលរដ្ឋខេត្តឧត្តរមានជ័យ។ ជាលទ្ធផល ក្រុមការងាររកឃើញចំណុចអសកម្មមួយចំនួនពាក់ព័ន្ធនឹងការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ និងការគាំទ្រដល់ការិយាល័យប្រជាពលរដ្ឋខេត្ត។ ក្នុងលិខិតរបស់ក្រសួងមហាផ្ទៃ ដែល Karpit News ទទួលបាននៅថ្ងៃទី៣ ខែកក្កដានេះ ឲ្យដឹងថា ក្រសួងបានណែនាំទៅរដ្ឋបាលខេត្តបន្ទាយមានជ័យ ត្រូវបញ្ឈប់ការផ្តល់សេវាប័ណ្ណព្រំដែននៅក្រៅអង្គភាពច្រកចេញចូលតែមួយ និងត្រូវយកសេវានេះមកអនុវត្តនៅអង្គភាពច្រកចេញចូលតែមួយ។ ក្នុងអំឡុងពេល ដែលក្រសួងមហាផ្ទៃកំពុងរៀបចំធ្វើសន្ធានកម្មរវាងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងផ្តល់សេវានៅអង្គភាពច្រកចេញចូលតែមួយ និងប្រព័ន្ធផ្តល់សេវាប័ណ្ណព្រំដែន ស្នើរដ្ឋបាលខេត្តណែនាំឱ្យមន្ត្រីផ្តល់សេវាកត់ត្រាបញ្ចូលទិន្នន័យប័ណ្ណព្រំដែនក្នុងកម្មវិធីព័ត៌មានវិទ្យារបស់អង្គភាពច្រកចេញចូលតែមួយឱ្យអស់ និងត្រឹមត្រូវ។ ក្រសួងមហាផ្ទៃ ក៏ណែនាំដល់រដ្ឋបាលខេត្តត្រូវចាត់វិធានការណែនាំ […]

ទីបំផុត! នារីវ័យក្មេងរងគ្រោះ ៤នាក់ មានតំណាងប្តឹងក្រុមរកស៊ីថតរឿងស្រេីបស្រាល ដាក់ពន្ធនាគារ និងទាមទារសងជំងឺចិត្ត

នារីវ័យក្មេង ០៤នាក់ ក្នុងនោះមានអនីតិជន ០៣នាក់ បានដាក់ពាក្យបណ្តឹងទៅតុលាការប្តឹងក្រុមរកស៊ីថតរឿងស្រេីបស្រាល ឈ្មោះ សុខលីម រក្សា និងឈ្មោះ សេក ដារ័ត្ន រួមទាំងបក្ខពួកពីបទផ្តើមគំនិត និងសមគំនិតក្នុងអំពើប្រទូស្តកេរខ្មាស់ តាមមាត្រា ២៤៦ នៃក្រមព្រហ្មទណ្ឌ។ ជនរងគ្រោះទាំង ០៤ បានដាក់ពាក្យបណ្តឹងតាមរយៈតំណាង គឺឯកឧត្តម លី សាម៉េត ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន […]