ឯកឧត្តម ហ៊ុន ម៉ាណែត៖ ត្រូវដាក់ការសម្រេចគោលដៅជាធំ ជាជាងផ្តោតអារម្មណ៍ទៅលើបញ្ហាប្រឈមនានា

យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះនៅថ្ងៃទី៩ កក្កដា ២០២៣ មានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ បទពិសោធន៍មួយពីការហ្វឹកហ្វឺនយោធា ដែលអាចយកមកអនុវត្តនៅក្នុងការងារផ្សេងៗក្នុងជីវិត មានមិត្តមួយចំនួនបានប្រាប់ខ្ញុំថា កាន់តែជិតដល់បោះឆ្នោត មានមនុស្សមួយក្រុមបានព្យាយាមកាន់តែសកម្មក្នុងការបង្កើតនិងប្រឌិតរឿងប្លែកៗ ដើម្បីធ្វើការវាយប្រហារលើរូបខ្ញុំ ក្នុងគោលបំណងបង្អាក់ដំណើររបស់ខ្ញុំមិនអោយទៅមុខ រហូតដល់មានអ្នកខ្លះរៀបចំជាផែនការទប់ស្កាត់ជាចំហរបញ្ហានេះនាំអោយខ្ញុំនឹកឃើញដល់ការហ្វឹកហ្វឺនមួយកាលពីខ្ញុំនៅជាសក្ខាកាមនិស្សិតនាយទាហាននៅសហរដ្ឋអាមេរិក គឺការហ្វឹកហ្វឺនឆ្លងកាត់ឧបសគ្គ ដែលតម្រូវអោយសិក្ខាកាមម្នាក់ៗដើរទៅរកគោលដៅមួយ ដោយដើរលើបង្គោលដែកដែលមានរយៈកំពស់ខ្ពស់មធ្យមពីលើផ្ទៃទឹក (ដូចក្នុងរូបថតភ្ចាប់ជាមួយ) ។

សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល និងទឹកធ្លាក់ច្រកល្អៀង កំពុងរៀបចំកែប្រែមុខមាត់ថ្មីកាន់តែប្រសើរ

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិនៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា «ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យស់អង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត […]

ព្រះមហាក្សត្រ អំពាវនាវដល់ជនរួមជាតិចូលរួមដាំដើមឈើគ្រប់ប្រភេទឲ្យបានច្រើន ពិសេសដើមត្នោតតំណាងអត្តសញ្ញាណជាតិ

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជឱង្ការអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្តចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានទាំងនេះ សម្រាប់កូនចៅជំនាន់ក្រោយ និងសុំឱ្យ ប្រជាពលរដ្ឋយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះឱ្យអស់សក្តានុពលដែលមានតាមសហគមន៍ ដោយពុំបាច់ពឹងតែលើផលនៃអនុផលព្រៃឈើឡើយ។ ជាមួយគ្នានេះ អង្គព្រះមហាក្សត្រ ក៏អំពាវនាវឱ្យជនរួមជាតិបន្តដាំដើមត្នោត ដែលជារុក្ខជាតិអត្តសញ្ញាណជាតិ និងដើមឈើកម្រផ្សេងទៀតផងដែរ។ ព្រះអង្គមានព្រះរាជបន្ទូលទៀតថា «ខ្ញុំសូមអំពាវនាវដល់ព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ មេត្តា ចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិយើង។ […]

ឯកឧត្តម ហ៊ុន ម៉ាណែត ចែករំលែក​បទពិសោធន៍មួយពីការ​ហ្វឹកហ្វឺន​យោធា​ដែលអាចយក​មក​អនុវត្តនៅ​ក្នុងការងារផ្សេងៗក្នុងជីវិត

ឯកឧត្តម ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនអនាគតរបស់គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានចែករំលែកបទពិសោធន៍មួយពីការ​ហ្វឹកហ្វឺន​យោធា​ដែលអាចយក​មក​អនុវត្តនៅ​ក្នុងការងារផ្សេងៗក្នុងជីវិត។

សម្តេចតេជោ ហ៊ុន សែន អំពាវនាវ​ដល់ប្រធានា​ធិបតីអ៊ុយ​ក្រែន កុំប្រើគ្រាប់​បែក​ចង្កោមក្នុងសង្រ្គាមជាមួយ​រុស្ស៊ី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានអំពាវនាវដល់ ប្រធានាធិបតីអ៊ុយក្រែនកុំប្រើប្រាស់គ្រាប់​បែក​ចង្កោមក្នុងសង្រ្គាមប្រយុទ្ធជាមួយរុស្ស៊ី ព្រោះអ្នករងគ្រោះពិតប្រាកដគឺប្រជាជនពិសេសគឺអ៊ុយក្រែនតែម្តង។

សម្តេចតេជោ ហ៊ុន សែន ទទួលយោបល់ និងសំណូមពរប្រជាជនកាន់តែទូលំទូលាយជាងមុនតាមរយៈ Telegram, Twitter, TikTok

“បើទោះជាខ្ញុំបោះបង់ចោលហ្វេសបុកតែខ្ញុំនៅតែមានលទ្ធភាពទទួលយោបល់ និងសំណូមពរប្រជាជនបានកាន់តែទូលំទូលាយជាងមុនតាមរយៈបណ្តាញសង្គមទាំង៣នេះគឺtelegram ,twitter ,TikTok” នេះបើតាមការឲ្យដឹងពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើបណ្តាម Telegram របស់សម្ដេចកាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីឈប់ប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកពេលនេះសម្ដេចបានងាកទៅប្រើ telegram twitter និង TikTok ជំនួសវិញ ដោយបើកឲ្យពលរដ្ឋចូលមានមតិបានគ្រប់បណ្តាញទាំងនេះ។ សម្ដេចជំរុញដល់ពលរដ្ឋដើម្បីទទួលបានព័ត៌មានពីសម្ដេច […]

ទោះបីជាឈប់ប្រើFacebook ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នៅតែទទួលមតិយោបល់និងសំណូមពរពីប្រជាជនតាម telegram ,twitter និងTikTok

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យប្រជាពលរដ្ឋ មន្រ្តីគ្រប់ស្ថាប័ន និងកងកម្លាំងប្រដាប់អាវុធដែលធ្លាប់តាមដាន ព្រមទាំងមានក្រុមការងារតាមដានផេកហ្វេសប៊ុកផ្លូវការរបស់សម្តេច មកតាមដានតាមគណនីបណ្តាញសង្គមចំនួន៣នេះវិញដើម្បីទទួលបានព័ត៌មាន ផ្តល់មតិ ឬស្នើឱ្យសម្តេចជួយ។

ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីរុក្ខទិវា ៩កក្កដា នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

ព្រះរាជពិធីរុក្ខទិវា ៩កក្កដា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិអូរកាឌុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា តែងតែប្រារព្ធឡើងនូវពិធី «រុក្ខទិវា» (ព្រះរាជពិធីដាំកូនឈើ) ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ […]

អគារថ្មីនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម តម្លៃ៤៣លានដុល្លារ ដាក់ឱ្យដំណើរការហើយ

អគារស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពស់២១ជាន់ បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី៦ ខែកក្កដដា ឆ្នាំ២០២៣

ក្លិប​ប្រដាល់​​គុន​ខ្មែរ​​ កាឡាក់ស៊ី ណាវ៉ាត្រា អេភូថង​ ​​​​បង្ហាញ​ពី​ទស្សនវិស័យ​​ពង្រីក​គុន​ខ្មែរ​កម្រិត​​ស្តង់ដារ​អន្តរជាតិ​

ក្លិប​ប្រដាល់​គុន​ខ្មែរ កាឡាក់ស៊ី ណារ៉ាត្រា អេ​ភូថង ​​បាន​​កំណត់​គោលដៅ​ច្បាស់លាស់​​​​​ និង​​មាន​ទស្សនវិស័យ​យ៉ាង​វែង​ឆ្ងាយ​ ដោយ​កំណត់​គោលដៅ​ធ្វើ​យ៉ាង​ណា​ពង្រីក​វិសាលភាព​នៃ​ក្បាច់​គុន​បុរាណ​ដូនតា​ខ្មែរ ​