សម្តេចតេជោ ហ៊ុន សែន ហួសចិត្តអ្នកយករឿងជំនន់ទឹកភ្លៀង មកវាយប្រហាររាជរដ្ឋាភិបាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន សម្តែងការហួសចិត្តចំពោះអ្នកយករឿងជំនន់ទឹកភ្លៀងនៅកម្ពុជាមកធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល។ តាមរយៈសារលើ Twitter ផ្លូវការសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១១ ខែកក្កដានេះ បានសរសេរថា៖ “ជំនន់ទឹកភ្លៀងកំពុងវាយប្រហារយ៉ាងខ្លាំងនៅអាមេរិក និងអឺរ៉ុប ដូចអត់មានអ្នកនិយាយ។ ចម្លែកនៅស្រុកខ្មែរភ្លៀងធ្លាក់កម្រិត ១៥៣មិល្លីម៉ែត្រមិនធ្លាប់មាន បែរជានាំគ្នាធ្វើជាប្រធានបទវាយប្រហាររាជរដ្ឋាភិបាល”។ គួរជម្រាបថា កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ភ្លៀងធ្លាក់ដ៏ជោគជាំនៅក្នុងរាជធានីភ្នំពេញ មានកម្ពស់ទឹកភ្លៀងឡើងដល់ទី១៥៣មីល្លីម៉ែត្រ។ បើតាមមន្ទីរសាធារណការភ្នំពេញ […]

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរ សម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន

កម្ពុជាកំពុងស្ថិតក្នុងបរិបទប្រជាសាស្ត្រមួយល្អប្រសើរសម្រាប់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិបានលឿនជាងមុន ដោយសារមានប្រជាជនក្នុងវ័យធ្វើការច្រើន និងប្រជាជនវ័យក្នុងបន្ទុកតិចដែលចំនួនប្រជាជន វ័យ១៥-៦០ឆ្នាំ នឹងកើនដល់៦៥ភាគរយនៃប្រជាជនសរុប និងផលធៀបវ័យក្នុងបន្ទុកសរុបនឹងថយចុះដល់ចំនួន៥៤នាក់ ក្នុង ចំណោមប្រជាជនវ័យ១៥-៦០ឆ្នាំ ១០០នាក់ នៅឆ្នាំ២០៤០ ដែលបរិបទនេះ ហៅថា ភាគលាភប្រជាសាស្ត្រ។ នេះបើតាមសារលិខិតសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសារលិខិតសម្តេចតេជោ បានឲ្យដឹងពីចំនួនការកើនឡើងគួរឱ្យចាប់អារម្មណ៍របស់ប្រជាជនកម្ពុជា។ ក្នុងអំឡុងពេលជាងពីរទស្សវត្សរ៍កន្លងទៅនេះ […]

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់​សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន

រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន។ អនុក្រឹត្យនេះកំណត់អំពីទំហំ ការផ្ទេរ និងការគ្រប់គ្រងបន្ថែមពីថវិការដ្ឋជូនរដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍន៍មូលដ្ឋាន ក្នុងថិរវេលា៥ឆ្នាំ (២០២៤-២០២៨) ដើម្បីលើកកម្ពស់ការផ្ដល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន៕

គ.ជ.ប៖ អ្នកណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោត នឹងត្រូវផ្តន្ទាទោសតាមច្បាប់

ថ្ងៃបោះឆ្នោតកាន់តែខិតជិតមកដល់នេះ ក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានកត់សម្គាល់ឃើញថា មានបុគ្គលមួយចំនួនកាន់តែបន្តយុទ្ធនាការ តាមបណ្ដាញព័ត៌មានសង្គម ដោយណែនាំឱ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោលពេលទៅបោះឆ្នោត នៅថ្ងៃបោះឆ្នោត ដើម្បីធ្វើឱ្យសន្លឹកឆ្នោតរបស់ពួកគាត់ ក្លាយជាសន្លឹកឆ្នោតមិនបានការ ដោយហេតុថាគ្មានគណបក្ស ភ្លើងទៀន។ អ្នកណែនាំបែបនេះ នឹងត្រូវផ្តន្ទាទោសតាមច្បាប់ដែលមានជាធរមាន។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន គ.ជ.ប នៅថ្ងៃទី១១ ខែកក្កដា។ គ.ជ.ប បញ្ជាក់ថា​មាត្រា ១៤២ ថ្មីនៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥.០០០.០០០(ប្រាំលាន)រៀល […]

រដ្ឋមន្ត្រីបរិស្ថាន ណែនាំឲ្យខេត្តព្រះសីហនុពង្រឹងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ

ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកកំសាន្តខេត្តព្រះសីហនុបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ […]

លទ្ធផលស្រាវជ្រាវ៖ ឡដុតកុលាលភាជន៍ក្នុងតំបន់អង្គរ ចាប់ដំណើរការតាំងពីពាក់កណ្តាលសតវត្សរ៍ទី១២មក

អាជ្ញាធរជាតិអប្សរា ដែលសហការជាមួយសាកលវិទ្យាល័យហាវ៉ៃនិង Flinders University ដោយប្រើឧបករណ៍ វាស់ស្ទង់រករចនាសម្ព័ន្ធឡដុតកុលាលភាជន៍នៅខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ បានរកឃើញថាមានឡដុតកុលាលភាជន៍ជាច្រើន នៅជ្រុងពាយព្យនាភូមិនគរក្រៅ សង្កាត់គោកចក នៃក្រុងសៀមរាប ខេត្តសៀមរាប។ បណ្តុំក្រុមឡដុតកុលាលភាន៍ទាំងនោះ ស្ថិតនៅលើទួលធំវែងមួយកន្លែង ដែលលាតសន្ធឹងពីកើតទៅលិចប្រវែង២៣០ម៉ែត្រនិងទទឹងមានប្រវែង៨៤ម៉ែត្រ កម្ពស់ប្រហែល២,៧០ម៉ែត្រ។ ទួលនេះសន្ធឹងស្របគ្នានិងកំពែងនៃកសិន្ធុទឹកភាគខាងជើងផ្នែកខាងលិច របស់ខ្លោងទ្វារដីឆ្នាំងនៃអង្គរធំ មានចម្ងាយ១២៣ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង។ លោក ទិន ទីណា អនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា […]

បុគ្គលតាំងខ្លួនជាព្រះរាជអាជ្ញាអមតុលាការកំពូល ទទួលស្គាល់កំហុស និងសុំទោសជាសាធារណៈ

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឈ្មោះ ជា ដូ ភេទប្រុស កើតថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០០០ បានប្រើគណនីហ្វេសប៊ុករបស់ខ្លួន ជានរៈ សាវង្ស ដែលមាន ID៖១០០០៩១៣៣៣៥១៤៩០៧ ចែករំលែក (Share) ព័ត៌មានមួយលើបណ្តាញសង្គមហ្វេសប៊ុក (facebook) ដោយបានសរសេរសំណេរ ដែលមាន ខ្លឹមសារថាៈ […]

កម្ពុជា រកវិធីសាស្រ្ត និងបច្ចេកទេសកែលម្អសារមន្ទីរឲ្យក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរមកទស្សនា

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌នៃអាជ្ញាជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី «ការរៀបចំ និងការកែលម្អសារមន្ទីរឱ្យក្លាយជាកន្លែងទាក់ទាញគួរឱ្យចង់ទស្សនា» រយៈពេល៤ខែ ចាប់ពីខែកក្កដារហូតដល់ខែតុលា ឆ្នាំ២០២៣ ជូនដល់មន្ត្រីមកពីស្ថាប័នពាក់ព័ន្ធស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន២៥នាក់ ក្នុងនោះរួមមានមន្ត្រី និងបុគ្គលិកអាជ្ញាធរជាតិអប្សរា ចំនួន២១នាក់ មន្ត្រីសារមន្ទីរ Eco-Global អាជ្ញាធរជាតិព្រះវិហារ ចំនួន០១នាក់ មន្ត្រីអាជ្ញាធរជាតិសំបូរព្រៃគុក ចំនួន០១នាក់ មន្ត្រីសារមនី្ទរជាតិកម្ពុជា ចំនួន០១នាក់ និងមន្ត្រីសារមន្ទីរប្រល័យពូជសាស្ត្រទួលស្លែង ចំនួន០១នាក់។ លោកជំទាវ […]

សម្តេចតេជោ ហ៊ុន សែន ជឿថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់កិច្ចការអភិវឌ្ឍន៍សកល

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងដោយជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តការរវាងកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់កិច្ចការអភិវឌ្ឍន៍សកលឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ 

សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងក្របខណ្ឌទ្វេភាគី កម្ពុជា-ចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បួងពេជ្រ» និងបានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)»។ សម្តេចជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានា សម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។ ប្រសាសន៍របស់សម្តេចតេជោ ក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួមនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងសុន្ទរកថាសម្តេចតេជោ បានបង្ហាញការគាំទ្រចំពោះការជំរុញសមាហរណកម្មតំបន់ និងការបន្តលើកស្ទួយពហុភាគីនិយម និងការដាក់ចេញនូវ […]