សមត្ថកិច្ចព្រំដែនបិទមិនឱ្យឧកញ៉ា​ ហ៊ី គឹមហុង ថៅកែ​ក្រុមហ៊ុន​ពិភព​ដីមាស​ ចាកចេញ​ពី​ប្រទេស​កម្ពុជា​

ប្រភព​ច្បាស់​ការ​បង្ហេីបប្រាប់ថា​ សមត្ថកិច្ច​ព្រំដែន​បាន​ទទួល​បទបញ្ជា​មិនអនុញ្ញាត​អោយ​ ឧកញ៉ា​ ហ៊ី គឹមហុង ថៅកែ​ក្រុមហ៊ុន​ពិភព​ដីមាស​ ចាកចេញ​ពី​ប្រទេស​កម្ពុជា​នោះទេ​ ។ 

គ.ជ.ប៖ គណបក្សនយោបាយចំនួន១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតនៅថ្ងៃទី១៧ ដោយរលូន

នៅថ្ងៃទីដប់ប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះមានគណបក្សនយោបាយ ចំនួន ៥ ​បាន​ហែក្បួនឃោសនារកសំឡេងឆ្នោត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប។ ទី១: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តស្វាយរៀង។ ទី២: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ។ ទី៣: គណបក្សស្រ្តីដើម្បីស្រ្តី ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី៤: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ និងទី៥: […]

កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវរកឲ្យឃើញការពិតពីករណីឡានបំពាក់សារ៉ែន និងក្រុមមនុស្សធ្វើសកម្មភាពដេញតាមពលរដ្ឋ

នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយព័ត៌មានតាមគណនីហ្វេសប៊ុកឈ្មោះ “Justice Lover…” ដែលសរសេរថា “ស្រុកខ្មែរឥឡូវកាន់តែសាហាវទៅៗ សូមបងប្អូនប្រុងប្រយ័ត្ន ឯណាទៅភូមិឃុំមានសុវត្ថិភាព? អរគុណសន្ដិភាព” ករណីនេះ ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យដឹងថា កងរាជអាវុធហត្ថបានពិនិត្យរូបភាពនិងស្តាប់ការអធិប្បាយក្នុងឃ្លីបវីដេអូរួចហើយ។ កងរាជអាវុធហត្ថបាននិងកំពុងធ្វើការស៊ើបអង្កេត ស្រាវជ្រាវរកឱ្យឃើញការពិតអំពីករណីនេះ។ ទន្ទឹមនឹងនេះ ឧត្តមសេនីយ៍ត្រី អេង ហុី […]

ឯកឧត្តម គួច ចំរើន៖ ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះថា ភ្ញៀវទេសចរចំនួន ៧០៨នាក់ ដែលជាប់គាំងនៅលើកោះរ៉ុងនិងកោះរ៉ុងសន្លឹម បានដឹកជញ្ជូនមកដល់ដីគោករួចហេីយ។ កាលពីព្រឹកមិញ ឯកឧត្តម បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង(០៦ជើង) ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។ ក្នុងនោះភ្ញៀវទេសចរណ៍មានចំនួនសរុប៧០៨នាក់ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ដែលជាប់នៅលើកោះដោយសារព្យុះនេះ […]

អ្នកតំណាងស្របច្បាប់ ត្រូវក្រើនរំលឹកដល់បុគ្គលធ្វើធុរកិច្ចពីកាតព្វកិច្ច ៣ចំណុច

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានចាត់កញ្ញាមេធាវី ធីម សុភាព ប្រធានគណៈកម្មការកិច្ចការពាណិជ្ជកម្ម ចូលរួមជាអធិបតីភាពក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ «ច្បាប់ស្តីពីការប្រកួតប្រជែង អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធ» ព្រមទាំងមានសមាជិក-សមាជិកាគណៈមេធាវីចូលរួមដោយផ្ទាល់ចំនួន ១២១នាក់។ សិក្ខាសាលានេះ បានប្រារព្ធឡើងនៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ត្រូវបានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មតាមរយៈអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ […]

របាយការណ៍វាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍ ទទួលការគាំទ្រពីពលរដ្ឋ

អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់​ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថាចំនួនគោលដៅសរុប ៥គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦គ្រឿង ម៉ូតូ ០គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥គ្រឿង មានម៉ូតូចំនួន ០គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ របាយការណ៍ដដែលបានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការ​ផាក​ពិន័យយានយន្តល្មើសបានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ […]

គម្រោងសង់អគាររដ្ឋបាល និងផ្លូវច្រកព្រំដែនអន្តរជាតិ(ស្ទឹងបត់-បានណងអៀន) សម្រេចជាង៨៥%

គិតត្រឹមថ្ងៃ១៧ ខែកក្កនេះ អគាររដ្ឋបាលនៃច្រកទ្វារព្រំដែនកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) និងខ្សែផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៥ សម្រចការសាងសង់បានជាង ៨៥ ភាគរយហើយ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសារធារណការ និងដឹកជញ្ជូន។

ក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បន្ដសកម្មភាពជាបណ្ដោះអាសន្ន

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានអាសយដ្ឋានទីស្នាក់ការកណ្តាលនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បន្តសកម្មភាពជាបណ្ដោះ​អាសន្ន រហូតដល់មានការសម្រេចជាថ្មីរបស់តុលាការ៕

តំណាងកម្ពុជាឡើងថ្លែងបទអន្តរាគមន៍ ២០លើក បង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្ស

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍២០លើក បង្ហាញពីវឌ្ឍនភាពនិងសមិទ្ធផលរបស់កម្ពុជា ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៣ រយៈពេល ៤សប្តាហ៍ (ពីថ្ងៃទី១៩-មិថុនា ដល់ថ្ងៃទី១៤-កក្កដា ២០២៣)។ វឌ្ឍនភាពនិងសមិទ្ធផលដែលតំណាងកម្ពុជាបានលើកបង្ហាញពីទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់​​ស្តែង ក្នុងការលើកកម្ពុជានិងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ រួមមានសិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌រួមទាំងសិទ្ធិអភិវឌ្ឍន៍។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំទីក្រុងហ្សឺណែវ ចេញផ្សាយកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ៕ […]

លោកជំទាវ ជា សិរី ពន្យល់ច្បាស់ៗពីការព្រួយបារម្ភរបស់ពលរដ្ឋមួយចំនួន ខ្លាចលុយចិនមកចរាចរវាយលុកនៅកម្ពុជា

លោកជំទាវ ជា សិរី​ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា​បានចេញពន្យល់ចំពោះការព្រួយបារម្ភរបស់ប្រជាពលរដ្ឋមួយចំនួន ខ្លាចក្រដាសប្រាក់យ័នចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ តាមរយៈសំណេរលើផេកហ្វេសប៊ុកផ្លូវការ លោកជំទាវ ជា សិរី​ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ កន្លងមកមានការបកស្រាយខុសបច្ចេកទេស នៃគោលបំណងស្នូលនៃការចុះអនុស្សរណ:យោគយល់គ្នារវាង ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន UnionPay របស់ប្រទេសចិន។ ប្រជាជនយើងមួយចំនួនមានការព្រួយបារម្ភខ្លាចលុយចិនមកចរាចរវាយលុកប្រទេសកម្ពុជា។ យើងខ្ញុំសូមអរគុណចំពោះការព្រួយបារម្ភនេះ និងសូមលើកទឹកចិត្តបងប្អូនយើងឱ្យបន្តលើកកម្ពស់ប្រាក់រៀល តាមរយៈការសន្សំ និងទូទាត់ជាប្រាក់រៀល។ ចំពោះគោលបំណងនៃអនុស្សរណ:នោះ គឺយើងមិនបានឱ្យទេសចរចិនយកធនប័ត្រចិន […]