កម្ពុជា នឹងមានអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណ កើនឡើងថែមទៀតនៅពាក់កណ្ដាលឆ្នាំ២០២៤

ក្រុមអ្នកជំនាញមកពីស្ថានប័នGIZ នៃប្រទេសអាល្លឺមង់កំពុងខិតខំយ៉ាងខ្លាំង ក្នុងការជួយបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមខ្មែរចំនួន២០រូប ដើម្បីឱ្យក្លាយទៅជាអ្នកជំនាញផ្នែកអភិរក្សថ្មប្រាសាទបុរាណនៅក្នុងរមណីយដ្ឋានអង្គរ ខេត្តសៀមរាប នៅពេលអនាគតខាងមុខ។ គ្រូបង្រៀនជនជាតិអាល្លឺម៉ង់ កញ្ញា Helen Jacobsen មានប្រសាសន៍ក្នុងពេលដែលនាំសិក្ខាកាមចុះអនុវត្តន៍ផ្ទាល់នៅការដ្ឋានថា កញ្ញាកំពុងប្រឹងប្រែងបង្រៀនកូនខ្មែរឱ្យចេះលាងសម្អាតថ្មប្រាសាទបុរាណ ចេះបន្សាបជាតិអំបិលចេញពីថ្ម ព្រមទាំងចេះជំនាញពង្រឹងថ្មប្រាសាទបុរាណឱ្យរឹងមាំឡើងវិញផង។ កញ្ញា Helen Jacobsen មានប្រសាសន៍ទៀតថា ជំនាញអភិរក្សថ្មប្រាសាទបុរាណនេះ មានដូចជា ការលាងសម្អាតថ្មដោយប្រើទឹក និងការលាងដោយប្រើសារជាតិគីមីជាដើម។ សិក្ខាកាមខ្មែរចំនួន២០រូប ដែលជ្រើសរើសចេញពីបុគ្គលិក និងមន្ត្រីនៃអាជ្ញាធរជាតិអប្សរាមកពីតាមបណ្ដាផ្នែកនានានោះ […]

សម្តេច ស ខេង ផ្តល់អនុសាសន៍ដល់ប្រតិភូកីឡាក្រសួងមហាផ្ទៃ ៤៨នាក់ ត្រៀមទៅប្រកួតកីឡាកម្រិតពិភពលោក នៅកាណាដា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ កីឡាការិនី នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលត្រៀមខ្លួនចេញទៅប្រកួតកីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police and Fire Games 2023) នៅប្រទេសកាណាដា។ […]

ផ្លូវជាតិលេខ៤៨ តម្លៃជាង ៦៥ លានដុល្លារ គ្រោងបញ្ចប់សាងសង់ទាំងស្រុងនៅខែមិថុនា ឆ្នាំ២០២៤

ក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨ ​ដែលមានប្រវែងផ្លូវ៖ ១៤៨ គីឡូម៉ែត្រ និងប្រើប្រាស់ថវិកាសាងសង់ប្រមាណ៦៥,១៤ លានដុល្លារអាមេរិក គ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

ប៉ាង សុខឿន ជនដែលឆ្កែមិនទាំងមើលមុខផង មកតាំងខ្លួនជាអ្នកវិភាគអីណា!

ជាទូទៅ បើយើងឮគេនិយាយថា ជនដែលឆ្កែមិនទាំងមើលមុខ ឬឆ្កែមិនទាំងខ្ចីព្រុសដាក់ផង គឺគេចង់សំដៅទៅលើមនុស្សអត់ ប្រយោជន៍ គ្មានចំណេះដឹង មាយាទអន់ អត្តចរិតមិនថ្លៃថ្នូរ និយាយឲ្យខ្លី គឺមនុស្សល្ងង់ ឬឆ្កួតឡប់សតិតែម្តង។

វិទ្យាស្ថានសាលាបារាំងចុងបូព៌ា ប្រគល់វត្ថុបុរាណ ៣១កេស បដិមាព្រះពុទ្ធ និងបំណែកសន្លឹកសីមា ជូនអាជ្ញាធរជាតិអប្សរា

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ សាលាបារាំងចុងបូព៌ា (EFEO) ដែលជាដៃគូកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរជាតិអប្សរា ដើម្បីបំពេញការងារអភិរក្ស និងស្រាវជ្រាវនៅរមណីយដ្ឋានអង្គរ បានប្រគល់វត្ថុបុរាណចំនួន៣១កេស បដិមាព្រះពុទ្ធចំនួន០១ និងបំណែកសន្លឹកសីមាចំនួន០១ ជូនអាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកបន្ទាប់ពីបានសិក្សាស្រាវជ្រាវ និងរៀបចំបញ្ជីសារពើភណ្ឌរួចរាល់។ លោក ទិន ទីណា ជាអនុប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា វត្ថុបុរាណទាំងអស់ដែលវិទ្យាស្ថានសាលាបារាំងចុងបូព៌ា (EFEO) ប្រគល់មកអាជ្ញាធរជាតិអប្សរា បានរកឃើញដោយការធ្វើកំណាយនៅតាមការដ្ឋានស្រាវជ្រាវមួយចំនួននៅក្នុងរមណីយដ្ឋានអង្គរ […]

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ

ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។ 

អគារមជ្ឍមណ្ឌលទិន្នន័យជាតិ តម្លៃ៣០លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

អគារមជ្ឍមណ្ឌលទិន្នន័យជាតិ ដែលប្រើប្រាស់ថវិកាជាតិ​ចំនួន​ប្រមាណជិត ៣០លានដុល្លារ បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី១៩ កក្កដា ឆ្នាំ២០២៣ ក្រោមវត្ត មានលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រសួងទេសចរណ៍៖ ត្រឹមតែ១សប្ដាហ៍ កម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់

ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ត្រឹមតែ១សប្ដាហ៍ នៃចុងសប្ដាហ៍ទី២ខែកក្កដា ដោយគិតចាប់ពីថ្ងៃទី១០-១៦ ខែកក្កដា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចររហូតជិត៣០ម៉ឺននាក់។

ឯកឧត្តម ដួង តារា សម្រេចយកផេកហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន មកប្រើឡើងវិញ ​ទោះបីសម្តេចមិនប្រេីក៏ដោយ​

ផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឈ្មោះ Samdech Hun Sen, Cambodian Prime Minister បានត្រឡប់មកលើបណ្តាញសង្គមួយនេះវិញហើយ តាមរយៈការសម្រេចចិត្តរបស់ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ។ នៅលើផេកហ្វេសប៊ុកសម្តេចតេជោ បានសរសេរកាលពីយប់មិញថា៖ កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន […]

សម្ដេច ស ខេង៖ នៅកម្ពុជាក្នុងរយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថា ជាទូទៅនៅកម្ពុជាក្នុង​រយៈពេល ៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះ​ឆ្នោត​ និងមានការចូលរួមពីគណបក្សនយោបាយនានា។ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរដែរ។ សម្តេចបានលើកឡើងបែបនេះ […]