គ.ជ.ប ថៃ ចាប់អារម្មណ៍ជាខ្លាំងចង់ឃើញការផ្សព្វផ្សាយលទ្ធផលនៃការបោះឆ្នោតរបស់ គ.ជ.ប កម្ពុជា

ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ បានទទួលជួបឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង (H.E.Mr. Ittiporn Boonpracong) ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនៃព្រះរាជាណាចក្រថៃ ដែលបានដឹកនាំគណៈប្រតិភូមកសង្កេតការណ៍ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អ៊ីតធីផន ប៊ុនប្រាខង បានឲ្យដឹងថា […]

គ.ជ.ប៖ អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោត

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដានេះថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ភ្ញៀវពិសេស និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ គ.ជ.ប បានបញ្ជាក់ថា ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើភាព ដោយចំពោះតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ គ.ជ.ប […]

គ.ជ.ប៖ រយៈពេល ២១ថ្ងៃនេះ មានអ្នកចូលរួមឃោសនាបោះឆ្នោតជាង ២.២លាននាក់, ក្បួនគណបក្សប្រជាជនមានទំហំធំ និងច្រើនជាងគេ

ឯកឧត្តម ហង្ស ពុទ្ធា សមាជិក គ.ជ.ប និងជាប្រធានក្រុមអ្នកនាំពាក្យ គ.ជ.ប បានមានប្រសាសន៍ថា រយៈពេល ២១ថ្ងៃនៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចុះបញ្ជី និងមានបញ្ជីបេក្ខជននៅតាមមណ្ឌលរាជធានី ខេត្ត បានធ្វើសកម្មភាពយ៉ាងគគ្រឹកគគ្រេងក្នុងបរិយាកាសល្អ។ គណបក្សនយោបាយនីមួយៗ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមមធ្យោបាយផ្សេងៗ និងតាមលទ្ធភាពរៀងៗខ្លួន ដែល មានជាអាទិ៍ ការជួបប្រជុំជាមួយអ្នកគាំទ្រ និងសកម្មជននៅតាមទីសាធារណៈ និងតាមទីស្នាក់ការ គណបក្សនយោបាយ ការចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ការប្រគំតន្ត្រី […]

ព្រះមហាក្សត្រ ជឿថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់មានព្រះរាជបន្ទូលដោយក្តីជឿជាក់ថា ចំណងមិត្តភាពកម្ពុជា-ចិន នៅតែរឹងមាំ និងបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះសំដៅជំរុញកិច្ចសហប្រតិ្តបត្តិការទំនាក់ទំនង់កាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

ខ្សែទស្សនាថ្មីនៅប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយសី្រ អាចទស្សនាបានទូលំទូលាយជាងមុន

ដើម្បីបង្កើនគុណភាពនៃការទស្សនា និងលើកតម្លៃប្រាសាទ ក៏ដូចជាផ្តល់នូវបទពិសោធន៍ល្អៗជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានសិក្សាស្រាវជ្រាវ និងរៀបចំខ្សែទស្សនាថ្មីនៅប្រាសាទចំនួនពីរ គឺប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រី។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា។ បើតាអាជ្ញាធរជាតិអប្សរា ខ្សែទស្សនាថ្មីនេះ គ្រោងនឹងដាក់ឱ្យដំណើរការសាកល្បងចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០​២៣តទៅ។ តាមរយៈនេះ ហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខារចាំបាច់នានា ដូចជាជណ្តើរ រនាំង ខ្សែរបារ ស្លាកសញ្ញាប្រាប់ទិសដៅទស្សនា ផ្ទាំងព័ត៌មានបរិយាយពីចម្លាក់ នៅតាមជញ្ជាំងថែវ… ។ល។ ត្រូវបានរៀបចំថ្មីបន្ថែមរួចរាល់ […]

គ.ជ.ប អំពាវនាវឲ្យរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

អនុលោមតាមមាត្រា ៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាព ឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវដល់គ្រប់គណបក្ស នយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ […]

អភិបាលខេត្តព្រះសីហនុ នាំកម្មករសំអាតឆ្នេរចូលហាងគុយទាវជុំគ្នា ដោយសារមេឃភ្លៀង អត់ទេសចរ អត់សំរាម

“មេឃភ្លៀងច្រេីនថ្ងៃជាប់គ្នា​អត់ទេសចរណ៍មកលេង អត់សំរាមតាមឆ្នេរ នាំកម្មករសំអាតឆ្នេរ ចូលហាងគុយទាវជុំគ្នាម្ដងមេីល។ ធ្លាប់តែហៅគាត់សំអាត​ដល់ហៅចូលហាង ..​មេឃកំពុងភ្លៀងផង”។ នេះបើតាមសារលើគណនីហ្វេសប៊ុកឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែកក្កដា៕

ហ្វេសប៊ុកសម្តេចតេជោ៖ ថ្ងៃនេះជាថ្ងៃដង្ហែរបក្សចុងក្រោយ ហើយក៏ជាថ្ងៃនៃក្តីរំពឹងនូវជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា

“ថ្ងៃនេះជាថ្ងៃដង្ហែរបក្សចុងក្រោយ ហើយក៏ជាថ្ងៃនៃក្តីរំពឹងនូវជោគជ័យដ៏ធំធេងរបស់ គណបក្សប្រជាជន កម្ពុជាក្នុងថ្ងៃបោះឆ្នោតដ៏ខ្លីខាងមុខនេះ។ សូមជូនពរបងប្អូនក្រុមគ្រួសារបក្សទេវតា ទទួលបានជោគជ័យនៅទូទាំងប្រទេស”។ នេះជាសារលើបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលគ្រប់គ្រងនិងផ្សព្វផ្សាយដោយឯកឧត្តម ដួង តារា។ សូមបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដានេះ ជាថ្ងៃបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ សម្រាប់គណបក្សប្រជាជនកម្ពុជា នៅព្រឹកនេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខជនឈរឈ្មោះពេញសិទ្ធិលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញ បានដឹកនាំក្បួនដង្ហែរបិទយុទ្ធនាការ […]

គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០នាក់ គិតត្រឹមថ្ងៃទី២០ ខែកក្កដា

ក្រុមអ្នកនាំពាក្យគ.ជ.ប បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ គ.ជ.ប បានទទួលអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិជាង ៦០០ នាក់ បើប្រៀបធៀបនឹងការបោះឆ្នោតសកលកន្លងមក មានចំនួនជាង ៥០០នាក់តែប៉ុណ្ណោះ។ ចំពោះហេតុផលដែលគណបក្សនយោបាយចំនួន ២ ដែលត្រូវបាន គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញបដិសេធ ដោយសារគណបក្សមិនបានបំពេញលក្ខខណ្ឌតាមច្បាប់ និងតាមនីតិវីធី។ រីឯការឃោសនាបោះឆ្នោត គណបក្សនយោបាយនីមួយៗ កំពុងធ្វើសកម្មភាពតាមលទ្ធភាពរបស់ខ្លួនស្របតាមនីតិវិធីឃោសនាបោះឆ្នោត ដែលគិតមកដល់ពេលនេះមានរយៈពេល ២០ ថ្ងៃហើយ។ […]

ឯកឧត្តម ស៊ី ជីនពីង៖ សូមឱ្យមិត្តភាពចិន-កម្ពុជា រីកចម្រើនស្រស់បំព្រង និងមានវិបុលភាពជាអមតៈ

ក្នុងរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ទំនាក់ទំនងចិន-កម្ពុជា បានបន្តរីកចម្រើនកាន់តែរឹងមាំ ថែមទៀត ទោះបី​ជាមានការប្រែប្រួលនៃស្ថានការណ៍អន្តរជាតិក៏ដោយ។ ព្រះករុណា បានបន្តមរតក របស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្ដម សីហនុ “ព្រះបរមរតនកោដ្ឋ» ក្នុងកិច្ចខិតខំប្រឹងប្រែង និងការគាំទ្រយ៉ាងខ្ជាប់ខ្ជួន ដើម្បីពង្រឹងមិត្ត​ភាពរវាងកម្ពុជា និងចិន ដែលអាចចាត់ទុកបានថា ប្រទេសចិន ជាមាតុភូមិទី ២ ដែលតែងតែស្វាគមន៍ព្រះអង្គ។ នេះបើតាមលិខិតអបអរសាទររបស់ឯកឧត្តម ស៊ី […]