សម្តេចតេជោ ហ៊ុន សែន ចូលក្រាបថ្វាយបង្គំគាល់ព្រះមហាក្សត្រ មុនថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលនេះ

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យព្រះបរមរាជានុញ្ញាតិជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។ សូមជម្រាបថា នៅវេលាម៉ោង២រសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសារពិសេស ដែលនឹងធ្វើការផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងបន្តផ្ទាល់តាមបណ្តាស្ថានីយ៍ទូរទស្សនក្នុងស្រុក […]

សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមាននាយករដ្ឋមន្ត្រីថ្មី ចុះជួបកម្មករកម្មការិនី ក្រោយស្បថចូលកាន់តំណែង

សម្តេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ ផ្ញើសារដល់បងប្អូនកម្មករកម្មការិនី ចំពោះការសន្យារបស់សម្តេចកាលពីពេលកន្លងទៅ ក្នុងការចុះសួរសុខទុក្ខតាមបណ្តារោងចក្រសហគ្រាស ១០គោលដៅទៀត ក្រោយការបោះឆ្នោត។ ក្នុងសារសំឡេង, សម្តេចតេជោ ហ៊ុន សែន សុំការអភ័យទោសពីសំណាក់កម្មករកម្មការិនីទាំងអស់ ចំពោះការអាក់ខានមិនបានចុះសួរសុខទុក្ខតាមការសន្យា។ ប៉ុន្តែត្រូវលើកពេលទៅក្រោយការបង្កើតរាជរដ្ឋាភិបាលថ្មី ដោយសារឥលូវនេះ ស្ថិតក្នុងដំណាក់កាលនៃរាជរដ្ឋាភិបាលចាំផ្ទះ។ សម្តេចតេជោមានប្រសាសន៍ថាថា សម្តេចចង់ឲ្យអ្វីៗបានកើតឡើងនៅដំណាក់កាលនៃរាជរដ្ឋាភិបាលថ្មី ដែលនឹងត្រូវទៅជួបបងប្អូនកម្មករ-កម្មការិនី ទាំងអស់។ ដូច្នេះសម្តេចបញ្ជាក់ឡើងវិញថា […]

ត្រឹមតែ១ថ្ងៃបោះឆ្នោត មានរថយន្តរហូតជាង ២ម៉ឺនគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា យោងតាមរបាយការណ៍ចរាចរណ៍ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ពោលគឺចប់ថ្ងៃបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានរថយន្តជាង២ម៉ឺន គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ។របាយការណ៍នេះ ត្រូវបានបង្ហាញឡើងកាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។

កម្ពុជា និងចិន បន្តពង្រឹងភាពជាដៃគូឱ្យកាន់តែស៊ីជម្រៅក្នុងឱកាសខួបអនុស្សាវរីយ៍ការទូត

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលការជួបសម្តែងការគួរសមពីសំណាក់លោក ឈាន ហុងសាន អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន និងគណៈប្រតិភូ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។ កិច្ចពិភាក្សាបានផ្ដោតលើប្រធានបទទ្វេភាគីជាច្រើន ដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានការបោះឆ្នោត​សកល​នៅកម្ពុជា ការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ។ ភាគីទាំងពីរបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការធ្វើឱ្យស៉ីជម្រៅបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៃភាព​ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ […]

អូស្ត្រាលី ប្តេជ្ញាគាំទ្រដល់មហិច្ឆតារបស់កម្ពុជា និងសម្រេចបន្តផ្ដល់ជំនួយអភិវឌ្ឍន៍ផ្លូវការជាង ៨០លានដុល្លារ

តាមការបញ្ជាក់នៅក្នុងលិខិតរួមថ្មីៗនេះ របស់លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា […]

ចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែ កំពុងបន្តជួសជុលតភ្ជាប់បំណែកថ្មឡើងវិញ

ក្រុមអភិរក្សថ្មនៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលចម្លាក់បង្កាន់ដៃនាគប្រវែង២៤ម៉ែត្រ ស្ថិតនៅខាងជើង ឈៀងខាងកើតនៃប្រាសាទបន្ទាយសំរែ ដែលធ្លាក់បាក់ជាច្រើនកំណាត់រយៈពេលជាយូរមកហើយនោះឱ្យប្រសើរឡើងវិញ។ កិច្ចការងារជួសជុលនេះ ធ្វើឡើងដើម្បីលើកតម្លៃឡើងវិញនូវប្រាសាទបន្ទាយសំរ៉ែ ក៏ដូចជា ធ្វើឱ្យមាននិរន្តរភាពសម្រាប់ការអភិរក្សប្រាសាទខ្មែរ។ ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាលោក ឡុង ណារី ពន្យល់ថា ការងារជួសជុលចម្លាក់បង្កាន់ដៃនាគនៅប្រាសាទបន្ទាយសំរែនេះ បានចាប់ផ្តើមរយៈពេលជិត២ខែមកហើយ។ ក្រុមការងារបានប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា ដោយព្យាយាមមិនយកថ្មថ្មីមកជំនួសទេ ដោយកំពុងតែខំប្រឹងប្រែងស្វែងរកបំណែកចម្លាក់ទាំងនេះមកពីទីផ្សេងៗតាមដែលអាចស្វែងរកបាន។ ក្រុមអ្នកបច្ចេកទេសពន្យល់ថា ការប្រើបំណែកថ្មថ្មីទៅប៉ះជាមួយនិងបង្កាន់ដៃនាគនោះ អាចធ្វើឡើងនៅត្រង់តែចំណុចណាដែលសំខាន់ខ្វះមិនបាន ហើយលុះណាតែពុំអាចស្វែងរកបំណែកដើមឃើញប៉ុណ្ណោះ។ជាច្រើនឆ្នាំមកហើយ បង្កាន់ដៃនាគរបស់ប្រាសាទបន្ទាយសំរែ មានបញ្ហាប្រឈមខ្លាំង […]

ប្រធានាធិបតីចិន ផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានជ័យជំនះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា

ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ញើសារអបអរសាទរយ៉ាង​កក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០​២៣។ នេះបើតាមលិខិតអបអរសាទររបស់ប្រធានាធិបតីចិន ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថាន​ទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី២៥ ខែកក្កដានេះ៕

សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៊ី ៖ ការបោះឆ្នោតនៅកម្ពុជា ធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង

សភាសង្គមស៊ីវិលនៃសហព័ន្ធរុស្ស៉ី  បានលើក ឡើងថា ការបោះឆ្នោតនៅកម្ពុជា បានធ្វើឡើងប្រកបដោយសុវត្ថិភាព ឯករាជ្យមិនលម្អៀង មានវិជ្ជាជីវៈ តម្លាភាព ស្របតាមស្តង់ដារអន្តរជាតិ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតនៅកម្ពុជា។

រយៈពេលតែ ២ថ្ងៃ ទឹកធ្លាក់ថ្មក្រាលទទួលភ្ញៀវទេសចរ ៣,៧០០នាក់ រកចំណូលបានជាង ៥លានរៀល

យោងតាមរបាយការណ៍របស់សហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ថ្មក្រាល ភ្ញៀវទេសចរណ៍ ចំនួន ៣,៧០០នាក់ បានមកកម្សាន្តក្នុងរយៈពេលតែ​២ថ្ងៃ គឺថ្ងៃទី ២៣-២៤ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងរយៈពេល ២ថ្ងៃនេះ សហគមន៍អាចទទួលបានចំណូលបាន ចំនួន ៥ ៥៤៩ ០០០រៀល ដើម្បីចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍សហគមន៍។ ក្រសួងបរិស្ថានបានលើកឡើងថា បោះឆ្នោតរួចហើយ ប្រជាជនក៏បានដើរកម្សាន្ត តាមតំបន់ទេសចរណ៍ធម្មជាតិថែមទៀត។ សូមជម្រាបថា តំបន់ទេសចរណ៍ធម្មជាតិទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទម្ព ឃុំជៀប […]

មន្ទីរពេទ្យគន្ធបុប្ផា សុំចិត្តម្ចាស់ផេកហ្វេសប៊ុកមួយកុំបង្ហោះជេរប្រមាថមន្ទីរពេទ្យជាសាធារណៈ នាំឲ្យមានការភ័ន្តច្រឡំ

មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈផេកហ្វេសប៊ុក Dr. Beat Richner នៅថ្ងៃទី២៤ ខែកក្កដានេះ បានឲ្យដឹងថា នៅថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍មួយ ដែលបានបង្ហោះvideo clip ថតក្នុងទីធ្លាពិគ្រោះជំងឺក្រៅនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងថតសម្លេងខ្លនឯងដោយសេចក្តីខឹងក្រោធក្នុង Facebook មាន account ឈ្មោះ T & S Online (បង្ហោះតែប៉ុន្មាននាទីក្រោយប៉ុណ្ណោះ) ដោយពុំដឹងរឿងរ៉ាងយ៉ាងណានោះទេ (?) […]