អាជ្ញាធរឃាត់ឡានដឹកស៊ុតសត្វមាន់ ២ម៉ឺន៤ពាន់គ្រាប់ដោយខុសច្បាប់ មកពីវៀតណាមចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ

នៅវេលាម៉ោង ២ និង ១០នាទី នាថ្ងៃទី២៧ ខែកក្កដាឆ្នាំ ២០២៣ ដោយមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ជាប្រភេទរថយន្តដឹកអ្នកដំណើ១៥កៅអី ស្លាកលេខភ្នំពេញ២AE-2156 ពណ៌ស ដឹកស៊ុតសត្វមាន់ ចំនួន២៤០០០គ្រាប់ មកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ចូលមកលក់ចែកចាយក្នុងខេត្តព្រះសីហនុ […]

សម្តេចតេជោ ហ៊ុន សែន អរគុណនាយករដ្ឋមន្ត្រីវៀតណាម នាយករដ្ឋមន្ត្រីឡាវ ប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីចិន ដែលបានហៅទូរស័ព្ទ និងផ្ញើសារជូនពរសម្តេច

នៅក្នុង​ Twitter ផ្លូវការសម្តេចតេជោ​នៅយប់ថ្ងៃទី២៦ ខែកក្កដា សម្តេចេជោបានលើកឡើងថា៖ “ខ្ញុំសូមអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម ដែលបានហៅទូរស័ព្ទ មកជូនពរខ្ញុំកាលពីព្រឹកថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០​២៣កន្លងទៅ។ ជាមួយនោះខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ដែលបានផ្ញើសារតាមរយៈតេឡេក្រាម មកជូនពរខ្ញុំកាលពីល្ងាចថ្ងៃ២៤ ខែកក្កដា ឆ្នាំ២០២៣។ ទោះបីលទ្ធផលផ្លូវការមិនទាន់បានប្រកាសតែការហៅទូរស័ព្ទ និងផ្ញើសារមកជូនពរក្រៅផ្លូវការ គឺជាកាយវិការមិត្ត​ភាពស្រឡាញ់រាប់អានគ្នា បន្ទាប់ពីកម្ពុជាចាត់តាំងការបោះឆ្នោតបានល្អជាមួយ និងជោគជ័យរបស់គណបក្សប្រជា​ជនកម្ពុជា។ ខ្ញុំក៏សូមអរគុណចំពោះ ឯកឧត្តមប្រធានាធិបតី និង ឯកឧត្តមនាយករដ្ឋមន្ត្រី […]

សម្តេចតេជោ ហ៊ុន សែន៖ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

នៅក្នុង​Twitter ផ្លូវការសម្តេចតេជោ​ថ្ងៃទី២៦កក្កដានេះ​ សម្តេចបានបង្ហោះសារដ៏មានអត្ថន័យបំផុតដែលចងចាំជានិច្ចក្នុងជីវិតតស៊ូ​ ” វាជាការគាប់ជួនមួយដែលថ្ងៃនេះខ្ញុំបានប្រកាសថា ហ៊ុន ម៉ាណែតនឹងក្លាយជានាយករដ្ឋមន្ត្រីក្រោយសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តសម្រាប់គណរដ្ឋមន្ត្រី នាថ្ងៃ២២សីហា២០២៣ខាងមុខនេះ។ ល្ងាចនេះទូរទស្សន៍បាយន្ត័ចាក់ផ្សាយ រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញ បូណ៍មីភាគ៧២គឺចំពេលដែលម៉ាណែត ចាកផ្ទៃម្តាយថ្ងៃ២០តុលា១៩៧៧។ ជិវិតកូនពិតជាកំសត់ណាស់តែកូនជាមួយម្តាយបានខិតខំរស់ ដើម្បីជួបជុំជាមួយពុក វិញ” ។ Twitter ផ្លូវការសម្តេចតេជោ​បានបន្តថា ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជាកូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន៕

ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ការដឹកនាំរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នឹងនៅតែបន្តបម្រើដោយស្មោះស្ម័គ្រចំពោះជាតិ និងប្រជាជន

តាមសំណេរលើហ្វេសប៊ុកនៅថ្ងៃទី២៦ ខែកក្កដានេះ បេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា លើសពីឪពុក…ជាឪពុកដែលតែងតែផ្តល់ក្តីស្រលាញ់ដល់កូនៗ ជាគ្រូជាអ្នកដឹកនាំឆ្នើម និងជាគម្រូ។ ការគូសបញ្ជាក់របស់លោក ហ៊ុន ម៉ានី ធ្វើឡើងបន្ទាប់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រកាសឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីបន្តវេនសម្រាប់អាណត្តិទី៦នេះ នៅរសៀលនេះ។ ឯកឧត្តម ហ៊ុន ម៉ានី […]

ឯកឧត្តម ស សុខា៖ សាររបស់សម្ដេចតេជោ និងការរៀបចំរបស់ថ្នាក់ដឹកនាំបក្ស គឺជាផែនការជាតិគ្រប់ជ្រុងជ្រោយ!

ឯកឧត្តម ស សុខា បេក្ខជនតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា មណ្ឌលខេត្តព្រៃវែង បានលើកឡើងនៅលើហ្វេសប៊ុកផ្លូវការឯកឧត្តមនៅយប់ថ្ងៃទី២៦ ខែកក្កដានេះថា សេចក្ដីថ្លែងសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការសម្រេចជាឯកច្ឆ័នរបស់ឥស្សរជនជាថ្នាក់ដឹកនាំគណបក្ស ជាពិសេស ព្រះរាជតម្រិះរិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃយើង គឺជាការរៀបចំផែនការជាតិដ៏គត់មុត ប្រកបដោយទស្សនាទានវែងឆ្ងាយ គ្រប់ជ្រុងជ្រោយ ប្រាកដនិយម សម្រាប់ជាឧត្ដមប្រយោជន៍នៃអនាគតកម្ពុជា ក្នុងក្របខ័ណ្ឌធានាប្រក្រតីភាពនៃស្ថាប័នជាតិ រួមមាន រាជរដ្ឋាភិបាល រដ្ឋសភា និងព្រឹទ្ធសភាជាដើម។ ឯកឧត្តមបន្តថា៖ […]

សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះមហាក្សត្រ ដែលផ្តល់ការគាំទ្រចំពោះការតែងតាំសមាសភាពនាយករដ្ឋមន្ត្រី និងការបង្កើតរាជរដ្ឋាភិបាលថ្មី

សម្តេចតេជោ ហ៊ុន សែន អរព្រះគុណព្រះករុណា ព្រះមហាក្សត្រ និងហ្លួងម៉ែ ដែលតែងតែផ្តល់ព្រះទ័យលើកទឹកចិត្ត ជាពិសេសការចូលក្រាបបង្គំគាល់ព្រះមហាក្សព្រឹកនេះ អ្វីដែលជាសំណើរទាក់ទងនឹងការតែងតាំសមាសភាព ការរៀបចំកោះប្រជុំសភា និងការបង្កើតរាជរដ្ឋាភិបាលថ្មី គឺព្រះអង្គបានផ្តល់នូវការគាំទ្រ។ សម្តេចតេជោបានលើកឡើងក្នុងពេលថ្លែងពិសេសជូនជនរួមជាតិ នៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន៖ បន្ទាប់ពីសម្តេចលែងជានាយករដ្ឋមន្រ្តី សម្តេចតេជោនៅតែតួអង្គអ្នកនយោបាយដឹកនាំប្រទេសជាបន្តទៀត

តាមរយៈការថ្លែងការណ៍ពិសេស នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចនឹងមិនបន្តកាន់មុខតំណែងជានាយករដ្ឋមន្រ្ដីទៀតទេ ខណៈសម្តេចតេជោ អះអាងថា ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយរដ្ឋមន្រ្តីថ្មីយ៉ាងយូរ៣ សប្តាហ៍ខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា និងទទួលការតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ

សម្តេចតេជោ ហ៊ុន សែន នឹងទៅកាន់តំណែងប្រធានព្រឹទ្ធសភា ជំនួសសម្តេច សាយ ឈុំ បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា ឆ្នាំ២០២៤។ ក្រោយពេលសម្តេចលាឈប់ពីរាជរដ្ឋាភិបាល សម្តេចនឹងត្រូវព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រផងដែរ។ នេះបើតាមការថ្លែងសារពិសេស ជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ៕ អត្ថបទ៖ អក្ខរា

សម្តេចតេជោ ហ៊ុន សែន៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មី នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ

នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅអាណត្តិទី៧ ជំនួសសម្តេចតេជោ ហ៊ុន សែន ដែលសម្រេចមិនបន្តធ្វើជានាយករដ្ឋមន្ត្រីតទៅទៀត។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលជា នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្រាប់អាណត្តិថ្មី នឹងត្រូវប្រកាសនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

TOP NEWS: សម្តេចតេជោ ហ៊ុន សែន ប្រកាសមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីទៀតទេ ហើយតំណែងនាយករដ្ឋមន្ត្រីថ្មី គឺជាឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ សម្តេចតេជោ បានថ្លែងសារពិសេសជូនជនរួមជាតិនៅរសៀលថ្ងៃទី២៦ ខែកក្កដានេះ។ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្រៅពីសម្តេចឈប់បន្តកាន់តែតំណែងជានាយករដ្ឋមន្ត្រី ក្នុងនោះ សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច […]