អាជីវកម្មក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ទទួលបានហិរញ្ញប្បទាន ៥៤ លានដុល្លារពីធនាគារ SME

ធនាគារ SME បានប្រកាសឱ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ មានអាជីវកម្មស្ថិតក្នុងវិស័យទេសចរណ៍ចំនួន ៣៤៩ ដែលទទួលបានហិរញ្ញប្បទាន ពីគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេសចរណ៍ (TRCS) ជាមួយទំហំហិរញ្ញប្បទានចំនួន ៥៤ លានដុល្លារអាមេរិក ឬស្មើនឹង ៣៦% នៃគម្រោងថវិកាសរុប ១៥០ លានដុល្លារអាមេរិក។

មេទ័ពកម្ពុជា-ថៃ ជួបពិភាក្សាគ្នាជំរុញការពង្រឹងពង្រីកចំណង មិត្តភាពឲ្យកាន់តែល្អប្រសើរឡើង

នៅថ្ងៃទី០៣ ខែសីហានេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានទទួលជួបគណៈប្រតិភូយោធាជាន់ខ្ពស់កងទ័ពភូមិន្ទថៃ ដឹកនាំដោយនាយឧត្តមសេនីយ៍ ធិទិឆ័យ ធៀនថង (Thitichhai Thienthorng) នាយសេនាធិការចម្រុះកងទ័ពភូមិន្ទថៃ ក្នុងឱកាសអញ្ជើញមកបំពេញដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំសេនាធិការជាន់ខ្ពស់ កម្ពុជា-ថៃ លើកទី៧ (The 7th Cambodia – Thailand Senior Staff talk (SST7) ឆ្នាំ២០២៣ ដែលសមភាគីកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី ០២-០៥ ខែសីហា ឆ្នាំ ២០២៣នេះ ។  

រដ្ឋមន្ត្រីក្រសួងការងារ៖ នៅក្នុងប្រទេសកម្ពុជា មិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែ…

នៅក្នុងប្រទេសកម្ពុជាមិនខ្វះទេការងារដែលមានចំណូលសមរម្យដូចនៅប្រទេសថៃ ប៉ុន្តែដោយសារតែប្រជាពលរដ្ឋចង់ទៅធ្វើការនៅក្រៅប្រទេស ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាក៏ផ្ដល់ជម្រើស និងជួយសម្របសម្រួលឱ្យពួកគេបានទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងជំនួបជាមួយឯកឧត្តម ឆឺតគៀត អាត់ថៈកន (Cherdkiat ATTHAKOR) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ ឯកឧត្តមរដ្ឋមន្រ្តីបានសំដែងអំណរគុណ ចំពោះភាគីថៃដែលបានយកចិត្តទុកដាក់ដល់ការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនដល់ពលករកម្ពុជា ព្រមទាំងបានបង្កលក្ខណៈងាយស្រួលដល់ពួកគេក្នុងការស្នាក់នៅ និងបំពេញការងារនៅប្រទេសថៃ ដែលចាត់ទុកថាជានយោបាយឈ្នះ-ឈ្នះមួយរបស់ភាគីទាំង២ […]

អបអរសាទរអ្នកព្រែកប្រា! គម្រោងសាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តំបន់ព្រែកប្រា ឈានដល់…

រដ្ឋបាលរាជធានីភ្នំពេញ​នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស លើគម្រោង​សាងសង់ស្ពានបេឡេឆ្លងកាត់ទន្លេបាសាក់តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវលេខ៣៦៩ នៃតំបន់ព្រែកប្រា។ គម្រោងសាងសង់ស្ពានដែកថ្មី នៅដងទន្លេបាសាក់នេះ នឹងត្រូវរុះរើពីស្ពានដែកឬស្សីកែវឆ្លងកាត់ដងទន្លេសាបទៅសង់នៅទីតាំងថ្មីតាមដងទន្លេបាសាក់ក្នុងសង្កាត់ព្រែកប្រា ដើម្បីជួយដោះស្រាយចរាចរណ៍នៅតំបន់ច្បារអំពៅ បន្ទាប់ពីស្ពានបេតុងឬស្សីកែវបានសាងសង់រួច និងបានដាក់ឱ្យប្រើប្រាស់រួចមក៕ អត្ថបទ៖ អក្ខរា

ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ(NCDM) បានឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែសីហានេះថា ទឹកស្ទឹងព្រែកត្នោតក្នុងភូមិសាស្រ្តខណ្ឌដង្កោ ស្រកចុះទៅវិញលែងជាក្ដីបារម្ភ។ នៅរដូវវស្សាជារៀងរាល់ឆ្នាំ ទឹកស្ទឹងព្រែកត្នោតតែងតែឡើងជារឿងធម្មតា។ ថ្មីៗនេះ អាជ្ញាធរបានជូនដំណឹងជូនដល់ប្រជាពលរដ្ឋតាមបណ្តោយសណ្តរស្ទឹងព្រែកត្នោត សូមមានការប្រុងប្រ.យ័ត្ន ចំពោះការហក់ឡើងនៃទឹកជំនន់ដែលហូរចាក់មកពីខេត្តកំពង់ស្ពឺតាមទំនប់៧មករា (កំពង់ទួល)។ អាជ្ញាធរណែនាំឲ្យប្រជាពលរដ្ឋ ត្រៀមខ្លួនទុកជាមុន ដូចជា រៀបចំសម្ភារៈទុកដាក់លើធ្នើ និងឧស្សាហ៍ងើបមើលទឹកស្ទឹង ប្រសិនបើទឹកឡើងធំ នឹងប្រញាប់ទៅទីទួលមានសុវត្ថិភាព និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានផងដែរ៕

អាជ្ញាធរជាតិអប្សរា បន្តយុទ្ធនាការដាំដើមឈើ និងស្មៅ នៅលើដីតំបន់អង្គរដែលពលរដ្ឋទៅកាន់ទីកន្លែងថ្មី

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនមេនូឡាយហ៍្វ ខេមបូឌា រួមគ្នាដាំស្មៅ និងដើមឈើបន្ថែម នៅបរិវេណជ្រុងពាយ័ព្យ នៃកសិន្ធុអង្គរ ដើម្បីអភិរក្សរមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក ឱ្យកាន់តែមានទេសភាពស្រស់បំព្រង គ្រប់រដូវកាល។ អញ្ជើញចូលរួមក្នុងឱកាសនោះមាន ឯកឧត្តម ឡុង កុសល អគ្គនាយករង តំណាងឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកស្រី កាន់ […]

អាណត្តិទី៧នេះ លោក នេត សាវឿន និងលោក ស៊ុន ចាន់ថុល នឹងឡើងកាន់តំណែងឧបនាយករដ្ឋមន្រ្តី

នៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានប្រកាសថា អគ្គស្នងការដ្ឋាននគរបាលជាតិ លោក នេត សាវឿន និងលោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន នឹងត្រូវផ្លាស់ប្ដូរឲ្យទៅ កាន់តំណែងជាឧបនាយករដ្ឋមន្ត្រី សម្រាប់គណៈរដ្ឋមន្រ្តីថ្មី ដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ 

សម្តេចតេជោ ហ៊ុន សែន៖ បើឯកឧត្តម ហ៊ុន ម៉ាណែត មានគ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងត្រឡប់មកធ្វើជានាយករដ្ឋមន្ត្រីវិញ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកូនខ្ញុំ (ហ៊ុន ម៉ាណែត) មានគ្រោះថ្នាក់ដល់ជីវិត សម្តេចនឹងវិលត្រឡប់​មកកាន់នាយករដ្ឋមន្ត្រីវិញមួយរយៈ ហើយបន្ទាប់ពីនោះសម្តេចនឹងធ្វើការជ្រើសរើសអ្នកណាជានាយករដ្ឋមន្ត្រីបន្ទាប់។ សម្តេចតេជោ បានថ្លែងបែបនេះ ងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់​មូល​មហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) និងផ្លូវខ្នែង ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣៕

ថ្ងៃនេះ ជាការថ្លែងលើវេទិកាសាធារណៈជាលើកចុងក្រោយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រី

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះជាការថ្លែងលើវេទិកាជាសាធារណៈជាលើកចុងក្រោយសម្រាប់សម្តេចក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីបានកាន់តំណែងនេះអស់រយៈពេលជាង ៣៨ឆ្នាំ។ ពីវេទិកាសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រវាត់ក្រុងទី៣ នៅព្រឹកថ្ងៃទី០៣ ខែសីហា សម្តេចតេជោមានប្រសា​ស​ន៍​ថា៖ “ថ្ងៃនេះគឺជាពេលវេលាចុងក្រោយដែលហ៊ុន សែន និយាយក្នុងឋានៈជានាយករដ្ឋមន្ត្រី ប៉ុន្តែហ៊ុន សែន អត់ទាន់ទៅណាទេ ហ៊ុន សែន នៅតែក្តាប់គ្រប់គ្រងសភាពការណ៍នៅក្នុងប្រទេសកម្ពុជានៅឡើយ”។ សូមបញ្ជាក់ថា នៅមិនយូរទេក្នុងខែសីហា ឆ្នាំ២០២៣​ ឯកឧត្តមបណ្ឌិត […]