សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី៩ ខែសីហានេះ បានចេញសារសម្លេងទាក់ទងជាមួយតំណែងប្រធានរដ្ឋសភាថ្មី។ សម្តេចតេជោបានប្រកាសថា តំណែងប្រធានរដ្ឋសភាត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មក ដោយកំណត់យកលោកជំទាវ ឃួន សុដារី ដែលបច្ចុប្បន្នជាអនុប្រធានទី២ នៃរដ្ឋសភា នឹងឡើងធ្វើជាប្រធានរដ្ឋសភាសម្រាប់នីតិកាលទី៧ ដែលជាការលើកកម្ពស់តួនាទីរបស់ស្ត្រី។ សម្តេចតេជោ ក៏បានឲ្យដឹងថា អនុប្រធានទី១នៃរដ្ឋសភា គឺឯកឧត្តម ជៀម យៀប ដដែល ខណៈអនុប្រធានទី ២នៃរដ្ឋសភា គឺឯកឧត្តម […]
Category: សង្គម
ព្រះមហាក្សត្រ កោះប្រជុំសភាលើកដំបូង សម្រាប់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្រ្ត នីតិកាលទី៧
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានផ្ញើព្រះរាជសារកោះអញ្ជើញបេក្ខជនជាប់ឆ្នោតទាំង ១២៥រូប ដើម្បីចូលរួមប្រជុំរដ្ឋសភាលើកដំបូង សម្រាប់នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ។ តាមទម្លាប់ដូចនីតិកាលមុនៗ ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម័យប្រជុំជាលើកដំបូងរបស់រដ្ឋសភា ដោយមានថ្នាក់ដឹកនាំជាតិជាន់ខ្ពស់ថ្វាយព្រះពរស្វាគមន៍ និងកងកិត្តិយសត្រែទ័ពថ្វាយព្រះរាជវន្ទនកិច្ចរួចមក ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងថ្វាយគ្រឿងសក្ការបូជា ព្រះបរមរូបព្រះបាទជ័យវរ្ម័នទី៧ និងព្រះពុទ្ធរូប នៅខាងក្នុងវិមានរដ្ឋសភា […]
ក្រសួងអប់រំ ណែនាំឲ្យសាលារៀនធ្វើតេស្តស្តង់ដា ដើម្បីស្វែករកសមត្ថភាពពិតប្រាកដរបស់សិស្ស និងជួយសិស្សឱ្យទាន់ពេលវេលា
ក្រសួងអប់រំ យុវជន និងកីឡា ក្រោមគាំទ្រដោយធនាគារអភិវឌ្ឍអាស៊ី បានរៀបចំសិក្ខាសាលាស្ដីពី ការបំប៉នគ្រូបង្គោលលើការអនុវត្តកម្មវិធីសាលារៀនគំរូ (SBM) ពីថ្ងៃទី០៧-១១ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយកគ្រប់គ្រងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិ បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រសួង ក្រុមការងារគាំទ្រសាលារៀន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ ទីប្រឹក្សាគម្រោង VSO អង្គការ KAPE […]
ឱកាសការងារជិត៨០០កន្លែង នៅក្នុងក្រុមហ៊ុនធំៗចំនួន១១ ត្រៀមស្វាគមន៍យុវជនកម្ពុជា
ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន ៧៤១ កន្លែង សម្រាប់និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ ងារជាតិមុខរបរ និងការងារ(NEA)។នេះបើតាមការឱ្យដឹងពី ភ្នាក់ងារជាតិមុខរបរ និងការងារ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០២៣។
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំកសិករគួរត្រៀមស្រូវទុកក្នុងជង្រុកឡើងវិញ ជាជាងទិញអង្ករតាមទីផ្សារ
“កសិករខ្មែរបច្ចុប្បន្នបានប្តូរទម្លាប់ពីការរក្សាស្រូវទុកតាមផ្ទះសម្រាប់ជាស្បៀងបម្រុង មកជាការលក់ស្រូវនៅវាលស្រែទាំងអស់ ហើយយកលុយទិញអង្ករតាមទីផ្សារ…។ ឆ្នាំ២០២៣នេះ តម្លៃស្រូវនៅតាមវាលស្រែហក់ឡើង ដែលជាការសាទរសម្រាប់កសិករផលិតស្រូវ តែកសិករ ក៏គួរត្រៀមស្រូវទុកដាក់ក្នុងជង្រុកឡើងវិញផងដែរ សម្រាប់ជាស្បៀងបម្រុងផ្គត់ផ្គង់ក្នុងគ្រួសារ។ខ្ញុំក៏ជាកសិករ ខ្ញុំយល់ពីការលំបាករបស់កសិករ!”។ នេះជាការលើកឡើងលើហ្វេសប៊ុកឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣នេះ៕
កាយរឹទិ្ធកម្ពុជា ៤៧រូប និងអ្នកចូលរួមប្រមាណ ៣ម៉ឺននាក់ ត្រូវបានជម្លៀសចេញពីកន្លែងបោះជំរំកាយរឹទិ្ធពិភពលោកនៅកូរ៉េខាងត្បូង
គណៈប្រតិភូយុវជនកាយរឹទិ្ធជាតិកម្ពុជាដែលកំពុងស្នាក់នៅបោះជំរំ បានធើ្វដំណើរតាមរថយន្តឆ្ពោះមករដ្ឋធានីសេអ៊ូល មុនការមកដល់របស់ព្យុះ Typhoon Khanun នៅថ្ងៃទី៨ ខែសីហា ២០២៣នេះ។ ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា ការបោះជំរំកាយរឹទិ្ធពិភពលោកលើកទី២៥ ផ្លាស់ប្តូរទីតាំងទៅរដ្ឋធានីសេអ៊ូល។ យោងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ស្តីពីការព្យាករណ៍អាកាសធាតុពីការមកដល់ព្យុះ Typhoon Khanun ប្រភេទព្យុះកម្រិត-II មានល្បឿនខ្យល់លើសពី ១០០គម/ម៉ោង និងមកដល់ឆ្នេរខាងកើតខេត្តប៊ូសាន នាថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣នេះ។ […]
គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត» មានន័យថា បណ្ឌិតគ្រប់គ្រងរក្សាប្រទេសប្រកបដោយសេចក្តីថ្កុំថ្កើងរុងរឿង
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់។ នេះបើតាមព្រះរាជក្រឹត្យនៅថ្ងៃទី៨ ខែសីហានេះ។ លោកបណ្ឌិត គិន ភា មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចេញសេចក្តីពន្យល់គោរមងារ «កិត្តិទេសាភិបាលបណ្ឌិត»។ បើតាមលោកបណ្ឌិត គោរមងារពិសេសនេះ កើតចេញពីបន្សំនៃពាក្យ : […]
កំណាត់ផ្លូវជាតិលេខ៧៦ អាចជួសជុលតាមពីរជម្រើស គឺជួសជុលលើគន្លងផ្លូវចាស់ ឬសាងសង់លើគន្លងផ្លូវវាងថ្មី
ស្របពេលដែលការដ្ឋានស្ថាបនាផ្លូវវាង កំណាត់ផ្លូវជាតិលេខ៧៦(ស្នួល-សែនមនោរម្យ) ដែលបានរអិលបាក់ ត្រង់ចំណុចអូរងើយ ចន្លោះ PK94+080 – PK94+150 កំពុងបន្តអនុវត្ត ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ថានភាព និងត្រួតពិនិត្យការងារបច្ចេកទេសបន្ថែម នាថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធានាបានថាផ្លូវវាង ដែលបានបើកឱ្យចរាចរណ៍ជាបណ្តោះអាសន្ន កាលពីថ្ងៃទី០៧ […]
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អំណរគុណចំពោះសារអបអរសាទរពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលជាការលើកទឹកចិត្តដ៏មហិមា
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះសម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារអបអរសាទរចំពោះឯកឧត្តម ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងឯកឧត្តម ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ តាមរយៈសំណេរលើហ្វេសប៊ុកនៅថ្ងៃទី៨ […]
នាយករដ្ឋមន្ត្រីសិង្ហបុរី ទន្ទឹងរង់ចាំបន្តធ្វើការជាមួយនាយករដ្ឋមន្រ្តីថ្មីកម្ពុជា ដើម្បីជំរុញភាពជាដៃគូឲ្យកាន់តែស៊ីជម្រៅខ្លាំងថែមទៀត
ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានផ្ញើសារអបអរសាទរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ នេះបើយោងគេហទំព័រក្រសួងការបរទេសសឹង្ហបុរី ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា «ខ្ញុំសូមអបអរសាទរចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២៣នេះ។ លទ្ធផលបោះឆ្នោតសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីការបន្តគាំទ្រចំពោះភាពជាអ្នកដឹកនាំ និងចក្ខុវិស័យរបស់ សម្តេចនាយករដ្ឋមន្រ្តី […]