ព្រះមហាក្សត្រ មានជំនឿថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោបាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ

ព្រះករុណា​ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី នឹងបំពេញភារកិច្ចតាមគោលនយោ​បាយ បន្តជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍ និងពង្រឹងប្រព័ន្ធការពារសង្គម ដែលមានវិសាលភាពគ្របដណ្តប់ប្រជាពលរដ្ឋគ្រប់រូប ទាំងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ដោយចីរភាព ដើម្បីធានាអត្ថិភាពដ៏រឹងមាំនៃអត្តសញ្ញាណជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របគ្នានឹងការលើកកម្ពស់សីលធម៌ សម្រាប់ភាពសុខដុមនៃសង្គមជាតិ។ នេះបើយោងតាមរយៈព្រះរាជសុន្ទរកថា ព្រះមហាក្សត្រ នៅក្នុងពិធីបើកសម័យប្រជុំដំបូងរដ្ឋសភា នីតិកាលទី ៧ […]

ព្រឹកនេះ​ ព្រះមហាក្សត្រ យាងបើកសម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧

សម័យប្រជុំដំបូងរបស់រដ្ឋសភា សម្រាប់នីតិកាលទី៧ ត្រូវធ្វើឡើង នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះហេីយ​ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងនោះមានតំណាងរាស្ត្រជាប់ឆ្នោតមកពីគណបក្សប្រជាជនកម្ពុជា ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៥រូប។ យោងតាមការជូនដំណឹងរបស់រដ្ឋសភា សម្រាប់សម័យប្រជុំលើកដំបូងនេះនឹងចាប់ផ្តើមនៅម៉ោង៨:០០ព្រឹក ក្រោមព្រះរាជអធិបតីភាពព្រះមហាក្សត្រ ហើយបន្ទាប់មកមានការថតរូបអនុស្សាវរីយ៍ នៅខាងមុខរដ្ឋសភា។ បន្ទាប់មក រដ្ឋសភា នឹងបើកសម័យប្រជុំលើកទី១ នីតិកាលទី៧ […]

អាជីវកម្មទេសចរណ៍ ៣៦ទីតាំង ត្រូវបានទទួលស្គាល់ជា «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣»

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ មូលដ្ឋានអាជីវកម្ម ទេសចរណ៍ទូទាំងប្រទេសបានចូលរួមក្នុងចលនាប្រឡងប្រណាំង «អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣» ស្របតាមទស្សនទាន IBEST។ ក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែសីហានេះ អបអរសាទរដល់អាជីវកម្មទេសចរណ៍ទទួលបានការវាយតម្លៃបញ្ជាក់ទទួលស្គាល់ជា“អាជីវកម្មទេសចរណ៍ឆ្នើម ក្នុងយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣” ក្នុងនោះ៖ រាជធានីភ្នំពេញមានចំនួន ២៧ទីតាំង និងខេត្តសៀមរាបមានចំនួន ០៩ទីតាំង៕

ទូតកម្ពុជាប្រចាំប្រទេសជប៉ុន៖ ការផ្សាយរបស់កាសែត The Cambodia Daily ជាព័ត៌មានមួលបង្កាច់ខុសពីការពិតទាំងស្រុង

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១៩ ខែសីហានេះ ចេញសេចក្ដីបកស្រាយបំភ្លឺ ពាក់ព័ន្ធនឹងការចុះផ្សាយរបស់កាសែត The Cambodia Daily លើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ក្នុងសេចក្តីបំភ្លឺ ស្ថានទូតកច្រានចោលចំពោះការចុះផ្សាយរបស់សារព័ត៌មាន The Cambodia Daily ស្ដីពី “ពលករខ្មែរប្រព្រឹត្តអំពើចោរកម្មដោយសារគ្មានការជួយដោះស្រាយ ពីស្ថានទូតខ្មែរ” នៅលើបណ្តាញ Facebook នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ […]

បើកបង្ហាញ! ក្រុមក្រិដ្ឋជនរំដោះអ្នកទោសមេក្លោងគ្រឿងញៀន បង្ក្រាបបាន ៧នាក់, មាន៦នាក់ ជាជនជាតិខ្មែរអាមេរិក និងជនជាតិចិនអាមេរិកម្នាក់

ឯកឧត្តម នាយឧត្តមសេនីយ៍  ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៩ ខែសីហានេះ បានធ្វើសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលនៃការចុះបង្ក្រាបបទល្មើសរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានឲ្យដឹងថា កម្លាំងអង្គភាពជំនាញជាច្រើនស្ថាប័ន បានរួមដៃគ្នាយ៉ាងស្អិតរមួតឈានដល់ការចាប់ខ្លួនក្រុមក្រិដ្ឋជនរំដោះអ្នកទោសមេក្លោងគ្រឿងញៀន បង្ក្រាបបាន ០៧នាក់ (ស្រីម្នាក់), ក្នុងនោះ […]

គ្រឿងញៀនជាង ១០០គីឡូ ប្រមូលពីខេត្តចំនួន៣ ត្រូវបានដុតបំផ្លាញចោល

គ្រឿងញៀនជាង ១២៨គីឡូក្រាម ប្រមូលមកពីខេត្តសៀមរាប ព្រះវិហារ កំពង់ធំ ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ នៅស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ មាសវិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ពិន ប្រាកដ អភិបាលរង ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីប្រតិភូខេត្តព្រះវិហារ ខេត្តកំពង់ធំ ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំង៣ខេត្ត […]

ពេទ្យគំរូ! គ្រូពេទ្យរដ្ឋម្នាក់ ដើរពិនិត្យក្មេងៗឈឺទាំងថ្ងៃយប់ ទទួលបានការគោរព និងកោតសរសើរពីពលរដ្ឋ

“ប៉ុន្មានថ្ងៃនៅក្នុងពេទ្យ ខ្ញុំតែងតែឃើញលោកគ្រូពេទ្យម្នាក់នេះដើរពិនិត្យក្មេងៗនាក់ជំងឺដោយមិនគិតថាយប់ថ្ងៃ ម៉ោង១យប់ឃើញលោកដើរយួរសារ៉ូម ត្រួតពិនិត្យនាក់ជុំងឺ ម៉ោង២យប់ក៏យួរដើរ. ដល់ម៉ោង3កន្លះក៏យួរដើរ. សុំសសើរ ហើយក៏សប្បាយចិត្តដែរមានពេទ្យដែរមិនខ្លាចនឿយហ៊ត់ (ចង់អោយពេទ្យទាំងអស់យកគំរូតាមលោកគ្រូម្នាក់នេះ ) ចុងក្រោយសូមជូនពរអោយលោកគ្រូជួបតែក្តីសុខនិងជោគជយ័គ្រប់កិច្ចការងារ” នេះជាការលើកឡើងលើគណនីហ្វេសប៊ុកឈ្មោះ Lyka Ka នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។ ម្ចាស់គណនីហ្វេសប៊ុកនេះ ក៏អំពាវនាវដល់បងប្អូនខ្មែរ ជួយស៊ែរម្នាក់មួយ អោយបានដល់ប្រធានពេទ្យ នៅមន្ទីរពេទ្យកុមារជាតិ ដើម្បីកូនៗយើងទាំងអស់គ្នានិងអោយពេទ្យដទៃទៀតយកគាត់ជាគំ ខណៈមិនស្គាល់ឈ្មោះគាត់ទេ ដោយសារលួចថត។ […]

អាកាសយានដ្ឋានអន្តរជាតិថ្មី លើកកម្ពស់វិស័យទេសចរណ៍និងសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ខេត្តសៀមរាប និងខេត្តព្រះវិហារ

អាកាសយានដ្ឋាន​អន្តរជាតិខេត្តសៀមរាប​ នឹងត្រៀមដាក់ឱ្យដំណេីរការនាចុងឆ្នាំ២០២៣​ មានលទ្ធភាពទទួលការចុះចតគ្រប់ប្រភេទយន្តហោះ​ ហេីយអាចនឹងទទួលអ្នកដំណេីរប្រមាណ​ ៧លាននាក់ក្នុងមួយឆ្នាំ​ បម្រេីដល់វិស័យទេសចរណ៍​ និងពហុវិស័យជូនជាតិ​និងប្រជាជន​តាមរយៈការភ្ជាប់ជេីងមេឃកម្ពុជាជាមួយពិភពលោក។ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានលើកឡើងថា តារាងយន្តហោះថ្មីនេះ និងលើកកំពស់វិស័យទេសចរណ៍និងសេដ្ឋកិច្ចបន្ថែមទៀត សម្រាប់ខេត្តសៀមរាប និងខេត្តព្រះវិហារ ក្រោមម្លប់នៃសន្តិភាព។ សូមជម្រាបថា គម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ សាងសង់ដោយក្រុមហ៊ុនអង្គរ អ៊ិនធើណេសិនណល អ៊ែរផត អ៊ិនវេសម៉ិន (ខេមបូឌា) […]

ប្រវត្តិពិតថ្នាក់ដឹកនាំក្រសួងការពារជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ ត្រូវបើកបង្ហាញនៅទីនេះ!

សារមន្ទីរដែលរៀបចំដោយអគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ បានបង្ហាញពីប្រវត្តិពិតថ្នាក់ដឹកនាំក្រសួងការពារជាតិចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០២៣នេះ រួមជាមួយព្រឹត្តិការណ៍សំខាន់ៗដែលក្រសួងការពារជាតិចូលរួមជាមួយរាជរដ្ឋាភិបាល និងសមិទ្ធផលដែលសម្រេចបានលើវិស័យនយោបាយ ការទូតយោធា ការធ្វើទំនើបកម្ម សម្ភារៈបច្ចេកទេសយោធាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាដៃគូ។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការសម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣៕

ទូតម៉ាឡេស៊ី៖ ការប្រមាថមើលងាយលើម្ហូបអាហារខ្មែររបស់ Uncle Roger ប៉ះពាល់មិត្តភាពកម្ពុជា-ម៉ាឡេស៊ី មិនអាចអត់ឱនឲ្យបាន

ស្ថានទូតម៉ាឡេស៊ីប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការមួយដោយបានបដិសេធ ចំពោះការប្រមាថមើលងាយលើម្ហូបអាហារខ្មែរ ដែលធ្វើឡើងដោយYouTuber ម្នាក់ឈ្មោះ NIGEL NG ឬគេស្គាល់ថា ជា Uncle Roger ជនជាតិម៉ាឡេស៊ី។ ស្ថានទូតម៉ាឡេស៊ី បានបញ្ជាក់ជំហរជាផ្លូវការថាមិនលើកលែងចំពោះ អ្នកបង្កើតមេតិការយូធូបរូបនេះឡើយ ព្រោះទង្វើដែលបានប្រមាថមាក់ងាយម្ហូបខ្មែរ និងឡាវជាម្ហូបកាក់សំណល់របស់ថៃ គឺធ្វើឱ្យប៉ះពាល់ដល់ការជឿទុកចិត្ត និងមិត្តភាពកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងប្រជាជននៃប្រទេសទាំងពីរដែលនឹងមិនអាចអត់អោនឱនឲ្យបាន៕ អត្ថបទ៖ អក្ខរា