ពលករខ្មែរនៅកូរ៉េ ជឿជាក់លើសមត្ថភាពរបស់នាយករដ្ឋមន្ត្រីថ្មីក្នុងការបន្តអភិវឌ្ឍប្រទេស

ពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសកូរ៉េខាងត្បូង បានអបអរសាទរចំពោះលោកបណ្ឌិត ហ៊ុន ម៉ណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា។

ឯកឧត្តម នេត សាវឿន និងឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពីការកំណត់របៀបរបបការងារ និងការបងចែកភារកិច្ចរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។ ក្នុងចំណោមឧបនាយករដ្ឋមន្ត្រីចំនួន ១០រូប គឺឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ត្រូវបានសម្រេចឲ្យទទួលភារកិច្ចទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្ដីទី ពេលនាយករដ្ឋមន្ត្រីអវត្ដមាន ។ ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានបញ្ជាក់ថា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជានាយករដ្ឋមន្ត្រីស្តីទី ពេលនាយករដ្ឋមន្ត្រីអវត្តមាន, ជួយនាយករដ្ឋមន្ត្រីលើវិស័យសន្តិសុខជាតិ […]

ឯកឧត្តម ប្រាក់ សុខុន រំជួលចិត្តក្នុងរយៈពេលជាង ៤៤ឆ្នាំ ដែលធ្វើការជូនរដ្ឋ និងក្រោយ ៧ឆ្នាំ ជារដ្ឋមន្ត្រីការបរទេស

ឯកឧត្តម ប្រាក់ សុខុន បានថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម បានលើកឡើងថា ពីម្សិលមិញ រដ្ឋសភាជាតិបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់គណៈរដ្ឋមន្តី ថ្មី ភាគច្រើនជាឥស្សរជនវ័យក្មេង ដែលបានទទួលការបណ្តុះបណ្តាលថ្នាក់ ខ្ពស់ ហ្វឹកហាត់ការងារត្រឹមត្រូវ និងប្រកបទៅដោយមនសិការស្នេហាជាតិដ៏ ជ្រាលជ្រៅ។ ថ្ងៃនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានអញ្ជើញចូលកាន់ តំណែងជារដ្ឋមន្ត្រីដឹកនាំក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]

សមត្ថកិច្ចបង្ហាញមុខក្រុមឧក្រិដ្ឋជន ប្លន់អ្នកទោសគ្រឿងញៀននៅសៀមរាប

ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានមកវិញហើយ រួមទាំងមេក្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ហើយសមត្ថកិច្ចកំពុងបន្តតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនគ្រោះថ្នាក់ចំនួន ៤នាក់ បន្ថែមទៀត។

ដំណឹងរីករាយពីទន្លេមេគង្គ! ប្រទះឃើញកូនផ្សោតកើតថ្មីទី៦ នៅអន្លង់ផ្សោតកាំពី

រដ្ឋបាលជលផល នៅព្រឹកថ្ងៃទី២៣ ខែសីហានេះ ប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជាពីរសប្តាហ៍ នៅវេលាម៉ោងប្រមាណជា១០:៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ត្រង់ចំនុចដើមក្តុល ក្នុងភូមិសាស្ត្រភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្នុងពេលកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។ ភ្លាមៗបន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំនៅរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ និងស្វែងរកកូនសត្វផ្សោតនោះ ហើយក៏បានប្រទះឃើញកូនផ្សោតនោះ […]

រដ្ឋមន្រ្តីក្រសួងសាធារណការថ្មី ប្តេជ្ញាយកចំណេះ ជំនាញ និងបទពិសោធន៍ បន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

រដ្ឋមន្ត្រីថ្មីក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានប្តេជ្ញាយកចំណេះដឹង ជំនាញ និងបទពិសោធន៍ បន្តអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានវឌ្ឍនភាពរីកចម្រើនបន្ថែមទៀត។ សាររបស់រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែសីហានេះថា “ក្នុងនាមជារដ្ឋមន្ត្រីបន្តវេនមួយរូប ខ្ញុំសូមប្តេជ្ញាយកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ ដែលបានរៀនសូត្រ និងចូលរួមអនុវត្តពីថ្នាក់ដឹកនាំជារៀមច្បង អស់រយៈពេលជាង ៧ឆ្នាំ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន មកប្រើប្រាស់ឱ្យអស់ពីសមត្ថភាព និងកម្លាំងកាយចិត្ត […]

នាយករដ្ឋមន្រ្តីថ្មីកម្ពុជា និងថៃ អបអរសាទរគ្នាទៅវិញទៅមក និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសថៃ ឯកឧត្តម Srettha Thavisin បានទូរស័ព្ទអបអរសាទរគ្នាទៅវិញទៅមក បន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តីថ្មី នៅថ្ងៃទី២២ ខែសីហានេះ។ នាយករដ្ឋមន្រ្តីថ្មីទាំងពីរ បានប្តេជ្ញាចិត្តពង្រឹងមិត្តភាព និងសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងពីរឲ្យរីកចម្រើនបន្ថែមទៀត។ នេះបើតាមការឲ្យដឹងលើផេកហ្វេសប៊ុកផ្លូវការឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នៅយប់នេះ។ សូមជម្រាបថា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ រដ្ឋសភាកម្ពុជា […]

កម្ពុជា-ឥណ្ឌូនេស៊ី ចុះ MOU ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពេញអង្គថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ (17th AMMTC) នៅទីក្រុងឡាប៊ូនបាចូ ប្រទេសឥណ្ឌូនេស៊ី។ ក្នុងកិច្ចប្រជុំពេញអង្គនោះ ប្រទេសជាសមាជិកអាស៊ាន បានផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក អំពីស្ថានភាពនៃឧក្រិដ្ឋកម្មឆ្លងដែនក្នុងប្រទេស និងក្នុងតំបន់ ព្រមទាំងបានអនុម័តឯកសារសំខាន់ៗមួយចំនួន រួមទាំង សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ (ASEAN […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការស្ងប់ចិត្ត​ បន្ទាប់ពីសម្ដេចបញ្ចប់តួនាទីជានាយករដ្ឋមន្ត្រីនៅថ្ងៃនេះ

សម្តេចតេជោ ហ៊ុន សែន ប្រាប់ប្រជាពលរដ្ឋកម្ពុជាឲ្យមានការស្ងប់ចិត្ត​ចំពោះការចាកចេញពីតួនាទីជានាយករដ្ឋមន្ត្រីរបស់សម្តេចនៅថ្ងៃនេះ ព្រោះសម្តេចបានដឹងច្បាស់ពីទឹកចិត្តរបស់ប្រជាពលរដ្ឋកម្ពុជា នៅស្តាយស្រណោះតួនាទីរបស់ខ្ញុំ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ទោះបីខ្ញុំចាកចេញពីអំណាចនីតិប្រតិបត្តិក៏ដោយ តែខ្ញុំនៅតែធ្វើនយោបាយដដែល នៅកៀកជាមួយប្រជាពលរដ្ឋ ហើយនៅខែមីនា ឆ្នាំ ២០២៤ ខ្ញុំនឹងធ្វើជាប្រធានព្រឹទ្ធសភា”។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មាន ក្រោយការប្រជុំដំបូងនៃរដ្ឋសភាអាណត្តិទី៧ នៅព្រឹកថ្ងៃទី២២ ខែសីហានេះ ដោយមានការអញ្ជើញចូលរួមពីបងប្អូនអ្នកសារព័ត៌មានជាតិ […]

សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេន សម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង

សម្ដេចតេជោ ហ៊ុន សែន មានបំណងប្រាថ្នាចង់ឃើញអ្នកបន្តវេនធ្វើឱ្យសម្រេចបាននូវកិច្ចការសំខាន់ពីរយ៉ាង គឺ ១. បន្តថែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ និង២. សម្រេចឱ្យបាននូវការចាកចេញពីប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្លាយទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងប្រទេសមានប្រាក់ចំណូលខ្ពស់ ហើយអត្រានៃភាពក្រីក្រត្រូវកាត់បន្ថយឱ្យដល់សូន្យ។ សម្តេចតេជោ បានលើកឡើងបែបនេះ ក្នុងសន្និសីទកាសែត ក្រោយសម្តេចចាកចេញពីតួនាទីនាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី២២ សីហានេះ ដែលជំនួសដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត។ សូមជម្រាបថា បើគិតដល់ថ្ងៃទី២២ […]