កម្ពុជា-ថៃ ដាំដើមឈើតាមបន្ទាត់ព្រំដែនឱ្យក្លាយទៅជាគម្របព្រៃឈើតែមួយជាមួយគ្នា

តំណាងកម្ពុជា ​ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគទី៥ (កម្ពុជា) បានអញ្ជើញជាអធិបតីក្នុងពិធីដាំដើមឈើអាស៊ាន ជាមួយតំណាងថៃ ឧត្ដមសេនីយ៍ទោ ផាក់ណា ខ្លែវប្លតធុក មេបញ្ជាការកងទ័ពភូមិភាគទី១ (ថៃ) ជាសហប្រធាន។ ពិធីដាំដើមឈើអាស៊ានប្រចាំឆ្នាំ២០២៣ នៅទីធ្លាសាធារណៈចំណុចកណ្តាលរបស់ភូមិខៅចុងខាប ក្រុមទី១២ ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលគាល់ហ្លួងម៉ែថ្វាយរបាយការណ៍ការងារកាកបាទក្រហមកម្ពុជា

នៅវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃសុក្រ ទី២៥ ខែសីហា ឆ្នាំ២០២៣នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជានុញ្ញាតដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដឹកនាំគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ និងទូលថ្វាយរបាយការណ៍ ស្តីពីកិច្ចការចំពោះមុខដ៏មានសារៈសំខាន់ចំនួន ២ របស់កាកបាទក្រហមកម្ពុជា ដែលព្រះរាជសវនាការនេះប្រព្រឹត្តទៅនៅព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង

អាជ្ញាធរថៃនឹងសម្រួលដោះលែងពលរដ្ឋខ្មែរធ្វើការខុសច្បាប់ចំនួន៥នាក់នៅថ្ងៃអង្គារសប្តាហ៍ក្រោយ

អាជ្ញាធរថៃនឹងសម្របសម្រួលដោះលែងពលរដ្ឋខ្មែរចំនួន៥នាក់ដែលធ្វើការខុសច្បាប់នៅប្រទេសថៃឱ្យវិលមកកម្ពុជាវិញនៅថ្ងៃអង្គារសប្តាហ៍ក្រោយ បន្ទាប់ពីមានការជួយសម្របសម្រួលពីអនុព័ន្ធការងារកម្ពុជា និងស្ថានទូតកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការងារថ្មី បន្តចុះជួបកម្មករនិយោជិតដល់បន្ទប់ជួល

ក្នុងពេលចុះជួបកម្មករនិយោជិតនៅតាមបន្ទប់ជួល ម្ដុំផ្សារសាំហាន់ ស្ថិតក្នុងសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសាកសួរនិងទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងជីវិតរស់នៅប្រចាំថ្ងៃ ការចំណាយ ការគាំពារសុខុមាលភាពជាដើម ទោះបីអ្វីៗទទួលបានមិនទាន់ដល់នូវក្ដីប្រាថ្នារបស់កម្មករនិយោជិត១០០%ក៏ពិត មែន ប៉ុន្តែបានប្រសើរជាងស្ថានភាព ៤ទៅ៥ឆ្នាំមុនច្រើន

រាជរដ្ឋាភិបាលនីតិកាលទី៧ដាក់ចេញគោលដៅជាយុទ្ធសាស្ត្រធំៗចំនួន៥ចំណុច

ក្នុងស្មារតីប្រកាន់ខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន និងផ្តើមចេញពីសំណូមពរនៃសភាសពការណ៍ទូទៅបច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពុះពារសម្រេចឱ្យបាននូវគោលដៅធំៗជាយុទ្ធសាស្ត្រសំខាន់ចំនួន៥ចំណុច។

រដ្ឋមន្ត្រីព័ត៌មានថ្មី នឹងយកពេលវេលាចុងសបា្តហ៍ បង្ហាត់បង្រៀនមន្ត្រីសរសេរអត្ថបទឲ្យកាន់តែមានគុណភាព

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសម្រេចយកពេលវេលាចុងសបា្តហ៍របស់ឯកឧត្តម ដើម្បីបង្ហាត់បង្រៀនមន្ត្រីទទួលបន្ទុកសរសេរអត្ថបទឱ្យបានយល់ដឹងបន្ថែមពីបច្ចេកទេសនៃការសរសេរអត្ថបទប្រកបដោយខ្លឹមសារ និងទាក់ទាញអ្នកអានអ្នកស្តាប់។ ឯកឧត្តមបានឲ្យដឹងបែបនេះ ក្នុងពេលចុះសាកសួរសុខទុក្ខ និងបង្ហាញខ្លួនជូនដល់បងប្អូនមន្ត្រីរាជការ នៅថ្ងៃទី១ នៃការចាប់ផ្តើមការងារនៅក្រសួងព័ត៌មាន។ គួរឲ្យដឹងថា មុនក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា ជារដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម ក៏មានកិច្ចការងារមួយទៀតគឺ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។ ឯកឧត្តម ធ្លាប់បានបម្រើការងារនៅស្ថាប័នសារព័ត៌មានជាច្រើន ដូចជា […]

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចាត់តាំងឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចមួយ បង្កើតក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចំណុះខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីធ្វើជាសេនាធិការលើកិច្ចការព័ត៌មានរបស់នាយករដ្ឋមន្ត្រី។ ក្នុងសេចក្តីសម្រេចចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែតបានចាត់តាំង ឯកឧត្តម មាស សុភ័ណ្ឌ ជាប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី។ ឯកឧត្តម មាស សុភ័ណ្ឌ ធ្លាប់ជាអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានភារកិច្ច៖ […]

បើកកិច្ចប្រជុំលើកដំបូង គណៈរដ្ឋមន្រ្តីសម្រេចកែសម្រួលឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា ក្រសួងអធិការកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត

លោក ប្រាយុទ្ធ ចាន់អូចារ ប្រាប់នាយករដ្ឋមន្រ្តីថ្មីធ្វើចិត្តឲ្យស្ងប់ មានភាពអត់ធ្មត់ ការពារទឹកដី និងរាជាធិបតេយ្យ

លោក ប្រាយុទ្ធ ចាន់អូចារ ដែលជាអតីតមេដឹកនាំយោធាថៃ បានប្រាប់ឲ្យលោក Srettha Thavisin ទើបជាប់ជានាយករដ្ឋមន្រ្តីថៃថ្មី ធ្វើចិត្តឲ្យស្ងប់ មានភាពអត់ធ្មត់ ការពារទឹកដី និងរាជាធិបតេយ្យ។

ឯកឧត្តម នេត្រ ភក្ត្រា ពីអតីតកុមារកំព្រា ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន

គណៈរដ្ឋមន្រ្តីថ្មី ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី មិនមែនមានសុទ្ធតែកូនអ្នកធំទេ ក៏មានប្រភពចេញពីក្មេងកំព្រា និងគ្រប់សមាសសភាពដែរ។ ជាក់ស្តែង ឯកឧត្តម នេត្រ ភក្ត្រា គឺជាអតីតកុមារកំព្រា ដែលពេលនេះត្រូវបានបញ្ចូលទៅក្នុងសមាសភាពរាជរដ្ឋាភិបាល អាណត្តិទី៧ កាន់តួនាទីជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ក្នុងសន្និសីទកាសែតកាលពីថ្ងៃទី២២ ខែសីហា។ ឯកឧត្តម នេត្រ ភក្ត្រា ជាកូនកសិករ […]