នាយឧត្តមសេនីយ៍ ស ថេត ណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ត្រូវកែសម្រួលអត្តចរិត

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំទៅថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលទាំងអស់ ត្រូវកែសម្រួល អត្តចរិត និងខិតខំបំពេញភារកិច្ចការងារ ឲ្យបានល្អប្រសើរ ដើម្បីលើកមុតមាត់រាជរដ្ឋាភិបាលអាណត្តិថ្មី និងមានទំនុកចិត្តពីប្រជាពលរដ្ឋ។

UNកោតសរសើរកម្ពុជាដែលបានចូលជាប្រទេសត្រួសត្រាសផ្លូវនៃគំនិតផ្តួចផ្តើម ជួយរដ្ឋសមាជិកដោះស្រាយវិបត្តិពន្លឿនការស្តារសេដ្ឋកិច្ច

ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៩ ខែសីហាម្សិលមិញ បានអនុញ្ញាតឱ្យលោក ឧកតាវីយ៉ាន់តូ ប៉ាសារីប៊ូ នាយករងនៃក្រុមជំនួយបច្ចេកទេសការងារសមរម្យរបស់អង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក និងការិយាល័យអង្គការ ILO ប្រចាំប្រទេសថៃ កម្ពុជា ឡាវ និងគណៈប្រតិភូក្រុមការងារគំនិតផ្តួចផ្តើមកាតាលីករសកល (Global Accelerator) របស់អង្គការសហប្រជាជាតិ បានជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធគំនិតផ្តួចផ្តើម «កាតាលីករសកលស្តីពីការងារ សមរម្យ និងការគាំពារសង្គមសម្រាប់អន្តរកាលយុត្តិធម៌»

ក្រុមហ៊ុន Meta សម្រេចមិនផ្អាកគណនី Facebook សម្តេចតេជោ ហ៊ុន សែន តាមសំណើតំណាង ២២រូបនោះទេ

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមហ៊ុន Meta សម្រេចមិនដាក់ពិន័យ Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នោះទេ។ ក្រសួងអនុញ្ញាតឲ្យតំណាងក្រុមហ៊ុន Facebook អាចបន្តបំពេញការងារនៅកម្ពុជាតទៅទៀត។ សេចក្តីប្រកាសព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នៅថ្ងៃទី២៩ ខែសីហានេះ បានបញ្ជាក់ថា ក្រុមហ៊ុន Meta Platforms Inc. […]

សម្តេចតេជោ ហ៊ុន សែន ប្រាប់មិត្តបរទេសពីការលះបង់ដ៏ធំធេងរបស់សម្តេច ដើម្បីបន្តអភិវឌ្ឍប្រទេសទៅមុខទៀត

សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ នេះ បានអនុញ្ញាតឲ្យឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារ។ សម្តេចតេជោមានប្រសាសន៍ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ហ្វ្រាន់ស៊ីសស្កូ […]

លោក ស សុខា ណែនាំថ្នាក់ដឹកនាំនគរបាលជាតិ យកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទីភារកិច្ចរបស់ខ្លួន

លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំកងកម្លាំងនគរបាលជាតិទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ពង្រឹងប្រសិទ្ធភាពការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវ និងយកចិត្តដាក់ខ្ពស់បំផុត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ។ ការណែនាំរបស់លោក ស សុខា ធ្វើឡើងនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងឱកាសជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការនគរបាលរាជធានី-ខេត្តទាំងអស់។

ទូតសហភាពអឺរ៉ុប ប្រាប់សម្តេចតេជោ ហ៊ុន សែន ពីការបន្តបើកចំហទំនាក់ទំនងរវាងកម្ពុជា និងសហគមន៍អឺរ៉ុប

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ​ ម៉ារីយា ដែល ខាមេន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងជម្រាបលា នាថ្ងៃទី២៩ខែសីហា នៅវិមាន៧មករា។ ក្នុងជំនួបនេះសម្ដេចតេជោ បានសំដែងសេចក្តីរីករាយចំពោះវត្តមានលោកជំទាវ ​ដែលបានអញ្ជើញមកជួបជាមួយសម្ដេចមុនពេលដែលលោកជំទាវ ចាកចេញពីកម្ពុជាទៅកាន់ការងារថ្មី ជាឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំស្រីលង្កា និងម៉ាឌីវ​ ក្រោយពីបានធ្វើការនៅកម្ពុជា […]

អ្នកនាំពាក្យ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គិតពីផែនការទៅមុខ ព្រោះបារម្ភពីពលរដ្ឋស្លាប់រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ដោយសារគ្រោះថ្នាក់ចរាចរណ៍

អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសមួយដើម្បីពន្យល់សាធារ​ណជនឱ្យបានជ្រាបច្បាស់ចំពោះអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជុំវិញ “ការសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត(ម៉ូតូ) ដែលមានកម្លាំងចាប់ពី«60CC»ឡើងទៅ ដើម្បីចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទាំងបច្ចុប្បន្ន និងអនាគត» ។ ការចេញពន្យល់នេះ ក្រោយពីការដកស្រង់ពុំបានពេញលេញស៊ីជម្រៅ និងផ្សព្វផ្សាយអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត បានធ្វើឱ្យមតិសាធារណៈមានការយល់ច្រឡំ និងសម្ដែងទស្សនៈផ្សេងៗ។ ជុំវិញករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានពន្យល់ថា ជាស្មារតីអនុសាសន៍របស់ឯកឧត្តមអភិសន្តិបណ្ឌិត […]

រដ្ឋមន្ត្រីក្រសួងការងារប្តេជ្ញាខិតខំអភិវឌ្ឍន៍ផែនការយុទ្ធសាស្ត្រឱ្យស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញការប្តេជ្ញាប្តេជ្ញាខិតខំអភិវឌ្ឍនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍   វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យមានភាពគ្រប់ជ្រុងជ្រោយ ស្របតាមកម្មវិធីអាទិភាពគន្លឹះរបស់រាជរដ្ឋាភិបាល និងចាត់ទុកគ្រប់ភាគីពាក់ព័ន្ធទាំងអស់គឺជាដៃគូដ៏ល្អ

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖​កម្ពុជាបើកទ្វារចំហ និងពិតជាចង់បានទំនាក់ទំនងល្អជាមួយអាមេរិក 

ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយ លោក អាឡិច ខានស៍  (Alex Carnes) ក្រឡាបញ្ជីនៃក្រុមមតិភាគច្រើនរបស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ  និងបរទេស  និងកម្មវិធីពាក់ព័ន្ធនានា របស់គណ:កម្មាធិការគ្រប់គ្រង  និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក នាល្ងាចថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣, នៅវិមានសន្តិភាព

ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត  ជួបកម្មករ កម្មការិនី លើកដំបូងក្នុងតំណែងនាយករដ្ឋមន្រ្តី

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីថ្មី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ដែលមានមូលដ្ឋាននៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣