ផ្លូវជាតិលេខ៤៨ តម្លៃជាង ៦៥ លានដុល្លារ សាងសង់បានជាង ៣៥% គិតត្រឹមចុងខែសីហា

ការដ្ឋានស្ថាបនាផ្លូវខេត្តលេខ១៤៨ ប្រវែងជាង ១៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្ទឹងហាវដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ សាងសង់សម្រេចបាន ៤០,៨៩% ហើយ

សម្តេច ហ៊ុន ម៉ាណែត ប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការលើគម្រោងផ្ទះយុវជនមិត្តភាពកម្ពុជា-ចិន

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជានឹងបន្តគាំទ្រគោលនយោបាយចិនមួយ ខណៈសម្ដេច ក៏បានប្តេជ្ញានឹងលើកកម្ពស់សហប្រតិបត្តិការរវាងយុវជននៃប្រទេសទាំងពីរ លើគម្រោងផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនផងដែរ

ការកំណត់គោរមងារ «សម្តេច» សម្រាប់មុខតំណែងកំពូលរបស់ជាតិចំនួន៣ គឺជាការវិលត្រឡប់ទៅរកប្រពៃណីជាតិមួយដ៏រឹងមាំ និងគង់វង្សយូរអង្វែងនៃរបបរាជានិយម

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ របស់ព្រះមហាក្សត្រ ពីអំណឹះតទៅនឹងមានប្រពៃណីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង នោះគឺអ្នកកាន់តំណែងកំពូលរបស់ជាតិចំនួន៣ នឹងទទួលបានគោរមងារជា «សម្តេច»។ តំណែងទាំង៣នោះ គឺ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា និងនាយករដ្ឋមន្រ្តី។ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងថា ជាទូទៅ«សម្តេច» គឺជាគោរមងារខ្ពង់ខ្ពស់ឧត្តុង្គឧត្តមមួយនៅក្នុងបណ្តាប្រទេសដែលប្រកាន់របបរាជានិយម។ ដោយឡែក នៅកម្ពុជាការៀបផ្សារភ្ជាប់គោរមងារ […]

រដ្ឋមន្ត្រីមហាផ្ទៃ៖ មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា ពុំមានសិទ្ធិឃាត់យានយន្ត ហើយឯកសណ្ឋានត្រូវខុសពីនគរបាលចរាចរណ៍

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក្រសួងមហាផ្ទៃ ស្នើឱ្យពិនិត្យ និងសិក្សាលើឯកសណ្ឋានរបស់មន្ត្រីចរាចរណ៍ជាប់កិច្ចសន្យា គឺមិនត្រូវដូចនគរបាលចរាចរណ៍នោះទេ ហើយមន្ត្រីចរាចរណ៍ជាប់កិច្ចសន្យាក៏ពុំមានសិទ្ធិឃាត់យានយន្តដើម្បីផាកពិន័យដែរ។ លើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីមហាផ្ទៃ ត្រូវបានផ្សព្វផ្សាយដោយផេកហ្វេសប៊ុកផ្លូវការក្រសួងមហាផ្ទៃ នៅល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កន្លងទៅ មានការមិនពេញពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ ចំពោះឥរិយាបថរបស់មន្រ្តីចរាចរណ៍ជាប់កិច្ចសន្យា ដែលចេញធ្វេីការឃាត់ម្ចាស់រថយន្តដោយប្រើកាយវិការ និងពាក្យសម្តី មិនសមរម្យអំឡុងពេលអនុវត្តច្បាប់។ មន្ត្រីជំនាញធ្លាប់បានបញ្ជាក់ថា មន្រ្តីជាប់កិច្ចសន្យាគឺ គ្មានសិទ្ធិឃាត់រថយន្តត្រួតពិនិត្យឡើយ គឺមានតួនាទីត្រឹមតែចូលរួមសហការណ៍ជាមួយមន្រ្តីនគរបាលចរាចរណ៍ ក្នុងការជួយដោះស្រាយ និងសម្រួលការកកស្ទះចរាចរណ៍នៅតាមដងផ្លូវតែប៉ុណ្ណោះ៕ […]

បណ្តាមេដឹកនាំពិភពលោក បន្តផ្ញើសារអបអរសាទរដល់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា

គិតមកដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បណ្តាមេដឹកនាំពិភពលោកនៅតែបន្តផ្ញើសារមកចូលរួមអបអរ​សាទរ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា។ ពោលគឺចាប់តាំងពីបានចូលកាន់ តំណែងជានាយក​រដ្ឋមន្ត្រីថ្មីរបស់កម្ពុជា កាលពីថ្ងៃទី២២ ខែសីហាមក ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលសារអបអរសាទរជាបន្តបន្ទាប់។ នៅថ្ងៃនេះ ឯកឧត្តម ចូកូ វីដូដូ (Joko Widodo) ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលជាប្រធានអាស៊ាន បានផ្ញើសារលិខិត​​មួយចូលរួមអបអរសាទរ ជូនឯកឧត្តម […]

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អរគុណចំពោះការនាំយកសិល្បៈខ្មែរក្នុងឈុតអប្សរា រាំបង្ហាញពិភពលោកនៅភ្នំទឹកកកប្រទេស New Zealand

“សូមអរគុណ និងកោតសរសើរដល់ប្អូនៗ ដែលបាននាំយកព្រលឹងសិល្បៈដូនតាខ្មែរ ក្នុងឈុតអប្សរា មករាំបង្ហាញផ្សព្វផ្សាយពីអរិយធម៌ដ៏ស្រស់ត្រកាល និងរុងរឿងរបស់ខ្មែរ ដល់សាធារណជននៅទូទាំងពិភពលោកបានទស្សនា នៅភ្នំទឹកកកនៅប្រទេស New Zealand”។ នេះជាសាររបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើបណ្ដាញទំនាក់ទំនងសង្គមរបស់នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣។ នាពេលថ្មីៗនេះ មានវីដេអូមួយ កំពុងតែទាក់ទាញ់ចំណាប់អារម្មណ៍របស់មហាជន ជាមួយនឹងនារីរបាំ ដែលត្រូវបានគេស្គាល់គណនីហ្វេសប៊ុក Kon Ant មានឈ្មោះពិតថា […]

សម្តេចតេជោ ហ៊ុន សែន អបអរសាទរឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃសម្រេចព្រះទ័យបន្ធូរបន្ថយទោស

សម្តេចតេជោ ហ៊ុន សែន សម្តែងនូវការអបអរសាទរយ៉ាងក្រៃលែងចំពោះ ឯកឧត្តម ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលត្រូវបានព្រះមហាក្សត្រថៃ សម្រេចព្រះទ័យបន្ធូរបន្ថយទោសពីជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ មកនៅត្រឹមតែ១ឆ្នាំវិញ។ សម្តេចតេជោ ក៏សូមជូនពរឱ្យឯកឧត្តម ជួបប្រទះតែភ័ព្វសំណាងល្អ ជានិច្ចនិរន្តរតរៀងទៅ។ នេះបើតាមសារលើបណ្តាញសង្គមសម្តេចតេជោ នៅល្ងាចថ្ងៃទី១ ខែកញ្ញានេះ។ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ តុលាការកំពូលថៃ បានកាត់ទោសលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា​ […]

សម្តេចតេជោ ហ៊ុន សែន សម្រេចផ្តល់អាហារូបករណ៍ ៧០កន្លែង ដល់គ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅម៉ាលី

សម្តេចតេជោ ហ៊ុន សែន បានទទួលជួប លោកស្រី អេវ៉ា មីស្លីវីក នាយិកាប្រតិបត្តិ និង លោក មហាម៉ាត់ ឌៀររ៉ា នាយកគ្រប់គ្រងថ្មីនៃគ្រឹះស្ថានពហុសិក្សា សម្តេច ហ៊ុន សែន នៅទីក្រុងបាម៉ាកូ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីពិនិត្យលើស្ថានការណ៍ និង សមិទ្ធផល ព្រមទាំងចក្ខុវិស័យនៃគ្រឹះស្ថានពហុសិក្សានេះ នៅពេលអនាគត […]

ឆ្នាំនេះទឹកជំនន់រហ័ស! អាជ្ញាធររៀបចំទីទួលសុវត្ថិភាព ៩ទីតាំងរួចរាល់សម្រាប់ជម្លៀសពលរដ្ឋ

ផ្អែកតាមស្ថានភាពការប្រែប្រួលអាកាសធាតុក្នុងឆ្នាំនេះ ដែលហៅថាទឹកជំនន់រហ័ស ដែលជាទូទៅកើតឡើងនៅតំបន់ពាយ័ព្យនៃកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានរំលឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធពិនិត្យឡើងវិញការរៀបចំទីទួលសុវត្ថិភាពដែលមានស្រាប់ ដើម្បីត្រៀមប្រើប្រាស់ទទួលប្រជាពលរដ្ឋដែលជម្លៀសពីផ្ទះសម្បែងរបស់ពួកគាត់។ ឯកឧត្តមទេសរដ្ឋមន្រ្តី គបានមានប្រសាសន៍ថា ការរៀបចំទីទួលសុវត្ថិភាពនេះជាយុទ្ធសាស្រ្ត និងការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ដែលតែងតែណែនាំ និងក្រើនរំលឹកដល់អាជ្ញាធរ ភាគីពាក់ព័ន្ធគ្រប់លំដាប់ឲ្យពង្រឹង និងពង្រីកទីទួលសុវត្ថិភាព ដើម្បីជម្លៀសប្រជាពលរដ្ឋពីទឹកជំនន់។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងនៅថ្ងៃទី0១ ខែកញ្ញា ឆ្នាំ២០២៣នេះថា ទីទួលសុវត្ថិភាពដែលបានរៀបចំសាងសង់រួចរាល់នៅតាមខេត្តងាយរងគ្រោះមាន […]

អភិបាលខេត្តកំពង់ធំ ចុះដោះស្រាយដីក្នុងសហគមន៍នេសាទរបស់ពលរដ្ឋជាង ១០០គ្រួសារ

ឯកឧត្ដម ងួន រតន: អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បន្តចុះដោះស្រាយ​សំណូមពរបងប្អូនប្រជាពលរដ្ឋចំនួន​១៣១គ្រួសារ​ពាក់ព័ន្ធនឹងការប្រើប្រាស់​និងអាស្រ័យផលដីរបស់ពួកគាត់តាំងឆ្នាំ១៩៨៣​ ស្ថិតក្នុងទីតាំងសហគមន៍នេសាទ​នៅក្នុងឃុំទំពាំងឫស្សី​ស្រុកកំពង់ស្វាយ​ខេត្តកំពង់ធំ។ ពលរដ្ឋទាំង ១៣១គ្រួសារក្នុងទីតាំងសហគមន៍នេសាទ​បានស្នើសុំកាត់ជ្វាលដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ ព្រោះបច្ចុប្បន្នពួកគាត់មិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយ។ ទីតាំងសហគមន៍នេសាទ​មានសហគមន៍អភិវឌ្ឍន៍ស្ទឹងព្រៃប្រស់ និងសហគមន៍ឧកញ៉ាមហាពពាយ មានផ្ទៃដីសរុប ៩៣៩ហិចតា។ ពលរដ្ឋស្នើសុំកាត់ជ្វាលដីពីសហគមន៍ទាំងពីរចំនួន ៧០,៨៩ហិចតា តាមរដូវកាល ខណៈដីតំបន់នេះទឹកលិចនៅរដូវវស្សា៕ អត្ថបទ៖ អក្ខរា