ក្រុមគ្រួសារជនជាតិចិនម្នាក់ ផ្ញើសារថ្លែងអំណរគុណកម្ពុជា ដែលជួយឲ្យកូនរបស់ខ្លួនបានទៅដល់ប្រទេសចិនវិញដោយសុវត្ថិភាព

ក្រុមគ្រួសារតំណាងឲ្យលោក GUO XIAOYU ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរ​បាល​ជាតិ បន្ទាប់ពីបានជួយឲ្យកូនរបស់ខ្លួនវិលត្រឡប់ទៅដល់ប្រទេសចិនវិញដោយសុវត្ថិភាព។ ក្នុងលិខិតថ្លែងអំណរគុណបកប្រែក្រៅផ្លូវការ ផ្សព្វផ្សាយដោយអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា “លោក GUO XIAOYU ជនជាតិចិន (លិខិតឆ្លងដែនលេខ៖ EQ7101960) បានមក​ដល់​ប្រទេស កម្ពុជាកាលពីចុងខែមីនា។ ដោយហេតុក្រុមគ្រួសារយើងខ្ញុំមិនអាចទាក់ទងគាត់បានអស់រយៈពេលជាច្រើនថ្ងៃ ក្នុងនាមជាឪពុកម្តាយ មានការព្រួយបារម្ភអំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់គាត់ជាខ្លាំង យើងខ្ញុំគ្មានជម្រើសអ្វីក្រៅពីប្ដឹងប៉ូលិសនោះទេ ដោយគួបផ្សំនឹងកត្តាភាសាជាឧបសគ្គ […]

ទីបំផុត! ស្នងការខេត្តកំពង់ធំ សម្រេចផ្អាកការងារមេប៉ុស្ដិ៍ ហុង សារ៉ុម បណ្តោះអាសន្ន

ក្រោយបទបញ្ជារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទីបំផុត ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សម្រេចផ្អាកការងារបណ្តោះអាសន្ន ចំពោះលោក អនុសេនីយ៍ឯក ហុង សារ៉ុម នាយប៉ុស្តិ៍នគរបាលសំព្រោជ ក្រោមមូលហេតុ ពាក់ព័ន្ធសំណុំរឿងរបស់តុលាការ។ ស្នងការខេត្ត តម្រូវឲ្យមេប៉ុស្តិ៍រូបនេះ ត្រូវមកបម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ (ការិយាល័យបុគ្គលិក) រៀងរាល់ម៉ោងធ្វើការ រហូតដល់មានការសម្រេចជាថ្មី ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ សូមបញ្ជាក់ថា កាលពី១០ម៉ោងមុន សម្តេចមហាបរវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]

រដ្ឋមន្ត្រីកសិកម្មអះអាងថា ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏ចុះមកវិញ តែនៅតែជាតម្លៃខ្ពស់

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានបង្ហាញតម្លៃស្រូវនៅបាត់ដំបងជាក់ស្តែង ធៀបនឹងចលនាបំផ្លៃលើបណ្ដាញសង្គម។ តាមរយៈផេកហ្វេសប៊ុកនៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ ឯកឧត្តម ឌិត ទីណា បានអះអាងថា “ស្រូវបានឡើងថ្លៃខ្ពស់ ហើយក៏បានចុះមកវិញតែនៅតែជាតម្លៃខ្ពស់សម្រាប់ស្រូវស្រង៉ែ សមរម្យជូនកសិករមានប្រាក់ចំណេញ”។ ឯកឧត្តរដ្ឋមន្ត្រីបន្តថា៖ ទៅមុខ ស្រូវពូជសែនក្រអូបនិងផ្ការំដួលរបស់ខ្មែរយើងនឹងទទួលការគាំទ្រខ្ពស់ពៅគោលនយោបាយ​ពូជសុទ្ធ។ តាមការផ្សព្វផ្សាយលើបណ្តាញសង្គមឲ្យដឹងថា ប្រជាកសិករនៅខេត្តបាត់ដំបងប្រឈមការខាតបង់​ដោយសារស្រូវ​ដែលកំពុងប្រមូលផលធ្លាក់ថ្លៃជាបន្តបន្ទាប់ ខណៈថ្លៃដើមសម្រាប់ធ្វើកសិកម្មឡើងខ្ពស់។ យ៉ាងណាមិញ សម្រាប់ក្រសួងកសិកម្ម […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី ណែនាំគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវវាយតម្លៃបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗឲ្យហ្មត់ចត់មុននឹងតែងតាំង

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានណែនាំដល់ថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវមានការត្រួតពិនិត្យ និងវាយតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិនិងក្រោមជាតិ។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយពីសម្តេចបានទទួលព័ត៌មានតាមប្រភពផ្សេងៗរួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ឲ្យឡើងធ្វើជាមេប៉ុស្តិ៍នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី១០ ខែកញ្ញានេះ សម្តេចនាយករដ្ឋមន្រ្តី បានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម […]

នាយករដ្ឋមន្ត្រីកម្ពុជា៖ មិនមែនយើងជំរុញពលរដ្ឋឲ្យទៅធ្វើពលករគេទេ តែជាការបង្កើនជម្រើសការងារ

“មិនមែនយើងជំរុញពលរដ្ឋឲ្យទៅធ្វើខ្ញុំគេគេទេ យើងបង្កើនការងារដើម្បីពលរដ្ឋយើងមានជម្រើស យើងខិតខំបង្កើតផ្ទៃក្នុង ដើម្បីឲ្យពលរដ្ឋយើងមានឱកាស តែយើងក៏មិនហាមឃាត់ឲ្យបងប្អូនយើងទៅក្រៅប្រទេសដែរ”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅលើលោកនេះ មិនមានប្រទេសណារាំងខ្ទប់ពលរដ្ឋ មិនឱ្យចេញទៅធ្វើការនៅក្រៅប្រទេសនោះឡើយ។ សម្តេចនាយករដ្ឋមន្ត្រីបានទទួលស្គាល់ថា កម្ពុជាទទួលស្គាល់ថា […]

សម្តេចធិបតីនាយករដ្ឋមន្ត្រី សុខចិត្តទទួលពាក្យគេថា ទៅក្រៅដើម្បីសុំគេ តែសម្តេចធ្វើដើម្បីបានផលដល់ប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្ដេចសុខចិត្តទទួលពាក្យគេថា សម្ដេចដើរទៅក្រៅប្រទេសដើម្បីស្មុំគេ តែសម្តេចធ្វើមិចឲ្យតែបានផលប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ។ សម្តេចធិបតិបានថ្លែងបែបនេះ ក្នុងជំនួបជាមួយនឹងកម្មករជិតជិត ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា អ្នកខ្លះថាសម្តេចតេជោចេញទៅក្រៅដើម្បីស្មុំគេ ឥលូវគេថាដល់វេនខ្ញុំចេញទៅក្រៅដើម្បីស្មុំគេ យើងសុំចរចា មិនមែនទៅលុតជង្គង់សុំគេទេ គឺចរចាអង្គុយកន្លែងស្មើគ្នា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ដំណើរទៅកាន់ឥណ្ឌូនេស៊ី ទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការអញ្ជើញទៅប្រជុំនៅឥណ្ឌូនេស៊ី មិនមែនទៅដើម្បីសម្ញែងនោះទេ គឺជាបេសកកម្មដើម្បីផលប្រយោជន៍ជាតិ។ សម្តេចបានបញ្ជាក់ថា ដំណើរទៅកាន់ឥណ្ឌូនេស៊ី សម្តេចទាញប្រយោជន៍ផ្នែកសេដ្ឋកិច្ចបានច្រើនណាស់ រួមមានការលើកអង្ករឱ្យឥណ្ឌូនេស៊ី បាន ២៥ម៉ឺនតោនក្នុងមួយឆ្នាំ បើកការហោះហើរជាមួយឥណ្ឌូនេស៊ី ហ្វីលីពិន និងការសាងសង់បណ្តាញបញ្ជូនថាមពលទៅសិង្ហបុរី។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតជិត ២​ម៉ឺន​នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា […]

ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ

នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត តាមរោងចក្រសហគ្រាស ចំនួន ១៨,២៦៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ រោងចក្រសហគ្រាសទាំង១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ៣, ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន ៧, ដេរស្បែកជើងចំនួន ២ បោះពុម្ពលើសម្លៀកបំពាក់ចំនួន ១ […]

ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ានភ្លាម សម្តេច ហ៊ុន ម៉ាណែត ចុះជួបកម្មករភ្លែត

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃស្អែកទី៩ ខែកញ្ញានេះ បន្តបេសកកម្មចុះសំណេះសំណាលជាមួយកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

គណៈកម្មការរដ្ឋសភា គាំទ្រការប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ទៅជាក្រសួងអធិការកិច្ច

ឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ នីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ព្រមទាំងសមាជិក សមាជិការដ្ឋសភា បានគាំទ្រទាំងស្រុង ការប្តូរឈ្មោះក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ទៅជា “ក្រសួងអធិការកិច្ច”។ ការគាំទ្រខាងលើធ្វើឡើងក្នុងកិច្ចប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។ […]