កម្លាំងនគរបាល សុំឲ្យទីតាំងអាជីវកម្មសហការទប់ស្កាត់ និងរាយការណ៍ពីការជួបជុំរបស់ក្រុមក្មេងៗគេចសាលា

កម្លាំងនគរបាល សុំឲ្យម្ចាស់ទីតាំងអាជីវកម្មសហការទប់ស្កាត់ និងរាយការណ៍ពីការជួបជុំរបស់ក្រុមក្មេងៗគេចសាលា។ នេះជាការស្នើពីសំណាក់កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុង-ស្រុក ក្នុងខេត្តព្រៃវែង បានបន្តចុះល្បាតចល័តការពារសន្តិសុខ សណ្ដាប់ធ្នាប់តាមភូមិសាស្ត្រសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ កម្លាំងនគរបាលខេត្តព្រៃវែង បានចុះសួរនាំប្រជាពលរដ្ឋ ដល់ខ្នងផ្ទះ និងអាជីវករ លក់ដូរក្នុងផ្សារ អំពីសន្តិសុខ សណ្ដាប់ធ្នាប់ ក៏ដូចជាការបម្រើសេវាសាធារណៈរបស់មន្ត្រីនគរបាល ក្នុងមូលដ្ឋានរបស់ពួកគាត់ ថែមទាំងធ្វើការអប់រំណែនាំប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និងជម្រាបជូននូវលេខទំនាក់ទំនងនគរបាល ដើម្បីចុះអន្តរាគមន៍ ករណីមានហេតុការណ៍ […]

នគរបាលកម្ពុជា និងចិន សហការបង្រ្កាបក្រុមឧក្រិដ្ឋជនដែលរត់គេចខ្លួន

នគរបាលជាតិ និងនគរបាលអមស្ថានទូតចិន បានឯកភាពគ្នាបន្តផ្លាស់ប្តូរព័ត៌មានគ្រប់ជ្រុងជ្រោយ និងមានមូលដ្ឋានច្បាប់ដើម្បីគាំទ្រដល់ការស្រាវជ្រាវ និងបង្រ្កាបក្រុមឧក្រិដ្ឋជនដែលបានប្រព្រឹត្តបទល្មើស ហើយរត់គេចខ្លួន។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជាមួយលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាលអមស្ថានទូតចិនប្រចាំកម្ពុជា និងសហការី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ លោក លី ស៊ាងមីង បានសន្យាបន្តជួយគាំទ្រដល់នគរបាលជាតិកម្ពុជា ទាំងមធ្យោបាយ […]

គ.ជ.ប បង្គាប់ឲ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួក ៣៦នាក់ទៀត បង់ប្រាក់ពិន័យសរុប ៣៨០លានរៀល

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យដាច់ដោយឡែកពីគ្នា ចំនួន ៣៧ច្បាប់ ទៅកាន់បុគ្គលចំនួន ៣៧នាក់។ ក្នុងនោះ ទណ្ឌិត​ សម រង្ស៊ី ត្រូវបានគ.ជ.ប បង្គាប់​ឱ្យបង់​ប្រាក់ពិន័យចំនួន ២០លានរៀល។ រីឯ​បុគ្គល ៣៦នាក់ទៀត គឺត្រូវបង់ប្រាក់ពិន័យម្នាក់ៗ ១០លានរៀល សរុបជាទឹកប្រាក់ ៣៨០លានរៀល។ ក្នុងលិខិតបង្គាប់របស់ គ.ជ.ប ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា បានទុកពេល ៣០ថ្ងៃយ៉ាងយូរ […]

នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីចិន ធ្វើជាសាក្សីលើការចុះអនុស្សរណៈនៃការយោគយល់គ្នាចំនួន១៥

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមា​និត​ចិន នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣, នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង។ សម្ដេចធិបតីក៏បានគូសបញ្ជាក់អំពីជំហរនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី​ថា កម្ពុជាបន្តរក្សានូវជំហរដដែល ជាពិសេស បន្តអនុវត្តនយោបាយចិនមួយយ៉ាងខ្ជាប់ខ្ជួន។ កម្ពុជាបន្តគាំទ្រចិន នៅក្នុងក្របខ័ណ្ឌតំបន់ […]

សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ដោយផ្តោតលើទិដ្ឋភាព ៣សំខាន់ៗ

«សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងនៅមហាសន្និបាត អង្គការសហប្រជាជាតិ ដោយផ្តោតលើវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច របស់កម្ពុជា និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិ​ភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ច ពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលនឹង ប្រព្រឹត្តទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ […]

កម្ពុជា និងចិន ប្តេជ្ញាបន្តសហការជាមួយគ្នាក្នុងនាមជាមិត្តដ៏ល្អ ដែលជឿទុកចិត្តបាន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស នៅថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅមហាវិមានប្រជាជនរដ្ឋធានីប៉េកាំង, សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ចាវ ឡឺជី មានជំនឿយ៉ាងមុតមាំថា កម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី នឹងបន្តរីកលូតលាស់ និង​អភិវឌ្ឍទៅមុខទៀត ហើយចិននឹងបន្តគាំទ្រកម្ពុជា […]

ប្រធានាធិបតីចិនបញ្ជាក់ជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាថ្មីថា ចិនបន្តគាំទ្រ និងសហការជាមួយកម្ពុជាលើគ្រប់វិស័យ ដោយមិនមានការប្រែប្រួលឡើយ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន នៃរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានមហាប្រជាជន នៃរដ្ឋធានីប៉េកាំង។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានាធិបតី […]

ក្រសួងមហាផ្ទៃ រៀបចំលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ឱ្យមានស្តង់ដាររួម

ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សារៀបចំ និងកែសម្រួលលេខកូដសម្គាល់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងភូមិ ក្រោមអធិបតីភាព ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ប្រធាននាយកដ្ឋាន ព្រមទាំងសមាជិកក្រុមការងារពាក់ព័ន្ធ។ ឯកឧត្តម […]

ក្រៅពីទស្សនាថ្ងៃរះ និងថ្ងៃលិច ប្រាសាទភ្នំបាខែង ក៏ជាគោលដៅហាត់ប្រាណរបស់ភ្ញៀវទេសចរ

បើនិយាយដល់ប្រាសាទភ្នំបាខែង ភ្ញៀវទេសចរពិតជានឹកឃើញដល់ទិដ្ឋភាពថ្ងៃរះ និងថ្ងៃរៀបលិច គួរជាទីគយគន ទស្សនាទិដ្ឋភាពដ៏ស្រស់ស្អាតពីខាងលើប្រាសាទ។ មិនតែប៉ុណ្ណោះ ប្រាសាទភ្នំបាខែង ក៏បានក្លាយជាទីតាំងដើរហាត់ប្រាណយ៉ាងសប្បាយរីករាយរបស់ភ្ញៀវជាតិ។ កញ្ញា ឃាង សុខេង ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទភ្នំបាខែង បានលើកឡើងថា ចាប់ពីម៉ោងប្រមាណ៥ ព្រឹកមក មានភ្ញៀវទេសចរជាតិបានយកជម្រាលផ្លូវដើរឡើងប្រាសាទភ្នំបាខែងជាកន្លែងសម្រាប់ធ្វើលំហាត់ប្រាណ។ កញ្ញាបញ្ជាក់ថា ការដើរហាត់ប្រាណឡើងទៅទស្សនាប្រាសាទភ្នំបាខែង ព្រោះពួកគាត់អាចគយគនធម្មជាតិស្រស់បំព្រងនៅជុំវិញនោះ ស្រូបខ្យល់អាកាសល្អបរិសុទ្ធ ជាពិសេសរងចាំទស្សនាទិដ្ឋភាពថ្ងៃរះ និងថ្ងៃលិចនៅទីនោះថែមទៀតផង។ សូមបញ្ជាក់ថា ថ្មីៗនេះ អាជ្ញាធរជាតិអប្សរាក៏រៀបចំកែលម្អបរិស្ថាននៅជុំវិញប្រាសាទ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយប្រធានាធិបតីចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង

នៅថ្ងៃទី១៥ ខែកញ្ញានេះ ជាបេសកកម្មថ្ងៃទីពីរក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិន។ នៅព្រឹកថ្ងៃសុក្រនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជួបជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង។ ក្រសួងការបរទេសបានឲ្យដឹងថា កិច្ចពិភាក្សានឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមានការកសាង​សហ​គមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី […]