ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មាន ដែលមានចរិតបរិហារកេរ្តិ៍លើស្ថាប័នរដ្ឋ

ក្រសួងយុត្តិធម៌ ប្រកាសបន្តតាមដានរាល់ព័ត៌មានទាំងឡាយណា ដែលមានចរិតជាការបរិហារកេរ្តិ៍លើស្ថាប័នរបស់រដ្ឋ។ នេះបើតាមការឲ្យដឹងពីឯកឧត្តម គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រកាសពីអ្នកនាំពាក្យក្រសួងយុត្តិធម៌បែបនេះ ក្រោយមានការផ្សាយព័ត៌មានមិនពិត ពីគណនីហ្វេសប៊ុកមួយឈ្មោះ San Prum បានផ្សព្វផ្សាយនូវព័ត៌មានមួយដែលមានខ្លឹមសារថា៖ « មានបញ្ហាហើយក្រសួងយុត្តិធម៌ ? យឹម ភារុន ក្រោយពីចេញពីគុក បានប្រឡងជាប់ក្របខ័ណ្ឌប៉ូលីស តើព្រឹត្តិបត្រថ្កោលទោសចេញពីក្រសួងយុត្តិធម៌ បញ្ជាក់ […]

កម្ពុជា នឹងរៀបចំពិធីអបអរសាទរការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅពហុកីឡដ្ឋានជាតិអូឡាំពិក

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:០០យប់ នឹងមានរៀបចំពិធីអបអរសាទរ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការចុះបញ្ជី “រមណីយដ្ឋានប្រាសាទកោះកេរ” ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ដើម្បីឱ្យព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏សំខាន់មួយនេះ ទទួលបានជោគជ័យ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំផ្សាយបន្តផ្ទាល់ ចាប់ពីម៉ោង ១៨:០០ យប់ រហូតដល់ចប់ពិធី […]

៥ឆ្នាំ៖ ក្រសួងការងារ បណ្តុះបណ្តាលកម្មករជំនាញបានជាង២៧ម៉ឺននាក់

ក្នុងរយៈពេល៥ឆ្នាំ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបណ្តុះបណ្តាលកម្លាំងជំនាញវិជ្ជាជីវៈបានជាង២៧ម៉ឺននាក់ដើម្បីចាក់បញ្ចូលក្នុងតម្រូវការទីផ្សារដ៏ទូលំទូលាយ។នេះគឺជារបាយការណ៍ដែលអ្នកសារព័ត៌មានទទួលបាន

រដ្ឋមន្ត្រីក្រសួងធនធានទឹក ស្នើឥណ្ឌាផ្តល់រូបភាពពីផ្កាយរណប ដើម្បីជួយដល់ការព្យាករទឹកជំនន់រដូវវស្សា

ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹកជាមួយលោកជំទាវ DEVYANI KHOBRAGADE ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។ ក្នុងជំនួបពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានសំណូមពរដល់ភាគីឥណ្ឌាបន្តកិច្ចសហប្រតិបត្តិការលើគម្រោងអភិវឌ្ឍន៍ធនធានទឹក ចំនួន ៥គឺ៖ទី១៖ គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅខេត្តកំពង់ស្ពឺ។ ទី២៖ គម្រោងដំឡើងស្ថានីយបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ។ […]

ប្រាក់ឈ្នួលកម្មករ៖ រដ្ឋាភិបាលបញ្ចេញតួលេខ ២០២ដុល្លារ ខណៈនិយោជក ២០១.៥ដុល្លារ និងសហជីពស្នើតួលេខ២

គិតមកដល់ពេលនេះ កិច្ចប្រជុំពិភាក្សាចរចាកំណត់ប្រាក់ឈ្នួលអប្បបរមាសរុបមានចំនួន១៩លើក ដែលរួមមាន៖ កិច្ចប្រជុំផ្ទៃក្នុងរបស់ភាគីនីមួយៗចំនួន៨លើក, កិច្ចប្រជុំទ្វេភាគីចំនួន២លើក និងកិច្ចប្រជុំត្រីភាគីចំនួន៩លើក។ ដោយឡែក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ មានកិច្ចពិភាក្សាចំនួន៣លើកផ្សេងគ្នា ដោយមានកិច្ចប្រជុំផ្ទៃក្នុងតំណាងភាគីកម្មករនិយោជិតចំនួន១លើក និងកិច្ចប្រជុំត្រីភាគីចំនួន២លើក។ ជាលទ្ធផល តំណាងភាគីកម្មករនិយោជិតបានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន២ ផ្សេងគ្នាគឺ តួលេខ ២០៤ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ១២លើ១៧នាក់ និងតួលេខ ២១៣ដុល្លារអាម៉េរិក មានសំឡេងគាំទ្រ៥លើ១៧នាក់។ តំណាងភាគីនិយោជក បានដាក់គោលជំហរចុងក្រោយរបស់ខ្លួនចំនួន ២០១.៥ដុល្លារអាម៉េរិក […]

ទឹកចិត្តឪពុក! សម្តេចតេជោ ហ៊ុន សែន តែងតែបារម្ភពីសុវត្ថិភាពរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពេលចេញទៅក្រៅប្រទេសម្តងៗ

“ទឹកចិត្តឪពុក ! កាលមុនពេលឪពុករបស់ខ្ញុំមរណភាពទៅ គាត់តែងតែរង់ចាំខ្ញុំពេលខ្ញុំចេញទៅក្រៅប្រទេសម្តងៗ។ ពេលខ្លះគាត់មិនសម្រាកទេ រហូតដល់ពេលខ្ញុំត្រឡប់មកដល់ផ្ទះវិញទើបគាត់ឈប់បារម្ភ។ បើទោះជាគាត់ដឹងថា ខ្ញុំជាអ្នកដឹកនាំរដ្ឋដែលមានអំណាច តែគាត់នៅព្រួយបារម្ភពីសុខទុក្ខយើងជាកូន។ រឿងដដែលបានកើតចំពោះខ្ញុំម្តង បើទោះដឹងថា កូនកំពុងកាន់អំណាចកំពូល មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ តែក៏នៅបារម្ភពីសុវត្ថិភាពរបស់កូន។ ខ្ញុំស្រឡាញ់កូននិងចៅដូចៗគ្នា ខ្ញុំតែងតែព្រួយបារម្ភនៅពេលពួកគេធ្វើដំណើរចេញទៅក្រៅប្រទេសម្តងៗ”។ នេះជាសំណេរលើបណ្តាញសង្គមផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យជនរួមជាតិទូទាំងប្រទេសជួបជុំទូងស្គរ គោះត្រដោក ដើម្បីអបអររមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក

ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយទៀតរបស់ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ «រមណីយដ្ឋានប្រាសាទកោះកេរ» ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈសេចក្ដី សម្រេច 45 COM 8B.8 នៅក្នុងសម័យប្រជុំលើកទី៤៥ របស់ខ្លួន នៅឯទីក្រុងរីយ៉ាដ (Riyadh) ប្រទេស អារ៉ាប៊ីសាអ៊ូឌីត តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា។ ព្រឹត្តការណ៍ថ្មីនេះ គឺជាមោទកភាពមួយទៀត សម្រាប់ប្រជាពលរដ្ឋ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជូនរាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុក ក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសាររំលែកទុក្ខជូន រាជរដ្ឋាភិបាល និងប្រជាជនម៉ារ៉ុកក្នុងករណីគ្រោះរញ្ជួយដីដ៏កម្រ។ ក្នុងសារលិខិតរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ជាភាសាបារាំង ផ្ញើជូនលោក អាហ្សីស អាខាន់ណុច នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រម៉ារ៉ុក បានលើកឡើងថា៖ “ក្នុងនាមប្រជាជនកម្ពុជា ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះឯកឧត្តម។ ប្រជាជនកម្ពុជាបង្ហាញនូវសាមគ្គីភាពទាំងស្រុងរបស់ពួកគេនៅក្នុងគ្រានៃទុក្ខព្រួយ និងការឈឺចាប់ដែលមិនអាចនិយាយបាន”។ សូមជម្រាបថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៨ទៅ ៦.៩រ៉ិចទ័រ កាលពីថ្ងៃសុក្រទី […]

នាយករដ្ឋមន្ត្រីកម្ពុជា និងលេខាធិការបក្សតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ស្វែងរកលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ស្នើឱ្យតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ ការផ្ដល់ការគាំទ្រដល់ផលិតផលកសិកម្មកម្ពុជា ការផ្តល់សេវាថែទាំសុខភាពសាធារណៈ ការជំរុញអភិវឌ្ឍវិស័យទេសចរណ៍ ការពង្រីកការបណ្តុះបណ្តាល​វិជ្ជាជីវៈ ការអប់រំ និងកីឡា ព្រមទាំងការបង្កើនជើងហោះហើរត្រង់រវាងតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី និងប្រទេសកម្ពុជា ។ ជាមួយគ្នានេះ សម្ដេចធិបតី ក៏ស្នើឱ្យពិនិត្យលទ្ធភាពពន្លឿនដំណើរការនៃការរៀបចំនីតិវិធីចុះអនុស្សរណៈនៃការ​យោគយល់គ្នានៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការសាងសង់សួនឧស្សាហកម្មកម្ពុជា-ចិន (Cambodia-China Industrial Parks) […]

អាជ្ញាធរសង្ស័យទីតាំងកម្សាន្តសប្បាយជាង ១ ៣០០កន្លែងនៅទូទាំងប្រទេស ពាក់ព័ន្ធគ្រឿងញៀន

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ខិតខំប្រឹងប្រែងលុបបំបាត់ ចែកចាយប្រើប្រាស់គ្រឿងញៀនតាមទីតាំងសប្បាយដ្ឋាន ដូចជា ខារ៉ាអូខេ ក្លឹបកម្សាន្ដ បៀរហ្គាឌិនជាដើម។ បច្ចុប្បន្នកន្លែងសប្បាយដ្ឋាននៅទូទាំងប្រទេស មានប្រមាណជាង១,៣០០ទីតាំង ដែលអាចសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន ហើយការត្រួតពិនិត្យទីតាំងសប្បាយដ្ឋាននេះ ត្រូវបានផ្ដល់តួនាទី ភារកិច្ចជូនអង្គភាពអនុវត្តច្បាប់។ នេះជាចំណុច១ ក្នុងចំណោមទិសដៅការងារអាទិភាព ចំនួន៥ចំណុច ដែលត្រូវបានដាក់ចេញដោយឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រកាសឲ្យដឹងពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ […]