រាជបណ្ឌិត្យសភាកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរជាង ៤ម៉ឺនពាក្យ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល

រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ រៀបចំពិធី «សម្ពោធដាក់ឱ្យប្រើប្រាស់ វចនានុ​ក្រម​ខ្មែរ បោះពុម្ពជាសៀវភៅ និងទម្រង់ឌីជីថល»។ វចនានុក្រមខ្មែរថ្មីនេះ រៀបរៀង ចងក្រង និងកែសម្រួលដោយក្រុមប្រឹក្សាភាសាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា មានពាក្យសរុបចំនួន ៤៤ ៦៩៧ ពាក្យ និងមានមេពាក្យចំនួន ៣១ ០៧៣ ពាក្យ។ ទន្ទឹមគ្នានោះ នឹងដាក់ឱ្យប្រើប្រាស់វចនានុក្រមខ្មែរ បោះពុម្ពជាសៀវភៅជាផ្លូវការ រាជបណ្ឌិត្យសភាកម្ពុជាក៏នឹងដាក់​ឱ្យដំណើរការ […]

នាយករដ្ឋមន្ត្រីកម្ពុជា គូសបញ្ជាក់ពីជំហរដ៏គត់មត់ក្នុងការបន្តធ្វើឱ្យសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យកាន់តែប្រសើរឡើង

ក្នុងជំនួបជាមួយលោកជំទាវ ផេននី វ័ង (Penny Wong) រដ្ឋមន្រ្តីការបរទេសអូស្រា្តលី កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីជំហរដ៏គត់មត់របស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យកាន់តែប្រសើរឡើងនូវសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជា រួមមានជាអាទិ៍៖ ការបន្តកែទម្រង់អភិបាលកិច្ច និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល ការអនុញ្ញាតឱ្យមានអង្គការក្រៅរដ្ឋាភិបាលរាប់ពាន់ដំណើរការ និងការអនុញ្ញាតបន្តសុពលភាពអាណត្តិអ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា របស់អង្គការសហប្រជាជាតិនៅកម្ពុជា ខណៈដែលប្រទេសជាច្រើនក្នុងតំបន់មិនអនុញ្ញាតក៏ដោយ។ […]

កប៉ាល់ទាំងអស់នៅកម្ពុជា​មិនទទួលដឹកធ្យូងអនាម័យ និងធ្យូងអុសឈេីកសិកម្ម​ទៅកាន់ទីផ្សារក្រៅប្រទេស?

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកញ្ញានេះ បានលើកឡើងជាសំណួរថា តេីហេតុអ្វីបានជាក្រុមហ៊ុនកប៉ាល់ទាំងអស់នៅកម្ពុជា​មិនទទួលដឹកទំនិញ​ ធ្យូងអនាម័យនិងធ្យូងអុសឈេីកសិកម្ម​ទៅកាន់ទីផ្សារក្រៅប្រទេស? ដោយឡែកនៅប្រទេសវៀតណាម​ថៃ​ឬប្រទេសផ្សេងៗទៀត​គឺគេទទួលដឹកទៅក្រៅប្រទេសផ្សេង​ដោយគ្មានបញ្ហាអ្វីទាំងអស់។ វាខុសអីតែស្រុកខ្មែរយេីងដែល​ក្រុមហ៊ុនកប៉ាល់ទាំងអស់​មិនព្រមដឹក? ការចោទជាសំណួរបែបនេះ បន្ទាប់ពីឯកឧត្តមបានទទួលសំណើរពីអ្នកឯកទេសផលិតធ្យូងអនាម័យ​និងធ្យូងឈេីកសិកម្មនៅកម្ពុជា ផ្ញើមកហ្វេសប៊ុករបស់ឯកឧត្តម ឲ្យដឹងថា៖ “ធ្យូងដែលខ្ញុំបាទផលិតបានគឺត្រូវបានភ្ញៀវបរទេសត្រូវការជាខ្លាំង​ ប៉ុន្តែមានឧប្បស័គ្រតែម៉្យាងគឺ​ កប៉ាល់​ មិនព្រមដឹកចេញតាមការស្នេីសុំរបស់ខ្ញុំបាទទេ។សូមលោកតាជួយឆ្លេីយតបមកខ្ញុំបាទតាមការគួរ។ ឬតាមទូរស័ព្ទលេខ077552277″។ ក្រោយទទួលបានសារពីប្រជាពលរដ្ឋបែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំណូមពរ […]

ប្រធានាធិបតីទីម័រឡេស្តេ ស្នើឱ្យកម្ពុជាពិចារណាលទ្ធភាពវិនិយោគ និងធ្វើអាជីវកម្មរួមគ្នា ក្នុងវិស័យអាកាសចរណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយ ឯកឧត្តម ចូសេ រ៉ាម៉ូស ហូតា (José Ramos-Horta) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នាល្ងាចថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ សម្ដេចធិបតី និង ឯកឧត្តមប្រធានាធិបតី បានពិភាក្សាទៅលើកិច្ចការនៃការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ […]

ប្រធានាធិបតីចិន យាងព្រះមហាក្សត្រកម្ពុជា ក្នុងពិធីបើកកីឡាអាស៊ី លើកទី១៩

នារាត្រីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងចូលរួមជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការប្រកាសបើកកីឡាអាសុីលើកទី១៩ ដែលប្រារព្ធធ្វើនៅទីក្រុង Hangzhou នៃខេត្ត Zhejiang ប្រទេសចិន តបតាមសេចក្តីក្រាបបង្គំសូមយាងរបស់ ឯកឧត្តម Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ។ ព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា ក្នុងទិសដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់អនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានភ្ជាប់និងបន្សំជាមួយគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ ក្នុងន័យនេះ កម្ពុជា​ចង់ទទួលបាននូវការអភិវឌ្ឍមួយប្រកបដោយចីរភាពជាមួយអង្គការសហប្រជាជាតិ និងក្នុងស្មារតីវាយតម្លៃខ្ពស់ដល់សុខសន្តិភាពពេញលេញ ដែលកម្ពុជាកំពុងទទួលបានចំណែកនៃការខិតខំប្រឹងប្រែង និងគាំទ្រពីសំណាក់អង្គការសហប្រជាជាតិ។ សម្តេចធិបតីបានលើកឡើងបែបនេះ ក្នុង ក្នុងជំនួបជាមួយឯកឧត្តម អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres)  អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី២២ ខែកញ្ញា នាទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាទីក្រុងញ៉ូវយក […]

អាមេរិក សម្រេចផ្តល់ជំនួយតាមរយៈ USAID ជូនកម្ពុជាឡើងវិញ

សហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជូនកម្ពុជាឡើងវិញតាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)ក្នុងទំហំទឹកប្រាក់ប្រមាណ ១៨លានដុល្លាអាមេរិក។ ដោយឡែកភាគីទាំងពីរ ក៏បានឯកភាពគ្នាពន្លឿននីតិវិធីពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍របស់ពលរដ្ឋខ្មែរពីអាមេរិកផងដែរ។ នេះបើយោងតាមលទ្ធផលនៃជំនួបទ្វេភាគីរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣៕

ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ប្រកាសបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ក្នុងក្របខណ្ឌអាស៊ាន-បូក

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីបិទលំហាត់ហ្វឹកហ្វឺនពហុជាតិសកម្មភាពមីនមនុស្សធម៌ ក្នុងក្របខណ្ឌក្រុមជំនាញការរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក (ADMM-Plus EWG On HMA) ក្រោមប្រធានបទ «មាតុភូមិដ៏បវរ ឆ្នាំ២០២៣» នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុសាសន៍ ខេត្តកំពង់ស្ពឺ

កម្ពុជា យកគំរូប្រធានបទទីក្រុងនៅក្នុងធម្មជាតិរបស់សិង្ហបុរី មកពង្រឹងនិងអនុវត្ត

ស្របទៅតាមស្ថានភាព សក្តានុពលធនធានធម្មជាតិនៅក្នុងប្រទេសនិងប្តេជ្ញាខ្ពល់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រធានបទពីរដែលយើងគួរយកមកពង្រឹងនិងអនុវត្តរួមមាន ទី១)ការដោះស្រាយផ្អែកតាមធម្មជាតិ (Nature-based Solutions (NbS)) ក្នុងការរៀបចំផែនការ ដែលធានាតុល្យភាព រវាងមនុស្ស និងបរិស្ថាន ឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាព និងទី២)ទីក្រុងនៅក្នុងធម្មជាតិ (A City in a Garden) គឺជាដំណើរប្រែក្លាយសិង្ហបុរីជាប្រទេសគំរូជីវៈចម្រុះ (Biodiversity model) ដែលជាគម្រោងធ្វើឱ្យទីសាធារណៈ ដងផ្លូវ សួនច្បារ និងអគារ […]

ឯកឧត្ដមអភិសន្តិបណ្ឌិត ៖ ផ្ដើមពីជោគជ័យនៅខេត្តបាត់ដំបង ទើបរាជរដ្ឋាភិបាលសម្រេចផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌទូទាំងប្រទេស!

ក្រសួងមហាផ្ទៃ ៖ ផ្អែកតាមលទ្ធផល នៃការសិក្សាវាយតម្លៃ បានបង្ហាញឱ្យឃើញថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិមជ្ឈការ គឺការប្រគល់ទៅឱ្យរដ្ឋបាលក្រុងស្រុកក្នុងខេត្តបាត់ដំបង បានទទួលលទ្ធផលជាវិជ្ជមាន និងមានលក្ខណៈល្អប្រសើរជាងការផ្ទេរមុខងារអប់រំ យុវជន និងកីឡា តាមបែបវិសហមជ្ឈការ គឺត្រឹមតែធ្វើប្រតិភូកម្មទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌផ្សេងទៀត