កម្ពុជា-បារាំង ឧទ្ទិសដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ស្ថានទូតបារាំងប្រចាំនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីរំលឹកខួបនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់ដែលបាននាំទៅដល់ការបញ្ចប់សង្គ្រាមលោកលើកទី១។ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងមួយផ្នែក នៅវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ និងមួយផ្នែកទៀតនៅក្នុងបរិវេណស្ថានទូតបារាំង ដើម្បីអបអរជ័យជម្នះ សន្តិភាព និងឧទ្ទិសដល់អ្នកដែលបានពលីសម្រាប់ប្រទេសបារាំង។ ជាលើកដំបូងនៅឆ្នាំនេះ មួយផ្នែកនៃពិធីត្រូវបានធ្វើឡើងនៅខាងមុខវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាម លោកលើកទី១ ឬហៅថាវិមាន “រូបពីរ” ដែលត្រូវបានសាងសង់ឡើងវិញដោយរាជរដ្ឋាភិបាលកម្ពុជា និងសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។ កាលដើមឡើយវិមាននេះត្រូវបានសម្ភោធនៅថ្ងៃទី០១ […]

ធ្វើល្អបានល្អ! បុរសរូបនេះ ទោះបីជីវភាពខ្វះខាត ក៏មិនចង់បានរបស់អ្នកដ៏ទៃដែរ

បុរសម្នាក់រស់នៅភូមិធម្មជាតិរុនតាឯក ខេត្តសៀមរាប ដែលជាអ្នករើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ ហើយ​បានប្រគល់ជូនដល់ម្ចាស់វិញ ត្រូវបានចាត់ទុកជាពលរដ្ឋគំរូ និងទទួលបានការកោតសរសើរជាខ្លាំង។ បើទោះបីមានជីវភាពខ្វះខាត់ក៏ដោយ លោក ឈុន គួន បានរើសការបូបលុយភ្ញៀវទេសចរបរទេស មានលុយជាច្រើន ប៉ុន្តែគាត់ស្វែងរកម្ចាស់វិញនេះ ដោយយល់ឃើញពីជនរងគ្រោះជួបការលំបាក ព្រោះថានៅក្នុងការបូបនោះមានថវិកាផង មានប័ណ្ណទស្សនាអង្គរផង ព្រមទាំងមានលិខិតឆ្លងដែនផងដែរ។ កាលពីថ្ងៃទី៧ ខែវិច្ឆិកាកន្លងទៅ លោក ឈុន គួន បានរើសសម្ភារៈភ្ញៀវទេសចរ នៅតាមផ្លូវទៅអង្គរវត្ដ ហើយបានប្រកាសតាមបណ្ដាញសង្គមហ្វេសប៊ុកស្វែងរកម្ចាស់ […]

អាជ្ញាធរអប្សរារំលឹកបំរាម ៣ចំណុច មុនឡើងកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត

រួតបាកាណ ឬកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តដែលមានកម្ពស់ប្រមាណ៦៥ម៉ែត្រ គឺជាគោលដៅដ៏សំខាន់បំផុតរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលតែងតែឡើងទៅទស្សនា។ ជារៀងរាល់ថ្ងៃ មន្ត្រីអាជ្ញាធរជាតិអប្សរា បានរៀបចំសណ្តាប់ធ្នាប់ និងសុវត្ថិភាពជាប្រចាំសម្រាប់ភ្ញៀវទេសចរដែលឡើងទៅទស្សនាផង និងថ្វាយគ្រឿងសក្ការៈបូជាផង នៅលើរួតបាកាណនៃប្រាសាទអង្គរវត្តនេះ។ ប្រធានគ្រប់គ្រងភ្នាក់ងារទេសចរណ៍ នៃអាជ្ញាធរជាតិអប្សរា ប្រចាំការប្រាសាទអង្គរវត្ត លោក ឡេក គិមលីន មានប្រសាសន៍ថា ដើម្បីសុវត្ថិភាពរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរាបានយកចិត្តទុកដាក់ខ្ពស់បំផុតសម្រាប់ភ្ញៀវដែលឡើងទៅទស្សនារួតបាកាណ។ ការឡើងលើរួតបាកាណនេះ គឺមានបញ្ញត្តិមួយចំនួនដូចជា ទី១ ការឡើងទៅលើកំពូលប្រាសាទ គឺមិនឱ្យលើសពី​១០០នាក់ទេក្នុងពេលទស្សនាម្ដងៗ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជានឹងប្រើយុទ្ធសាស្ត្រ «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា គោលនយោបាយការពារជាតិរបស់រាជរដ្ឋាភិ​បាលអាណត្តិថ្មីនេះ គឺដូចអាណត្តិមុនៗដែរ នឹងផ្តោតសំខាន់លើការបន្តការពារឯករាជ្យ អធិបតេយ្យជាតិ និងបូរណ​ភាពទឹកដី ជាពិសេសត្រូវការពារសន្តិភាពដែលរកបានដោយលំបាក។ យើងនឹងប្រើប្រាស់នូវយុទ្ធសាស្រ្ត «ការពារដើម្បីអភិវឌ្ឍន៍ អភិវឌ្ឍន៍ដើម្បីការពារ»។ ដូច្នេះឈរលើយុទ្ធសាស្ត្រនេះ អ្វីៗទាំងអស់នឹងពឹងផ្អែកលើសមត្ថភាពការ​ពារជាតិរបស់យើង ហើយរាជរដ្ឋាភិបាលនីតិកាលទី៧ នឹងផ្តោតជាសំខាន់ទៅលើការធ្វើទំនើបកម្មកងទ័ព ជាពិសេសសមត្ថភាពក្នុងការពារខ្លួន និងឆ្លើយតបទាន់ពេលវេលា។ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏សង្ឃឹមថា បញ្ជាការដ្ឋានទ័ពពិសេស នឹងនៅតែដើរតួនាទីសំខាន់នៅក្នុងវិស័យការ​ពារជាតិ ហើយរាជរដ្ឋាភិបាលនឹងកាន់តែពង្រឹងទ័ពពិសេសឲ្យកាន់តែប្រសើរឡើង និងកាន់តែខ្លាំងក្លារឹងមាំ។ […]

សម្តេចតេជោ ហ៊ុន សែន រំលឹករឿងការឈឺចាប់ដែលមិនអាចបំភ្លេចបាន

បិតានយោបាយឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ថា កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា ២០២៣)

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សានុសិស្សចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត លើកទឹកចិត្តដល់សិស្សានុសិស្សដែលទើបប្រឡងបាក់ឌុបរួច ពិចារណាចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ តាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១០ ខែវិច្ឆិកានេះ តាងនាមក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តម ជា វ៉ាន់ដេត ជូនពរដល់ក្មួយៗសិស្សានុសិស្សទាំងអស់ឱ្យទទួលបានជោគជ័យ ក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលប្រពឹ្រត្តទៅនាថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើងថា នៅក្នុងយុគសម័យឌីជីថល បច្ចេកវិទ្យាបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ […]

សម្តេចតេជោ ហ៊ុន សែន រំលឹកការឈឺចាប់ដែលមិនអាចបំភ្លេចបានកាលពី ៤៧ឆ្នាំមុន

សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១០ ខែវិច្ឆិកានេះ បានបង្ហោះសារលើបណ្តាញសង្គមដូច្នេះថា «ការឈឺចាប់ដែលមិនអាចបំភ្លេចបាន។ ៤៧ឆ្នាំមុន(១០វិច្ឆិកា១៩៧៦) ពេលនេះខ្ញុំកំពុងស្ថិតក្នុងគ្រាលំបាកបំផុតនោះគឺកូនប្រុសដ៏កំសត់របស់ខ្ញុំស្លាប់យ៉ាងវេទនានិងដែលមិនទទួលបានការអនុញ្ញាតឲ្យយកសពកូនទៅកប់ និងមិនទទួល​បាន​ការអនុញ្ញាតឲ្យនៅមើលថែទាំភរិយាដែលទើបសម្រាលកូន។ ដើម្បីរំលឹកដល់ថ្ងៃឈឺចាប់នេះខ្ញុំបង្ហោះផ្សាយសៀវភៅគូព្រេងមិនព្រាត់ដែលខ្ញុំសរសេររៀបរាប់ពីដំណើរជីវិតដ៏លំបាករបស់ខ្ញុំនិងភរិយា»។ ខាងក្រោមនេះជាសំណេរទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានរំលឹក និងសរសេរ​អំពីការចងចាំប្រវត្តិរឿងពិតរបស់កូនប្រុស​ហ៊ុន កំសត់៖ កូនប្រុសដ៏កំសត់របស់ពុកថ្ងៃនេះជាខួប ៤៧ឆ្នាំ នៃការស្លាប់យ៉ាងវេទនារបស់កូន នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១០ វិច្ឆិកា ១៩៧៦-១០ វិច្ឆិកា […]

សមត្ថកិច្ចដាស់តឿនដល់ពលរដ្ឋ ចំពោះការជួលទីតាំងទៅឲ្យជនបរទេស

សមត្ថកិច្ច នគរបាលកម្ពុជា ដាស់តឿន និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋដែលជាម្ចាស់អាគារជួល ឬទីតាំងជួលនានា ឲ្យមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះការជួលទីតាំងរបស់ខ្លួនទៅឲ្យជនបរទេស ដោយត្រូវសាកសួរព័ត៌មានអំពីគោលបំណងនៃការជួល និងត្រូវមានពិនិត្យឲ្យបានច្បាស់លាស់ ចៀសវៀងនាំឲ្យទៅតាំងរបស់ខ្លួនត្រូវបានប្រើប្រាស់ធ្វើសកម្មភាពបទល្មើស ឬខ្លួនផ្ទាល់អាចក្លាយទៅជាអ្នកសម្រួលផ្ដល់ទីតាំងដល់ប្រពឹត្តបទល្មើសផងដែរ។ កាលពីរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្នងការដ្ឋានគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការបញ្ជូនជនសង្ស័យជនជាតិជប៉ុនចំនួន ២៥នាក់ និងវត្ថុតាង ចេញពីកម្ពុជាទៅកាន់ប្រទេសជប៉ុន ដោយទីភ្នាក់ងារនគរបាលជាតិជប៉ុន បានធ្វើការបញ្ជូនយន្តហោះ និងកងកម្លាំងនគរបាលមកធ្វើការអមជនសង្ស័យ ដើម្បីយកអនុវត្តនីតិវិធីផ្តន្ទាទោស។ ជនសង្ស័យទាំងនេះ […]

ទណ្ឌិតជាង ៥០០នាក់ ត្រូវបានជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ក្នុងឆ្នាំនេះ

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ឆ្លងតាមកិច្ចប្រជុំរយៈពេល២ថ្ងៃ របស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចប់ការពិនិត្យទាំងស្រុងលើបញ្ជីទណ្ឌិតដែលបានស្នើសុំសរុបចំនួន៩០២នាក់។ ជាលទ្ធផលទណ្ឌិតប្រមាណ៦០% លើចំនួនទណ្ឌិតស្នើសុំសរុប ៩០២នាក់ ត្រូវបានគណៈកម្មការជាតិបានពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ដើម្បីគោរពជូនសម្តេចធិបតី ពិនិត្យ និងទូលថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជទានផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតនៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា […]

ព្រះមហាក្សត្រ៖ មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់

“នៅក្នុងឱកាសនេះ ខ្ញុំ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់មជ្ឈដ្ឋាន សូមរួបរួម សាមគ្គីជាធ្លុងមួយស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមចំណែកការពារ និងកសាងមាតុភូមិលើគ្រប់វិស័យ។ តាមរយៈ​មីទ្ទិញ យើងអាចសន្និដ្ឋានបានថា មាតុភូមិ និងប្រជាជនកម្ពុជាយើងពិតជានឹងទទួលបានអនាគតភ្លឺស្វាងក្នុងក្តីសង្ឃឹមខ្ពស់ រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយដែលធានា បានឯកភាពជាតិដ៏រឹងមាំ”។ នេះជាព្រះរាជសុន្ទរកថារបស់សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីប្រារព្ធខួបអនុស្សាវ​រីយ៍​លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា ១៩៥៣-៩ […]