ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា អាណត្តិថ្មី២០២៤នេះ សម្តេចដាក់គោលដៅកំណែទម្រង់រដ្ឋបាលសាធារណៈ ដោយគ្រប់ក្រសួងទាំងអស់ត្រូវពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធផ្ទៃក្នុង ពិនិត្យតួនាទីភារកិច្ចរបស់ខ្លួន ព្រោះកន្លែងខ្លះអាចជាន់គ្នា។ សម្តេចធិបតីលើកជាឧទាហរណ៍ថា នៅក្រសួងកសិកម្ម អាចនាយកដ្ឋានស្រាវជ្រាវជាមួយ CARDI (វិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជា) តើជាន់គ្នាឬយ៉ាងម៉េច? យើងពង្រឹងមួយណា ទុកមួយណា”។ សម្តេចធិបតីលើកឡើងជាឧទាហរណ៍បន្ថែមថាសម្រាប់ក្រសួងធនធានទឹក ជាមួយក្រសួងអភិវឌ្ឍជនបទ ជាន់គ្នាយ៉ាងម៉េច? ក្រសួងរ៉ែ និងថាមពល ហើយនឹងក្រសួងធនធានទឹក អ្នកណាជាអ្នកគ្រប់គ្រងខ្សាច់ […]
Category: សង្គម
នាយករដ្ឋមន្ត្រីអំពាវនាវដល់ប្រជាពលរដ្ឋ ជួយគាំទ្រផលិតផលកសិកម្ម ផលិតផលក្នុងស្រុក
“សម្រាប់កម្ពុជាយើង ខ្ញុំសុំឲ្យបងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រទៅដល់ផលិតផលកសិកម្ម ផលិតផលក្នុងស្រុករបស់យើង” នេះជាការថ្លែងសារអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ គួរឲ្យដឹងថា ការផលិតក្នុងស្រុកមានការកើនឡើង ឬថយចុះគឺអាស្រ័យលើការគាំទ្ររបស់អ្នកប្រើប្រាស់ ព្រោះអ្នកប្រើប្រាស់ជាដង្ហើមសម្រាប់ទ្រទ្រង់នូវប្រតិបត្តិការនានា។ មួយវិញទៀត ការគាំទ្រផលិតផលក្នុងស្រុកកើនឡើង ជាសញ្ញាណមួយបង្ហាញពីភាពវិជ្ជមាននៃការកើនឡើងអ្នកផលិតក្នុងស្រុក និងកាត់បន្ថយការនាំចូលផងដែរ។ មិនតែប៉ុណ្ណោះ ខ្មែរគាំទ្រផលិតផលរបស់ខ្មែរ នឹងធ្វើឱ្យការផលិតក្នុងស្រុកកាន់តែមានកំណើន កាន់តែមានគុណភាព […]
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល មិនដើរចេញពីវិស័យកសិកម្មនោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសាសន៍ថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ បញ្ជាក់ឱ្យឃើញថា យើងមិនដើរចេញពីវិស័យកសិកម្មនោះទេ តែយើងពង្រឹងបន្ថែម និងជួយបន្ថែមទៀតទៅដល់កសិករ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ពាក់ព័ន្ធនឹងវិស័យកសិកម្ម។ កម្មវិធីនយោបាយចំនួន ៣ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ដែលត្រូវប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ រួមមាន៖ […]
នាវាពីរផ្ទុកភ្ញៀវទេសចរជិត ៤ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ
មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឲ្យដឹងថានៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ AIDA BELLA សញ្ជាតិ ITALY មកពីប្រទេសសិង្ហបុរី ផ្ទុកភ្ញៀវទេសចរសរុប ២០០៥នាក់ ស្រី ១០៤៨ មាន នាវិក ៦៣១នាក់ ស្រី១២២នាក់ ។ ថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០២៣ មាននាវាទេសចរណ៍ឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS […]
ក្រសួងអប់រំ បន្ថែមកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌សិស្ស
ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រលើវិស័យអប់រំកម្ពុជារបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលនីតិកាលទី៧ ដែលកំណត់យកការអភិវឌ្ឍធនធានមនុស្សជាគោលដៅអាទិភាព។ ក្នុងនោះក៏កំពុងផ្ដោតយកចិត្តទុកដាក់លើការពង្រឹងគុណភាពអប់រំតាំងពីវ័យក្មេង និងកម្មវិធីផ្ដល់ប្រឹក្សាអាជីពក្លឹបសិក្សាបន្ថែមនូវកម្មវិធីក្រៅម៉ោងសិក្សាផ្សារភ្ជាប់ជាមួយពុទ្ធសាសនា ដើម្បីអប់រំចរិយាធម៌ និងសុជីវធម៌តបតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់នូវកំណែទម្រង់សាលាតាមរយៈការជំរុញការអនុវត្តសុខភាពសិក្សា ពង្រឹងការគ្រប់គ្រងតាមសាលារៀនឆ្ពោះទៅលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ព្រមទាំងបានធ្វើចំណាត់ថ្នាក់សាលារៀនគំរូតាមស្តង់ដា៥ […]
គ្រប់គ្នាមានមោទនភាពដែលកើតជាខ្មែរ តែផេកមួយនេះ បែរជាមើលងាយថា កាន់លិខិតឆ្លងដែនខ្មែរ សុទ្ធតែមកពីប្រទេសក្រីក្រ
ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗរូបតែងតែមានមោទនភាព និងមានកិត្តិយសណាស់ដែលកើតមកជាកូនខ្មែរ ជាពិសេស កើតនៅលើទឹកដីខ្មែរដែលមានដូនតាជាអ្នកកសាងប្រាសាទអង្គរវត្តដ៏អស្ចារ្យ
ខេត្តចំនួន៦ និងអង្គការធំៗចំនួន២បន្ថែមទៀត ចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន គិតមកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពោលគឺមានរយៈពេលជាង២ខែ មានរដ្ឋបាលខេត្តចំនួន៧ និងស្ថាប័នកាកបាទក្រហមកម្ពុជា បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។ សម្រាប់ខេត្តទាំង៧ […]
ឧត្តមសេនីយ៍ត្រី អេង ហុី បំភ្លឺចំពោះការបង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀន ព្រោះឮថាខ្នងគេធំណាស់!”
ឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃើញក្នុងបណ្ដាញព័ត៌មានសង្គម បង្ហោះផ្សព្វផ្សាយថា “មានមន្ត្រីPM មិនដែលចូលកន្លែងរវល់ចែកចាយគ្រឿងញៀនព្រោះឮថាខ្នងគេធំណាស់!”។ នៅថ្ងៃទី១៨ វិច្ឆិកា ២០២៣ ឧត្តមសេនីយ៍ត្រី អេង ហុី បានជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានបញ្ជាក់ថា “កាលពីវេលាម៉ោង១៩និង៣០នាទី ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ […]
ករណីបាញ់បោះនៅគីរីរម្យ៖ សមត្ថកិច្ចប្រកាសឲ្យម្ចាស់ផ្ទះដីចំការ ប្រគល់ខ្លួន ខណៈបក្ខពួក៤នាក់បានចូលសារភាព
ហេតុការណ៍បាញ់បោះសេរីនៅលេីភ្នំគីរីរម្យជាង២០០គ្រាប់ (អាវុធវែង, ខ្លី) កាលពីថៃ្ងទី១១ វិច្ឆិកា២០២៣ បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរមណីយដ្ឋានឧទ្យានជាតិព្រះសុរាម្រិតកុសុមៈនារីរ័ត្នគីរីរម្យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញាពាក់ព័ន្ធ និងបានស្នេីសុំដីកាបញ្ជាឲ្យចូលខ្លួនលេីបុគ្គលឈ្មោះ កង តារាវិឆៃភេទប្រុសអាយុប្រហែល ៣០ឆ្នាំជាម្ចាស់ផ្ទះដីចំការនិងជាអ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក។ នៅថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បក្ខពួកក្នុងចំណោមអ្នកដែលបានចូលរួមក្នុងសកម្មភាពខាងលេី៤នាក់បានចេញមុខសារភាពចំពោះមុខសមត្ថកិច្ច និងប្រគល់វត្ថុតាងអាវុធខ្លីគ្រប់ម៉ាកចំនួន ០៣ដេីម និងបានសហការផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច។ នៅថ្ងៃនេះ សមត្ថកិច្ចនគរបាលសំណូមពរដល់បុគ្គលពាក់ព័ន្ធពិសេសឈ្មោះកងតារាវិឆៃសូមប្រគល់ខ្លួន និងអាវុធជូនសមត្ថកិច្ចមុនចំណាត់ការចាប់ខ្លួន។ បច្ចុប្បន្នបុគ្គល៤នាក់ បានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕
ឯកឧត្ដម ហ៊ុន ម៉ានី ដឹកនាំការពិនិត្យវាយតម្លៃជ្រើសរើសសម្រាំង អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២៣
ឯកឧត្ដម ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ(គ.វ.ជ.) បានដឹកនាំកិច្ចប្រជុំ ជាមួយសមាជិក និងក្រុមការងារបច្ចេកទេសនៃគ.វ.ជ. ដើម្បីពិនិត្យវាយតម្លៃជ្រើសរេីសសម្រាំងបេក្ខភាពអង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ២០២២-២០២៣ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.វ.ជ. ដែលមានសមាសភាពអន្តរក្រសួងពាក់ព័ន្ធរួមមាន ឯកឧត្ដម លោកជំទាវ តំណាងក្រសួងមុខងារសាធារណៈ ទីស្តីការគណៈរដ្ឋមន្ត្រី […]